ថ្នាំ​ប្រឆាំង​ភាព​ចាស់​ជិត​ក្លាយជា​ការពិត​ក្នុង​២​ឆ្នាំ​ខាងមុខ​

170
ចែករម្លែក

​ពួក​អ្នកស្រាវជ្រាវ​អាម៉េរិក​ទើបនឹង​ប្រកាស​កំពុងអភិវឌ្ឍន៍​ថ្នាំ​ពិ​សេសមួយ​ប្រភេទ​ដែល​អាចជួយ​ទប់ស្កាត់​ជំងឺ​តម្កាត់ និង​បញ្ហា​ចំណាស់ ។​

​ថ្នាំ​នេះ​ត្រូវបាន​ចាត់​ទូក​ជា ឳ​សថ​ទិព្វ ដោយ​វា​អាចមាន​លទ្ធភាព​ពន្យឺត​ដំណើរការ ជរាភាព និង​អូសបន្លាយ​អាយុ​ជាង​១/៣ ។​

​ពួក​អ្នកស្រាវជ្រាវ​នៅ Mayo Chinic មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​មួយ​មាន​ស្នាក់ការ នៅ​រដ្ឋ​មីន​ណេ​សូ​តា​, អាម៉េរិក បាន​ផលិត​ថ្នាំ​ប្រឆាំង​ភាព​ចាស់​មានឈ្មោះ Senolytics ។

​ពួកគេ​ឲ្យ​ដឹងថា បាន​ធ​ញ​វើ​ពិសោធន៍​លើស​ត្វ​កណ្ដុរ និង​ឃើញ​ជីវិត​របស់​វា​ត្រូវបាន​អូស បន្លាយ​ថែម​៣៦​ភាគរយ​ប្រហាក់ប្រហែល​នឹង​ការបន្ថែម​ប្រមាណ​៣០​ឆ្នាំ ចំពោះ​ជីវិត របស់​មនុស្ស ។​

​ភាព​ជរា​មាន​ពាក់ព័ន្ធ​ដល់​សឹងតែ​ទាំង​អស់នៃ​ជំងឺ​រ៉ាំ​រៃ ។ ហើយ​ប្រសិន​អ្នក​កើត​ជំងឺ​មួយ ពាក់ព័ន្ធ​ដល់​អាយុ​នោះ​អ្នកនឹង​មាន​ឳ​កាស​កើត​ជំងឺ​ជាច្រើន ។​

​បច្ចុប្បន្ន ពួក​អ្នកស្រាវជ្រាវ​មានជំនឿថា ថ្នាំ​នេះ​អាច​នឹងមាន​វត្តមាន​លើ​ទីផ្សារ​ក្នុង តិច​បំផុត​គឺ​២​ឆ្នាំ​ខាងមុខ ៕ ប្រែ​សម្រួល​: រតនៈ​