ថ្នាំ​បេះដូង​ចិន​ត្រូវបាន​ប្រមូល​មកវិញ​នៅ​ទូទាំង​អឺរ៉ុប​ដោយសារ​វា​អាច​បង្ក​មហារីក​

3762
ចែករម្លែក
  • 63
    Shares

ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប(EMA)បានចេញបញ្ជាអោយប្រមូលឱសថដែលប្រើសំរាប់ព្យាបាលការឡើងឈាមនិងបញ្ហាបេះដូង ដោយសារពួកវាមានផ្ទុកសារធាតុគីមីម្យ៉ាងដែលអាចបង្កជាជម្ងឺមហារីក។

សារធាតុN-nitrosodimethylamine (NDMA) ជាសារធាតុដែលបង្កមហារីក ត្រូវបានរកឃើញនៅក្នុងឱសថផលិតដោយក្រុមហ៊ុនចិនZhejiang Tianju នេះបើតាមសេចក្តីប្រកាសព័ទ៌មានរបស់EMA។

NDMAជាសារធាតុគីមីសរីរាង្គម្យ៉ាង ដែលអាចយកទៅប្រើសម្រាប់ឥន្ធនៈរ៉ុក្កែតរាវ និងក៏អាចប្រើក្នុងវត្ថុផ្សេងៗតាមរយៈប្រតិកម្មគីមី។វាក៏ជាអនុផលពីការផលិតថ្នាំសម្លាប់សត្វល្អិតនិងការកែច្នៃត្រី។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន EMAបាននិយាយថា”EMAកំពុងធ្វើការជិតដិតជាមួយដៃគូដើម្បីពិនិត្យមើលឡើងវិញផលប៉ះពាល់របស់សាធាតុNDMA នៅក្នុងឱសថបេះដូងមកពីក្រុមហ៊ុន Zhejiang Tianyuហើយនឹងទាក់ទងរកព័ត៌មានបន្ថែមអោយបានឆាប់តាមដែលអាចធ្វើបាន។

ការប្រមូលត្រឡប់មកវិញកាលពីថ្ងៃសុក្រទី១០សីហា ធ្វើឡើងក្រោយមានការប្រមូលដូចគ្នាកាលពីខែមុនសំរាប់ឱសថផលិតដោយក្រុមហ៊ុនមួយផ្សេងគឺZhejiang Huahaiនិងការហៅត្រឡប់វិញជាបន្តបន្ទាប់ដោយអាជ្ញាធរម្ហូបអាហារនិងឱសថអាមេរិកចំពោះថ្នាំបេះដូងក្រុមហ៊ុនដដែល។

ទោះជាយ៉ាងណាEMAបានកត់សំគាល់ថា” កំរិតសារធាតុNDMAនៅក្នុងឱសថបេះដូងមកពីក្រុមហ៊ុនZhejiang Tianyuទាបជាងឱសថរបស់ក្រុមហ៊ុន Zhejiang Huahaiដែលបានបណ្តាលអោយមានការបញ្ជាអោយប្រមូលមកវិញកាលពីខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មានCNN បានកត់សំគាល់កាលពីថ្ងៃ៦កក្កដាថា ប្រទេស២២បានកោះហៅប្រមូលឱសថចិននេះមកវិញ នៅពេលFDAទើបហៅប្រមូលមកវិញជាលើកដំបូង។

ទោះជាយ៉ាងណា FDAបានកត់សំគាល់ថា គ្រោះថ្នាក់បង្កឡើងពីឱសថនេះមិនធ្ងន់ធ្ងរទេគឺមិនមានហានីភ័យភ្លាមៗចំពោះអ្នកជម្ងឺទេ ដូច្នេះ”អ្នកជម្ងឺមិនគួរឈប់ប្រើឱសថបេះដូងណាមួយដោយមិនពិគ្រោះយោបល់ពីគ្រូពេទ្យឬឱសថការីរបស់គេឡើយ”៕ដោយ៖វាសនា

FDAបានប៉ាន់ស្មានថា បើមានមនុស្ស៨០០០នាក់លេបថ្នាំបេះដូងដែលហៅប្រមូលមកវិញនេះរាល់ថ្ងៃអស់ពេល៤ឆ្នាំ នោះអាចមានការកើតមហារីកបន្ថែម១ករណី