ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​ឆ្នាំ ២០១៩

580
ចែករម្លែក
បណ្ឌិតសភា​ចា​រ្យ ហ៊ាន សាហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​មានមតិ​បើក​យុទ្ធនា​ការបន្ត វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ ២០១៩

ដោយៈ​ស៊ា ថាំង​/​ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ បានប្រកាស​បើក​ជា​ផ្លូវការ​នូវ យុទ្ធនា​ការបន្ត​ការបណ្តុះបណ្តាល​ជា​ស៊េរី​ស្តីពី “​ជំនាញ​បច្ចេកទេស លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ​២០១៩ ” បន្ទាប់ពី​សម្រេចបាន​ជោគជ័យ ក្នុងការ​អនុវត្ត​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេក ទេស​នេះ​ក្នុង​ឆ្នាំ​២០១៨​កន្លងមក​។​សកម្មភាព​នេះ​សំដៅ​បង្កើន​ការលើកកម្ពស់​សមត្ថភាព​ជូន​សិក្ខាកាម ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ ការជំនាញ ដែល​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​ថវិកា​, លទ្ធកម្ម​សាធារណៈ​,​ហិរញ្ញវត្ថុ​កិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ចូលរួមចំណែក​គាំទ្រ និង​អនុវត្ត​ការកែទម្រង់ កា រ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី ៣ ឱ្យ សម្រេចបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព និង ចីរភាព ។​


​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កសាង​សមត្ថភាព​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក យុទ្ធនា​ការបន្ត​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស នេះ និង​មានការ​ចូលរួម​ពី​លោកស្រី Camilla Lombard តំណាង​សហគមន៍​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក លោកស្រី តំណាង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ រួម​នឹង​គ្រូឧទ្ទេស និង​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ ៥០០ នាក​។​
​ថ្លែង​ក្នុង​ពិធី​នេះ​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​គូសបញ្ជាក់ថា ជានិច្ចកាល​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានចាត់ទុក​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព ពិសេស​លើ ជំនាញ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​យន្តការ​គាំទ្រ​គន្លឹះ ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណេះដឹង​និង​សមត្ថភាព​ជំនាញ និង​ផ្សព្វផ្សាយ​បទ ដ្ឋា ន ការងារ​បច្ចេកទេស ឆ្លើយតប​ទៅនឹង​តម្រូវការ​សម្រាប់​អនុវត្ត​ការកែទម្រង់ ការ គ្រប់ គ្រង ហិរញ្ញវត្ថុ សាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព ។ ជាក់ស្តែង ចាប់ ពី ឆ្នាំ ២០១៣-២០១៨ ដើម្បី​បំពេញតម្រូវការ​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, ក្រសួង បានរៀបចំ​និង​អនុវត្ត​ការបណ្តុះបណ្តាល​និង​វិ​ក្រឹ​ត​ការ​សមត្ថ​ភាពជា​បន្តបន្ទាប់ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​លើ ការគ្រប់គ្រង​ហិញ្ញ​វត្ថុ​សាធារណៈ ។ បច្ចុប្បន្ន ធនធានមនុស្ស ទាំងនោះ បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច នៅតាម​អង្គភាព​ការងារ​រៀងៗ​ខ្លួន និង បាន រួមចំណែក​ធ្វើឱ្យ​កម្ពុជា​បន្ត​រក្សាបាន​យ៉ាងរឹងមាំ​នូវ “​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា​” ដែល​សម្រេចបាន​ក្នុងដំណាក់កាល​ទី ១ និង​ទទួលបាន​ជោគជ័យ​ថែមទៀត​ក្នុងការ​បង្កើន “​គណនេយ្យភាព​ហិរញ្ញវត្ថុ​” ក្នុងដំណាក់កាល ទី​២ នៃ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដ៏​មាន​សារសំខាន់​នេះ ។​


​បណ្ឌិតសភា​ចា​រ្យ រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ផងដែរ​ថា ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​កម្មវិធី​កែទម្រង់​គន្លឹះ​មួយ​របស់​រាជរដ្ឋាភិបាល សម្រាប់​ធានា​ជោគជ័យ ក្នុងការ​អនុវត្ត​របៀប​វារៈ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ។ បច្ចុប្បន្ន ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំពុង​ស្ថិតនៅ​ដំណាក់កាល​ទី ៣ ក្នុង​គោលដៅ​គឺ “​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​” ព្រមជាមួយ នឹង​ការផ្ទេរ ភាពជា​ម្ចាស់ និង​ការទទួល ខុសត្រូវ​កាន់តែ​ច្រើនឡើង ទៅដល់​គ្រប់​ក្រសួង​ស្ថាប័ន ។ ដំណាក់កាល​ទី​៣ នេះ គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២០ សម្រាប់​ជា​មូលដ្ឋាន​ឆ្ពោះទៅកាន់​ការដាក់ឱ្យ​អនុវត្ត​នូវ​ដំណាក់កាល​ទី ៤ (២០២១-២០២៥) ក្នុង​គោលដៅ​ដើម្បី​បង្កើន “​គណនេយ្យភាព​សមិទ្ធកម្ម​” ដែលជា​គោលដៅ​ចុងក្រោយ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដ៏​មាន​សារសំខាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​


​បណ្ឌិតសភា​ចា​រ្យ បាន​សង្កត់ធ្ងន់ថា ក្នុង​ក្របខណ្ឌ​នៃ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣, ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក៏​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​បណ្តើរៗ ដោយបាន​រួមបញ្ចូល​នូវ​ចំណាត់ថ្នាក់​ថវិកា​ទាំង ៧ និង ការបង្កើន​មុខងារ​បន្ថែម តាម​តម្រូវ​ការចាំបាច់​ជា​ដំណាក់ៗ ដែល​បង្កើតបានជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការកត់ត្រា​គណនេយ្យ​គ្រប់​ជ្រុងជ្រោយ​និង អាច​ផលិត​របាយការណ៍​បាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បាន​ដាក់ឱ្យ​អនុ​វ ត្ត ផងដែរ ផែនការ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា ២០១៨-២០២៥ ក្នុ ង គោលដៅ​ប្រែក្លាយជា​បណ្តើៗ​នូវ​ប្រព័ន្ធ​ថវិកា​កម្ពុជា​ឱ្យទៅជា​ប្រព័ន្ធ​មួយ​ដែលមាន​ប្រសិទ្ធភាព​គណនេយ្យភាព និង តម្លាភាព ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​ជា អន្តរ ជាតិ ។


​បណ្ឌិតសភា​ចា​រ្យ រដ្ឋលេខាធិការ បាន​វាយតម្លៃថា “​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​លើ​ការ​គ្រប់ គ្រង ហិរញ្ញវត្ថុ​សាធារណៈ​” ទាំង ២៤ វគ្គ ក្នុង​ឆ្នាំ ២០១៩ ដែល​ត្រូវ​ប្រកាស​ចាប់ផ្តើម​អនុវត្ត​នៅពេលនេះ​ពិត​ជាមាន​សារសំខាន់ សម្រាប់​ជា​ឱកាស​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​គោលដៅ ដើម្បី​ពង្រឹងពង្រីក​សមត្ថភាព ចំណេះ ដឹង និង លើកកម្ពស់​ការយល់ដឹង​របស់ខ្លួន​សំដៅ​រួមចំណែក​អនុវត្ត​ការកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់​កា ល ទី​៣ ឱ្យ​សម្រេច​ជោគជ័យ ប្រកប ដោយ​ប្រសិទ្ធភាព ៕សរន