ថ្នាក់ដឹកនាំ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ “Pierre Andre Lablaude”

775
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ​នាឱកាស​ពិធី​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១​និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៥​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​នា​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​នៅ​សាល​ស​ន្នី​សិទ​សុខា​សៀមរាប លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​, លោក​ManabuMiyagawa​អនុរដ្ឋមន្ត្រី​និង​ជា​អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​វប្បធម៌​នៃ​ក្រសួងការបរទេស​ជប៉ុន ជា​សហប្រធាន​អាយ​ស៊ី​ស៊ី​-​អង្គរ ។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​រំលែក​ទុ​ក្ចំ​ពោះ​ការបាត់បង់​របស់លោក​សាស្ដ្រាចារ្យ​Lablaude​និង​បាន​រំលឹក​នូវ​ការងារ​ជាច្រើន​របស់លោក​ក្នុង​ការជួយ​រមណីយដ្ឋាន​អង្គរ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​លោកស្រី​ភឿង​ស​កុ​ណា​បាន​បញ្ជាក់ថា​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ជាច្រើន​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ Pierre Andre Lablaude ដែល​បាន​ខិតខំ និង​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្លា​ក្នុង​កិច្ចការ​ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ ។

សូមបញ្ជាក់ថា លោក​សាស្ត្រាចារ្យ Pierre Andre Lablaude បានទទួល​អនិច្ចកម្ម​នា​ខែ​កក្ដ​ដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉ារីស ដោយ​ជំងឺ​៕S/

ថ្នាក់ដឹកនាំ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ “Pierre Andre Lablaude”