ថ្ងៃ​​ទី​៧ ​ខែមេសា​ ​២០១៨​

1083
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ជួប​ការលំបាក​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ វិវាទ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុ នេះ​ធ្វើ​អ្វីៗ​ងាយ​ជួប​នូវ​បញ្ហា​ប៉ះទង្គិច​និង​មានរឿង​រ៉ាវ​ច្រើន​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ហើយ​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​ឡើយ​៕

ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​ថ្ងៃនេះ​ឃើញថា​មានការ​ភាព​សុខដុម​គួរសម​ហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏ តែង​ជឿនលឿន​ទៅមុខ​គួរសម​ដែរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​ចរចា​ឬ​ធ្វើ​អ្វីមួយ​ដែល​សំខាន់​គប្បី​ចៀសវាង​នៅថ្ងៃនេះ​ក៏​ល្អ ប្រសើរ​ដែរ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ណាស់​។​ការរស់នៅ​លោកអ្នក​ក៏​ជួប​ស្ថានភាព​តានតឹង​អារម្មណ៍​ច្រើន​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មាន ការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យកតែ​ភាព​មានះ​ដាក់ខ្លួន​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ត្រឡប់មក​ល្អប្រសើរ​បន្តិច វិញ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​មានការ​ជឿនលឿន​និង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​។ សម្រាប់​នៅ​ថ្ងៃ នេះដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​រដុប​រដុប​ច្រើន​ម្ល៉ោះ ហើយ​ធ្វើឱ្យមាន​ក្រុម មនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ វិវាទ​ទាំងពួង​ទៅរួច​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់ លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច​មួយ ចំនួន​នាំ​ពិបាក​ត្រូវ​ឆ្លងកាត់​ផងដែរ​។ ដោយឡែក​កិច្ចការងារ​វិញ​លោកអ្នក​បំពេញ​មាន​ភាព​លំនឹង​ល្អ និង​មានការ​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ដូច​សព្វមួយដង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន មាន​ផល​ចំណូល​អ្វី​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ជានិច្ច​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កំពុង​ជួប​បញ្ហា​ខ្វាយខ្វល់​ច្រើន​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់យក​ភាព​ចង់​ចាញ់ឈ្នះ​ទុក​ក្នុង​ខ្លួន​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ល្អ​គួរសម​ហើយ​ធ្វើ​អ្វី​ក៏​តែង ហុច​ផល​គ្រាន់​កក់ក្តៅ​។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ ដែរ​ដោយ សារ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​សម្រាប់​បុរស​កើត​ឆ្នាំមមី​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ហើយ ពិសេស​ឱ្យ​ប្រយ័ត្ន​ជន​ទី​បី​ណាមួយ​បង្កើត​បញ្ហា​ឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស ទៅ​ចំ​ទិសបស្ចឹម​ឱ្យ​យ័​ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ អាក្រក់​ណាមួយ​កើតឡើង​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ​និង​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការ​ស្តី បន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ភ្លើង ឆេះ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​រស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​កំពុងតែ​យាយី​ផងដែរ​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជួប​បញ្ហា​យាយី​និង​មានរឿង​រាវ​ច្រើន​នាំ​ពិបាក​រែកពន់​ផង​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​រីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ជួប​ស្ថាន​ភាពលំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ចូល​យាយី​ច្រើន​ដូចនេះ​ត្រូវ​ចេះ​សន្តោស​ប្រណី​ដល់​គ្នា​ខ្លះ​ទើប​គ្មាន​បញ្ហា​រកាំរកូស​កើតឡើង​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​រឿង​រាវ​ខ្លះ​ដែល​អាក្រក់​សោះ​អាច ប្រែ​មក​ល្អ​វិញ​ផង​។ លោកអ្នក​ត្រូវ​ឈ្លាសវៃ​ក្នុងការ​ប្រកបការងារ​ព្រោះថា​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ ជានិច្ច​។ សម្រាប់​ដួង​រាសី​របស់​បុរស​ឃើញថា​មាន​ក្តីសង្ឃឹម​ច្រើន​ទៅលើ​ការងារ​និង​បញ្ហា​ប្រាក់ កាស​ដោយ​អាច​ហុច​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​ខ្លះៗ​ផង​តែ​យ៉ាងណា​បើ​ឱ្យ​សង្ឃឹម​ទាំងស្រុង​ឬ ទាំង​ដុល​នោះ​មិនត្រូវ​រំពឹង​ពេក​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែ​មានការ​ថ្លោះធ្លោយ​ខាតបង់​ទ្រព្យ​ឥតអំពើ​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បញ្ហា​ការងារ​និង​សុខភាព​មិន​ចោទ​ជា​អ្វី​លំបាក​ក្នុងការ​រែកពន់​ទេ ព្រោះ​ថាបើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។ ក្នុង​រង្វង់​គ្រួសារ​ងាយ កើត​ជម្លោះ​វិវាទ​ដោយ​ពាក្យសម្តី​ណាស់​ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ការនិយាយ​ទៅកាន់​គ្នា​បន្តិច ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរលេង​ពាសវាល​កាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់ នោះ​ឃើញថា​មាន​ចំពោះមុខ​ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិន ត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ អ្នក​ប្រកបការងារ រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​កុំ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​នាំ​កើតរឿង​រាវ​ប៉ះពាល់​អ្នកដទៃ​មានតែ​គេ​ស្អប់​និង​គុំ​គួ​ន​ប៉ុណ្ណោះ​។

រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​រកាំចិត្ត ហើយ​ប្រឆាំង​គ្នា ច្រើន​៕