ថ្នាំ​គីមី​កសិកម្ម​ប្រមាណ​១០​តោន​នាំចូល​ពី​វៀតណាម​ត្រូវ​បានរកឃើញ​និង​បង្ក្រាប​នៅ​ជ្រៃ​ធំ​

2242
ចែករម្លែក
  • 280
    Shares
ថ្នាំគីមីពុលដែលរកឃើ

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ប៉ូលិស​បានធ្វើ​ការបង្ក្រាប​ទំនិញ​ចំនួន​១៣​មុខ​ដែលជា​ប្រភេទ​ថ្នាំគីមី​កសិកម្ម​ដែលមាន​សារធាតុ​គីមី​ប្រមាណ​១០​តោន នាំចូល​មកពី​ប្រទេស​វៀតណាម កាលពី​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នេះ នៅ​ចំណុច​ក្រោយ​វត្ត​ពោធិ៍​យួន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ទំនិញទាំងនេះឈ្មួញបានដឹកតាមទូកធំៗ។

​ប្រភព​បញ្ជាក់ថា ថ្នាំពុល​ទាំងនេះ ដឹក​មកពី​វៀតណាម​តាម​កាណូត​ឆ្លងកាត់​តាម​ច្រករបៀង​ព្រំដែន​ជ្រៃ​ធំ​។ បន្ទាប់ពី​បង្ក្រាប​និង​ដកហូត​ថ្នាំ​គីមី​ពុល​ទាំងនោះ​សមត្ថកិច្ច​បាន​នាំយកមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។​​ទំនិញ​ទាំ​ងនេះ​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ​។ ចំណែក​ម្ចាស់​ចំនួន​បីនាក់ ត្រូវបាន​នាំខ្លួន​មក​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល​។​

​ប្រភព​ប្រាប់ថា​ទំនិញ​ដែល​រកឃើញ​ជា​ប្រភេទ​ថ្នាំពុល​គីមី​បាញ់​លើ​ដំណាំ​កសិកម្ម​៕​មន​