ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាស់តឿន​កូនចៅ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​

1108
ចែករម្លែក

ដោយ : វណ្ណៈ / ​ខេត្តព្រះសីហនុ ៖ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​ចំពោះមុខ ព្រះសង្ឃ ដូនជី តាជី ប្រជាពលរដ្ឋ ច្រើន​នាក់ លោក មាស វុ​ឌ្ឍី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រះសីហនុ បាន​ផ្តាំផ្ញើរ​ទៅ បងប្អូន ពុទ្ធិ​បរិ​ស័ទ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួមក្នុង​ពិធីបុណ្យដ៏​អ​ធិ​អធម នៅ​លំនៅដ្ឋានលោក​ថា សូមជួយ​ដាស់តឿនដល់​កូនចៅ ឲ្យ​ទៅ​បោះឆ្នោតដើម្បី​ជ្រើសតាំង​មេដឹកនាំប្រទេស នា​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​កុំបី​ខាន ទោះបីបរិបទ​នយោបាយ​កម្ពុជា ស្ថិតក្រោម​ការញុះញង់​យ៉ាងណាក្តី យើង​ត្រូវមាន​គុណធម៌ ដឹង​ហើយ​ថា​យើង គេចផុត​ពីរ​បប កាប់សម្លាប់​ប្រ​ល​យ័​ពូជសាសន៍ បានរស់រានមានជីវិតរហូតដល់​សព្វថ្ងៃនេះ ដោយសារ តែគណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់​ប៉ុណ្ណោះ ដូចនេះបងប្អូន​ត្រូវតែ​ជួយ​ថែរក្សា​សន្តិភាព​នេះ​ជា​បន្តរ​ទៀត គឺ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​ការ​ថ្លែង​បែបនេះ លោក មាស វុ​ឌ្ឍី បានធ្វើ​ឡើង​ក្នុង​កម្ម​ពិធី ​ប្រារព្ធ ពិធី បុណ្យ​ប្រគេន ទៀន​ចំណាំ ព្រះវស្សា , ពុទ្ធា​ពិ​សេក​ព្រះ​ពុទ្ធរូប ដែល​ប្រព្រឹត្តឡើង នៅ​គេហដ្ឋានលោក កាលពី​ថ្ងៃ​ទី៩ ​ខែមិថុនា​ ឆ្នាំ​២០១៨​ និង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨ ដោយបាន​រាប់​បាត​វេ​ទេយ្យទាន​និង​ថវិការ សម្រាប់​កា​សាងសង់ ប្រគ​ន​ព្រះសង្ឃ ចំនួន ៧​វត្ត មាន​១៦៨​អង្គ ដែល​និមន្ត​ម​មក​ចូលរួម​។​

លោក មាស វុ​ឌ្ឍី បាន​បន្ត​រថា ទេយ្យទាន មាន​គ្រឿងទេស ឩ​ប​ភោគ​បរិភោគ និង​ប​ច្ច​យ័​មួយចំនួនធំ​ត្រូវបាន​វេ​ប្រគេន ជូន​តាម​វត្ត​ទាំង​៧ រួមទាំងរួមមាន ៖
-​វត្ត​វត្ត​ជោ​ត្ត​ញាណ​ហៅ​វត្ត​លើ ក្រុងព្រះសីហនុ ទទួលបាន១១០០​ដុល្លា​អា​មេ​រិច​។​
-​វត្ត​បិត​ត្រាំ​ង ទទួលបាន​១១០០​ដុល្លា​អា​មេ​រិច​។​
-​វត្ត​ស្មាច់​ដែង ទទួលបាន​១១០០​ដុល្លា​អា​មេ​រិច​។​
-​វត្តសមាធិ ទទួលបាន​១១០០​ដុល្លា​អា​មេ​រិច​។​
-​វត្តអូរ​ចំណារ ទទួលបាន ១១០០​ដុល្លា​អា​មេ​រិច​។​
​-ដោយឡែក​វត្ត អូរត្រេះ ក្រុងព្រះសីហនុ​ទទួលបាន​២១០០​ដុល្លា​អា​មេ​រិច​។​
– វត្ត​ឥន្ទ​ញ្ញា​ញ ហៅ​វត្ត​ក្រោម​ក្រុងព្រះសីហនុ​ទទួលបាន ៣១០០​ដុល្លា​អា​មេ​រិច​ផងដែរ​។​

លោកបាន​ថ្លែងថា ថវិកា​ទាំងអស់​ខាងលើនេះ ​មួយចំនួនធំជា​ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រៅពីនេះ​ក៏មាន​ការចូល រួម ចំណែក​ពី លោក កែប ជុ​តិ​ម៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ រួម​និង​កូនក្មួយ សាច់ញាតិ​ផងដែរ​៕B