ថ្នាក់ដឹកនាំ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​នឹង​ពិភាក្សា​ជុំវិញ​ការប្រកួត​មិត្តភាព​រវាង​ក្រុម​អង់គ្លេស​និង​អ៊ីតាលី ខណៈ​បារម្ភ​ពី​ជំងឺ​កូ​រ៉ូ​ណា​

160
ចែករម្លែក

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បានរៀបចំ​កិច្ចពិភាក្សា​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ជុំវិញ​ផលប៉ះពាល់​របស់​ជំងឺ​កូ​រ៉ូ​ណា​មកលើ​ការប្រកួត​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន Wembley រវាង​ក្រុម​អង់គ្លេស និង​ក្រុម​អ៊ីតាលី​នៅ​ខែក្រោយ​។​
​ ​
​មន្ត្រីជាន់ខ្ពស់​នឹង​អង្គុយ​ចុះ​ជជែក​គ្នា​នៅ​ពហុ​កីឡដ្ឋាន ដើម្បី​ចរចា​អំពី​បញ្ហា​ទាក់ទិន​ការប្រកួតបន្ទាប់ពី​ការផ្ទុះ​ឡើង​ជំងឺ​ប្រភេទ​នេះ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី​។ មនុស្ស​ជាង​៣៧០នាក់​ត្រូវបាន​រកឃើញ​ផ្ទុក​វីរុស​នេះ​នៅ​អ៊ីតាលី ស្របពេល​ទីក្រុង​មួយចំនួន​ត្រូវដាក់ នៅដាច់ដោយឡែក​។ មាន​សេចក្តីរាយការណ៍​ថា មនុស្ស​១២​នាក់​បាន​ស្លាប់​នៅ​អ៊ីតាលី​។​
​ ​
ព្រឹត្តិការណ៍​កីឡាករ​នៅ​ទូទាំង​អ៊ីតាលី​បាន​រង​ផលប៉ះពាល់​ដោយសារ​ការផ្ទុះ​ជំងឺ​នេះ ស្របពេល​អាជ្ញាធរ​អ៊ីតាលី​ដាក់​ការ​រឹតត្បិត​នៅនឹងកន្លែង​ក្នុងការ​ព្យាយាម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​
​ ​
​អ្នកគាំទ្រ​រាប់ពាន់នាក់​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ទស្សនាការ​ប្រកួត​កម្តៅសាច់ដុំ​សម្រាប់ Euro 2020 នៅ​ថ្ងៃទី​២៧​ខែមីនា ប៉ុន្តែ​នៅពេលនេះ​មានការ​បារម្ភ​ថា ការប្រកួតអាច​រង​ការគំរាមកំហែង​។​
​ ​
​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​នឹង​ពិភាក្សា​អំពី​ការប្រកួត​រវាង​អង់គ្លេស​និង​ក្រុម​អ៊ីតាលី ព្រមទាំងបញ្ហា​ផ្សេងទៀត​ទាក់ទិន​ជំងឺ​កូ​រ៉ូ​ណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​