ថ្នាំលេប​ការពារ​កម្តៅថ្ងៃ​មិនល្អ​ដូច​អ្នក​ស្មាន​

1295
ចែករម្លែក

​អ្នក​មិនអាច​ប្រើ​ថ្នាំលេប​ការពារកម្តៅថ្ងៃ​ជំនួស​ឱ្យ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​, ហើយ​ពេល​ប្រើ​ក្រែ​ម​ម្តងៗ អ្នក​ត្រូវ​ប្រើ ក្នុង​បរិមាណ​ប្រមាណ​១​ស្លាបព្រា​តូច សម្រាប់​ផ្ទៃមុខ​ទាំងមូល ។​
​ ​
​ទន្ទឹមនឹង​ពពួក​ក្រែ​មកា​រពារ កម្តៅថ្ងៃ​ធម្មតា​, នោះ​ថ្នាំលេប​ការពារ​កម្តៅថ្ងៃ​ក៏​ជា​ផលិតផល ត្រូវបាន​ស្ត្រី ជាច្រើន​និយម​ប្រើ​តាមរយៈ​ការឃោសនា​របស់​ក្រុមហ៊ុន​ដែលថា ថ្នាំលេប​នេះ អាច​ការពារ​អ្នក​ប្រើ​ផុតពី​គ្រោះថ្នាក់ របស់​កាំរស្មី UV និង​ទប់ស្កាត់​ភាព ចាស់​លឿន​បណ្តាល ពី​កម្តៅថ្ងៃ ។ ប៉ុន្តែ ថ្មីៗ​នេះ ស្ថាប័ន​គ្រប់គ្រង​អាហារ និង ឱសថ​អាមេរិក (FDA) បាន​បដិសេធ រឿងនេះ​ជា​ផ្លូវការ ។​
​ ​
​ស្ថាប័ន​នេះ​បាន អះអាងថា “​គ្មាន ថ្នាំលេប​មួយ​ប្រភេទ​ណា​អាច​ជំនួស ក្រែ​ម​ការពារ​កម្តៅ ថ្ងៃ​បានឡើយ និង ថែមទាំង​បង្ក​ហានិភ័យ​ឱ្យ​អ្នក​ប្រើ​” ។ ជំនួស​ឱ្យ​ពពួក​ថ្នាំ​គ្រាប់​អ្នកប្រើប្រាស់ គួរប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ មាន​កម្រិត SPF ពី​១៥​ឡើងទៅ ។ អ្នក​ក៏​គួរ​លាប ក្រែ​ម​៣០​នាទី មុនពេល​ចេញ​ក្រៅ និង លាប​ឡើងវិញ​រៀងរាល់​២​ម៉ោង​ម្តង ។​
​ ​
​ក្រៅពីនេះ ពេល​ប្រើ​ក្រែ​មការ ពារ​កម្តៅថ្ងៃ​អ្នក​ក៏ត្រូវ​លាប​គ្រប់ បរិមាណ ទើប​វា​មាន​ប្រសិទ្ធភាព​ការ ពារ​ស្បែក គឺ​ប្រហាក់ប្រហែល​១​ស្លាប ព្រា​តូច ទើប​គ្រប់​បរិមាណ​ស្តង់ដារ សម្រាប់​ផ្ទៃមុខ​ទាំងមូល ៕ ប្រែសម្រួល: រតនៈ