ថ្នាំញៀន​ជាង​១​លាន​គ្រាប់​ត្រូវ​ថៃ​ចាប់បាន​នៅ​ខេត្ត​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​

2741
ចែករម្លែក

ថ្នាំមេតំហ្វេតាមីនកន្លះលានគ្រាប់ត្រូវចាប់បានក្នុងប្រតិបត្តិការស្ទាក់ចាប់ថ្នាំញៀនដែលត្រូវបានលួចនាំចូលក្នុងប្រទេសកាត់ព្រំដែនមីយ៉ាន់ម៉ានៅក្នុងខេត្តឈៀងរ៉ៃភាគខាងជើងកាលពីថ្ងៃអាទិត្យ។

ក្រោយទទួលព័ត៌មានស៊ើបការណ៍ ទាហានព្រំដែនបានដាក់បារ៉ាសត្រួតពិនិត្យនៅលើផ្លូវមួយ ។នៅម៉ោងប្រមាណ៤:៥០ព្រឹក ទាហានបានហៅម៉ូតូ២អោយឈប់ តែអ្នកបើកបានបត់ក្បាលនិងទម្លាក់ចោលបាវ៥ហើយបើកបកក្រោយយ៉ាងលឿនចូលក្នុងទីងងឹតបាត់។សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រមាណ៥០០.០០០គ្រាប់នៅក្នុងបាវទាំង៥នោះ។

កាលពីថ្ងៃសៅរិ៍ ក្នុងខេត្តដដែល ប៉ូលិសចាប់បានថ្នាំញៀន៩០០.០០០គ្រាប់និងមេតំហ្វេតាមីនក្រាម(អាយស៍)៣គីឡូក្រាមព្រមទាំងចាប់ខ្លួនអ្នកជួញដូរ២នាក់៕ដោយ៖វាសនា

ថ្នាំញៀននិងជនសង្ស័យត្រូវចាប់បានកាលពីថ្ងៃសៅរិ៍។ជនសង្ស័យម្នាក់ត្រូវបានបាញ់អោយរបួសក្នុងប្រតិបត្តិការនៅស្រុកមឿង ក្នុងខេត្តជាប់ព្រំដែនខាងជើងនេះ