ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ប្រគេន​ទៀនវស្សា​និង​ទេយ្យវត្ថុ​ដល់​វត្ត​ក្នុង​ឃុំ​កោះ​ឧកញ៉ា​តី​

855
ចែករម្លែក

ដោយ : ​យោធិន​/ កណ្តាល : ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ប្រតិភូ​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​មួយចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​ពីរ​វត្ត​គឺ​វត្ត​ក្បាលកោះ និង​វត្ត​ចុង​កោះ ស្ថិតនៅក្នុង​ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

ទេយ្យវត្ថុ​រួមមានៈ​ទៀន​ព្រះវស្សា សាដក់ ព្រមទាំង​គ្រឿងឧបភោគ សម្រាប់​ចង្ហាន់​ព្រះសង្ឃ​និង ភេសជ្ជៈ​ក្នុង​បច្ច័យ​សរុប​ចំនួន​១.១៤០​ដុល្លា ។ ប្រគេន​បច្ច័យ​ចៅអធិការ​វត្ត​ក្បាលកោះ​និង​ចុង​កោះ​ក្នុង​មួយអង្គ​ចំនួន​ដប់​ម៉ឺន​រៀល ព្រះសង្ឃ​ចំនួន​២២​អង្គ ក្នុង​មួយអង្គ​បច្ច័យ​ប្រាំ​ម៉ឺន​រៀល ។​ ប្រគេន​ឡំ​ប្រឺ​តា​មួយគ្រឿង​តម្លៃ​៣.៥៥៥​ដុល្លា សម្រាប់​ជា​យានជំនិះ​ចៅអធិការ​វត្ត​ក្បាលកោះ​។​ ប្រគេន​បច្ច័យ​សម្រាប់​ក​សាង​ចំនួន​ពីរ​វត្ត ក្នុង​មួយ​វត្ត​ចំនួន​មួយ​លាន​រៀល និង បច្ច័យ​កសាង​សាលា​បុណ្យ​ក្នុងភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី​ចំនួន​មួយ​លាន​រៀល​។​

ដោយឡែក​បាន​ជូន​ថវិកា​ដល់​ជនពិកា និង អ្នក​ជម្ងឺ​ពីរ​នាក់​ចំនួន​២៣០​ដុល្លា និង​ផ្តល់​ថវិកា​ចំនួន​២០០​ទៀត​ជូន​ដល់​អ្នក​ជម្ងឺ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​។ ផ្តល់​ថវិកា​ចំនួន​១០០ ដុល្លា​ដល់​ប្រជា​ការពារ និង​ចំណាយ​ផ្សេងៗ​ទៀត​ចំនួណ​៥០០ ដុល្លា សរុប​ជារួម​មាន​ថវិកា​ចំនួន​៨.០៥០​ដុល្លា​។​

ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​ឧកញ៉ា​តី នៅ​វត្ត​ក្បាលកោះ និង​ក្នុងភូមិ​កោះ​តូច ប្រមាណ​ជាជាង​៥០០​នាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា និង​ទេសរដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ខ្សាច់កណ្តាល ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ពី​បញ្ហា​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន ជាប់​ជាប្រចាំ​នោះ​។​

ជាមួយនឹង​ការនាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ប្រគេន​ដល់​វត្ត​ក្នុង​ឃុំ​កោះ​ឧកញ៉ា​តី និង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល់ ជាង​៥០០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​មួយ​ម៉ឺន​រៀល ។ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​លើកឡើង​ពី​អំណោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​សា​សង់សាលា​បុណ្យ​មួយ​ខ្នង​លើ​ទីតាំង​សាលា​បុណ្យ​ចាស់​ដែលមាន​សភាព​ទ្រុឌទ្រោម នាពេលខាងមុខ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ភូមិ​កោះ​តូច ឱ្យបាន​រួចរាល់​ជា​ស្ថាពរ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ ៕B