ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​អាច​បង្កើន​ការកើត​ដុំ​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​បាន​

1983
ចែករម្លែក

តើ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម អាចជួយ​ឆ្អឹង​អ្នក​ចៀស​ផុតពី​គ្រោះថ្នាក់ នៅ​ពោះវៀនធំ​ដែរ​ទេ​? នេះ​គឺជា​ការ ណែនាំ​ពី​ការសិក្សា​ថ្មី​មួយ ដែល រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ការប្រើ​ថ្នាំ​បំប៉ន​ជាតិ កាល់ស្យូម​នេះ​រាល់ថ្ងៃ និង​ការ​ប្រឈម​ខ្ពស់​នឹង​ការកើត​ដុំ ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​។
​ ​
​ដុំ​សាច់​ប៉ូ​លី​ព​មិនមែនជា មហារីក​ទេ តែ​ពេលខ្លះ​ក៏​អាច​ប្រែក្លាយ​ទៅជា​មហារីក​ដែរ​បើសិន ជា​វា​មិន​ត្រូវបាន​កាត់ចេញ​ទេ​។
​ ​
​ការសិក្សា​នេះ​បានធ្វើការ តាមដាន​លទ្ធផល​ទៅលើ​មនុស្ស ប្រមាណ​២.០០០​នាក់ អាយុ​ចាប់ពី​៤៥ ទៅ​៧៥​ឆ្នាំ ដែល​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​កើត​ដុំ​ប៉ូ​លី​ព​ក្នុង​ពោះវៀនធំ​។ អ្នកចូលរួម​ក្នុងការ​សិក្សា​នេះ ត្រូវបាន​គេ តម្រូវ​ឱ្យប្រើ​ទាំង​ថ្នាំ​ជាតិ​កាល់ស្យូម ថ្នាំ​វីតាមីន D រយៈពេល​បី​ឬ​ប្រាំ​ឆ្នាំ​។ អ្នក​ដែល លេបថ្នាំ​ជាតិ​កាល់ស្យូម​តែ មួយ​មុខ ឬ​ជាមួយនឹង​វីតាមីន D ទំនង ជាមាន​ដុំ​សាច់​ប៉ូ​លី​ព នៅ​រយៈពេល ប្រាំមួយ​ទៅ​១០​ឆ្នាំក្រោយ​ចាប់ផ្តើម​ការ សិក្សា​។
​ ​
​ស្ត្រី និង​អ្នក​ជក់បារី គឺមាន​ការ ប្រឈម​កាន់តែ​ខ្ពស់​នៅពេល​លេបថ្នាំ បំប៉ន​ជាតិ​កាល់ស្យូម ប៉ុន្តែ​មិន មែន​តែ វីតាមីន D តែមួយ​មុខ​ឡើយ​។ អ្នកស្រាវជ្រាវ​ក៏​និយាយថា ខណៈពេលដែល​ថ្នាំ​បំប៉ន ជាតិ​កាល់ស្យូម​មាន​ជាប់ ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​ដុំ​សាច់ ប៉ូ​លី​ព តែ​ជាតិ​កាល់ស្យូម ដែល​បានមក ពី​ចំណីអាហារ​គឺ​មិន​បង្កបញ្ហា​ដូចគ្នា​ឡើយ​។
​ ​
​វេជ្ជបណ្ឌិត David Bernstein ដែលជា​អ្នកជំនាញ​ខាង​ក្រពះ​ពោះវៀន និង​មិនបាន​ចូលរួម​ក្នុង ការសិក្សា​នេះ បាន​និយាយថា វា​បាន​ផ្តល់នូវ​ព័ត៌មាន មួយ ដែល​តម្រូវឱ្យ​អ្នកជំងឺ និង​គ្រប់​ពេទ្យ ឈប់​ប្រើ​ថ្នាំ​នេះ​។ លោក​បាន​សង្កត់ធ្ងន់ ថា ខណៈពេលដែល​ដុំ​សាច់​ប៉ូ​លី​ព​នេះ​ទំនងជា​កើតឡើង លើ​អ្នក​ប្រើ​ថ្នាំ បំប៉ន​កាល់ស្យូម​មែន តែ​មិនមាន​ករណីជំងឺមហារីក​ពោះវៀនធំ​ត្រូវបាន​គេ​រក ឃើញ​ក្នុង​រយៈពេល​តាមដាន​នេះឡើយ ៕ ដោយ​៖ health.com.kh

#