ថ្នាំញៀន​ដ៏​ធំ​​ដែលបង្រ្កាបបាននៅភ្នំពេញ គឺជាប្រភេទថ្មី

474
ចែករម្លែក
  • 20
    Shares
ថ្នាំញៀន​ដ៏​ធំ​នៅ​ភ្នំពេញ​ដែលបង្រ្កាបនៅភ្នំពេញគឺជាប្រភេទថ្មី

ដោយៈ​មុនី​រ័ត្ន​-​អង្គា​រ៍​ហេង​/​ភ្នំពេញៈ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​ដ៏​ធំ​មួយកន្លែង ដោយបាន​ដកហូត​ថ្នាំញៀន​ប្រមាណ ២០០​គីឡូក្រាម រួមទាំង​សារធាតុ​គីមី​ផ្សំ​ជាង​កន្លះ​តោន​និង​ម៉ាស៊ីន​ផលិត ម៉ាស៊ីន​គ្រីប​ជា​គ្រាប់ និង​ម៉ាស៊ីន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​មួយចំនួន​។ ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ ២៨៥AE0 ផ្លូវ ៣៧១ ក្រុមទី​៦ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​នេះ​គឺ​ក្រុម​មេខ្លោង​និង​បក្ខពួក​បានគេច​ខ្លួន​មុន​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដល់​។​

​នាយ​ឧ​ត្ត​ម​​សេនីយ៍​ម៉ក់​ជី​តូ​អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ថា គ្រឿងញៀន​ដែល​បង្ក្រាប គឺជា​សារធាតុ​ញៀន​ថ្មី​ប្រភេទ ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន​( Pyrovalerone) មាន​ទម្ងន់ ២០០​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​ជាង​កន្លះ​តោន និង​ដកហូត​ម៉ា​ស៊ី​ផលិត​មួយ​កំ​ប្លេ​រ​។ អ្នក​ផលិត​ជា​ជនបរទេស​។​ជននេះ​បាន​គេចខ្លួនបាត់ ពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។​
​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​វា​ជា​សារធាតុ​ញៀន​ថ្មី Pyrovalerone វា​ជា​សារធាតុ​ញៀន​មាន​គ្រោះថ្នាក់​។​ប៉ុន្តែ​វា​អាចមាន​ផលប្រយោជន៍ខាង​វិទ្យាសាស្ត្រ​។​យើង​ចាប់បាន​ប្រមូល​ចូល​ឡា​បូ​ធំ​ឡើង​ទៅដល់ ២០០​គីឡូ និង​សារ​ធាតុគីមី​ផ្សំ​ចូល​ជាង​កន្លះ​តោន និង​ម៉ាស៊ីន​ផលិត​មួយ​កំ​ប្លេ​រ​។ តាមមើល​បើ​យើង​ត្រួតពិនិត្យ​ប្រៀបធៀប​ជាមួយ​បណ្តា​រង្គសាល​បណ្តា​កន្លែង​ដែល​យើង​ចាប់បាន​កន្លង​មកវា​អត់​ចូល​ទេ​។ វា​ហាក់ដូចជា​ទើប​លួច​ផលិត​មិនទាន់បាន​លក់​ដូច​អី​ទេ​តាមមើល ហើយ​យើង​ចាប់​តែម្តងទៅ​។ វា​បែកការណ៍​។​វា​រត់ចោល​កន្លែង​។ បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​យើង​ហើយ​ខ្ញុំ​ក៏​ចុះទៅ​មើល​។ នាំ​អ្នកជំនាញ​ចុះទៅ​មើល​បានឃើញ អ្នក​ផលិត​ជា​ជនបរទេស​”​។​
​ ​លោក​បាន​បន្តថា ទាក់ទង​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​តាមរក​អ្នក​ផលិត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ សរន

#