ថ្នាំញៀន​អង់​តែ​ន​ទួលគោក​ល្បី​យូរហើយ ទើប​ចាប់​ទ្រង់ទ្រាយ​ធំ​ថ្ងៃនេះ​

1489
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​នៅ​ម្តុំ​អង់​តែ​ន​ទួលគោក​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ដកហូត​បាន​ថ្នាំញៀន​តូចធំ​ចំនួន​៥​កញ្ចប់​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ការចុះ​បង្ក្រាប​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៧​នៅ​ចំណុច​វត្ត​ទួល​សំពៅ​ម្តុំ​អង់​តែ​ន​ទួលគោក ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

​សូមបញ្ជាក់ថា ម្តុំ​អង់​តែ​ន​ទួ​គោក​នេះ​ល្បី​យូរហើយ​រឿង​ក្មេង​ប្រើ​ថ្នាំញៀន ហើយ​ដោយសារ​ផ្លូវ​ម្តុំ​រង្វង់​មូល​នេះ​រាង​ងងឹត​បន្តិច​ផង​នៅពេល​​យប់​ធ្វើអោយ​អ្នកដឹង​រឿង​ខ្លាច​រអើល​ក្នុងការ​ធ្វើដំណើរ​ពេលយប់​ព្រោះ​អាច​នឹងត្រូវ​ពួក​ប្រើ​ថ្នាំ​វ៉ៃ ។​ប្រជាជន​មូលដ្ឋាន​សាទរ​ចំពោះ​ចំណាត់​​ការ​របស់​សមត្ថកិច្ច​លើក​នេះ​និង​កន្លងមក​ព្រោះ​ប៉ូលិស​ខណ្ឌឫស្សីកែវ​ចាប់បាន​អ្នក​ប្រើ​និង​ជួញដូរ​ថ្នាំញៀន​ស្ទើរ​រាល់ថ្ងៃ​ដោយសារតែ​មូលដ្ឋាន​នេះ​សំបូរ​តំបន់រ​ញេ​រ​ញ៉ៃ​អាណាធិបតេយ្យ​៕ ​ដោយ ៖វាសនា