ថ្នាំ​ប្រភេទ​ថ្មី រ៉េ​អា​ក្លាវ មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ​ដែល​បង្កដោយ​បាក់តេរី​

1007
ចែករម្លែក
  • 1
    Share

ដោយ:​សុផល​/​ភ្នំពេញ ៖ ក្រុម​ហុន​ឱសថ​របស់​ប្រទេស​បារាំង​ឈ្មោះ Bailly Creat បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​ឱសថ​នៅ​កម្ពុជា Alliance Phama Cambodge បានដាក់​សម្ពោធឲ្យប្រើ​ប្រាស់​ផលិត​ផល​ឱសថ​ថ្មី រ៉េ​អា​ក្លាវ (REACLAW)​។ ​ថ្នាំរ៉េ​អា​ក្លាវ មាន​សារធាតុ​ផ្សំ​ពី Amoxicillin និង Clavulanic Acid ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ​ដែល​បង្កដោយ​បាក់តេរី​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធឲ្យប្រើ​ប្រាស់​ផលិតផល​ឱសថ​ថ្មី​កាលពី​ល្ងាច​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ភ្នំពេញ លោកស្រី ឆាយ ណ​យ អគ្គនាយក​នៃ Alliance Phama Cambodge បានឲ្យដឹងថា​ ឱសថ​ថ្មី រ៉េ​អា​ក្លាវ នេះ​ជា​ផលិតផល​ប្រកបដោយ​គុណភាព​ល្អ ប្រសិទ្ធិភាព​ខ្ពស់ និង​សុវត្ថិភាព គ្មាន​ផល​រំខាន​នៅពេល​ប្រើប្រាស់​។​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ​ដែល​បង្កដោយ​បាក់តេរី​។​

​លោកស្រី​បាន​បន្តថា​ ក្រុមហ៊ុន​ឱសថ Create គឺជា​ក្រុមហ៊ុន​ល្បី​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​និង​មាន​រោងចក្រ​ផលិត​ឱសថ​តែ​ក្នុងប្រទេស​បារាំង​ប៉ុណ្ណោះ​។ Create គឺជា​សមាជិក​របស់​ស្ថាប័ន​អន្តរជាតិ​សុខដុម្ម​នីយកម្ម (ICH) ដែលជា​ស្ថាប័ន​ត្រួតពិនិត្យ​ការផលិត​ឱសថ ។​ រាល់​ផលិតផល​របស់ Create ត្រូវ​ពឹង​ផ្អែកលើ​មូលដ្ឋាន ៣ ជាសំខាន់​គឺ​គុណភាព ប្រសិទ្ធភាព​ និង​សុវត្ថិភាព​។​

​លោកស្រី ឆាយ ណ​យ បាន​គូសបញ្ជាក់ថា​៖​ក្រុមហ៊ុន​អា​លី​យ៉ង់​ហ្វា​ម៉ា​កាំបូ​ដ​និង​ក្រុមហ៊ុន​ផលិត​ឱសថ Labo Creat តែងតែ​សហការ​នាំមក​ជូន​ដល់​ប្រជាជន​កម្ពុជា អ្នកជំងឺ សហគមន៍​អ្នក​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នូវ​ផលិតផល​ឱសថ​ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ ដែល​សមស្រប​ជាមួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​។​ជាក់ស្តែង​នៅ​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុន​ទាំងពីរ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ផលិតផល​ឱសថ​ចំនួន ៣​មុខ​ដូចជា Creazithro(Azhiromycin) ,Creacil 250mg(Amoxicillin 250mg)​និង Creadol(Para+tramadol)​។​

រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​ទាំងពីរ​បាន​នាំយក​ផលិតផល​ឱសថ​ដែលជា​តំរូវការ​ចាំបាច់​ដូចជា Amox, Ampi, Para ជាដើម​។​ក្រុមហ៊ុន​ទាំងពីរ​ប្ដេជ្ញាចិត្ត​ថា​នឹង​បន្ត​នាំមក​បំពេញតម្រូវការ​ប្រជាពលរដ្ឋ អ្នកជំងឺ អ្នក​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នូវ​ផលិតផល​ឱសថ​ល្អៗ​ថ្មីៗ​ដែលមាន​គុណភាព​ខ្ពស់​តំលៃ​សមរម្យ​បន្តទៀត​។​
​ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិត គីម អាង សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​និង​ជា​អនុប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា ក៏បាន​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការព្យាបាល ការការពារ ការថែរក្សា និង​ការប្រើប្រាស់​ឱសថ​ឱ្យបាន​ត្រឹមត្រូវ​៕B/

​ក្រុម​ហុន​ឱសថ​របស់​ប្រទេស​បារាំង​ឈ្មោះ Bailly Creat បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​ឱសថ​នៅ​កម្ពុជា Alliance Phama Cambodge បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ផលិតផល​ឱសថ​ថ្មី រ៉េ​អា​ក្លាវ​(​រូបៈ​សុផល​)