ថ្នាក់​ដាក់​នាំ​ខេត្តមណ្ឌលគិរី នាំ​ពេទ្យសត្វ​ចាក់​ថ្នាំ​វ៉ាក់សាំង​គោក្របី​នៅ​ស្រុក​កោះ​ញែក​

609
ចែករម្លែក
  • 19
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: យ៉ាងហោចណាស់​សត្វ​គោ​ចិញ្ចឹម​ប្រមាណ​៣០០​ក្បាល ត្រូវបាន​ពេទ្យសត្វ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​រួមជាមួយ​មន្ទីរ​កសិកម្ម​ដែលមាន​លោក​សុង ឃាង ជា​ប្រធាន ផ្តល់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជម្ងឺសារ​ទឹក​និង​អុតក្តាម នៅ​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កសិកម្ម​ខេត្តមណ្ឌលគិរី ឲ្យ​ដឹងថា លោក​ប្រធាន​មន្ទីរ លោក​ប្រធាន អនុប្រធាន និង​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល សហការ​ជាមួយ ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ បាន​ចុះ​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ គោក្របី ចែក​គោ​ពូជ ធុង​ទឹក​ក កា​តាប ថ្នាំ​ព្យាបាល និង​ឯកសារ​ផ្សព្វផ្សាយ​ពី​ជំងឺ​មួយចំនួនធំ ដូចខាងក្រោម​៖
១.​ចែក​គោ​ពូជ​ដល់​កសិករ ចំនួន​០៨​គ្រួសារ​។​
២.​ចែក កា​តាប ថ្នាំ​ព្យាបាល ធុង​ទឹកកក និង​ឯកសារ​ដល់​ភ្នា​ក់សុខ​ភាព​សត្វ​ភូមិ​ចំនួន​០៥​នាក់​។​
៣.​បាន​ចាក់​វ៉ាក់សាំង​ជំងឺសារ​ទឹក​និង​អុតក្ដាម​គោក្របី ចំនួន ៣១៥​ក្បាល​(​ក្របី​ចំនួន​១៥​ក្បាល​)​។​

​គួរ​បញ្ជាក់ថា មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ជានិច្ច​ជា​កាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព នៃ​មធ្យោបាយ​អូសទាញ ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សត្វ​គោក្របី​ក្នុង​ខេត្ត​មួយ​នេះ តែងតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង​តាម​ដំណាក់កាល​ជានិច្ច ដើម្បី​បង្ការ​ការ​ងាប់​ដោយសារតែ​ជំងឺ​៕