ថ្ងៃ​​ទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​

366
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​គម្រោងការ​អ្វី​សម្រុក​ពេញទី​នោះ​ក៏​តែង​លេច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺមាន​តែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ឃើញថា​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ក្តី​ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ជុំវិញខ្លួន​ផង​ពីព្រោះថា​ងាយ​បង្កបញ្ហា​មក​ទុកឱ្យ​ណាស់​។​ក្រៅពីនេះ​ចំពោះ​ស្ត្រីភេទ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការយក​រឿង​គ្រួសារ​ប្រាប់​អ្នកដទៃ​ព្រោះ​មិន​ផ្តល់​ផល​អ្វី​ទាំង​អស់ហើយ​នៅពេល​ក្រោយ​នឹង​ទទួល​ការឈឺ​ចិត្ត​ព្រោះតែ​មនុស្ស​ដែល​លោកអ្នក​និយាយប្រាប់​នោះ​វិញ​ជាក់​ជាពុំខាន​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ផឹ​ត​ក្បត់​កើតមាន​ក្នុងអំឡុង​ពេលនេះ​នាំឱ្យ​កើត​តែ​រឿង​រាវ​មិនចេះចប់​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ចូរ​ប្រយ័ត្ន​បញ្ហា​កើតឡើង​ដោយសារ​មនុស្ស​ភេទ​ផ្ទុយគ្នា​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​មានចិត្ត​លោភលន់​ហួសប្រមាណ​ហើយ​មានការ​រំលោភបំពាន​លើ​អ្នកដទៃ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​មក​អំពលទុក្ខ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​រឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ទេ​គឺ​អាចមាន​ព្យុះភ្លៀង​ដោយសារ​ក្រុមមនុស្ស​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទាំង​មនុស្ស​ជិតដិត​និង​ក្រុមមនុស្ស​ពី​ចម្ងាយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ការលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។

​រីឯ​គូស្នេហ៍​ប្រុស​ស្រី​មានការ​លូតលាស់​ប្រពៃ​ហើយ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ត្រៀម​កិច្ចការ​សំខាន់​ក្នុងការ​បំពេញបាន​ហើយពី​ព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​បាន​ធូរស្បើយ ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខ​​លំបាក​មកវិញ​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​ថ្លាថ្លែង​ទៅកាន់​អ្នកដទៃ​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់​ផង ។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់ដែរ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​រាល់ ការប្រកប​ការងារ​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​និង​ទោះ​ប្រកបការងារ​ទីជិត​ឆ្ងាយ​តែង​ជួប​នូវ​ភាព​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា​កិច្ចការងារ​ឬ​ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ជួប​បញ្ហាលំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានរឿង​រាវ​រកាំរកូស​ច្រើន​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ហើយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ឡើយ​ពុំ​នោះទេ​បញ្ហា​នឹង​រត់​ចូល​មិនចេះចប់​ឡើយ​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​កំពុងមាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​ស្ត្រី​កើត​ឆ្នាំ​ជ្រូក​នា​អំឡុង​ពេលនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ការយក​ប្រៀប​ឬ​ការកេងប្រវ័ញ្ច​អ្វីមួយ​នាំ​អ្នក​ត្រូវ​ទទួលរង​នូវ​ការខាតបង់​ដោយ​ប្រការ​ណាមួយ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕