ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស​ជិត​មាន​ហើយ​

396
ចែករម្លែក

ស្ត្រី​លើ​ពិភពលោក​បាន​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​អស់​រយៈពេល​ជិត ៦០ ឆ្នាំ កន្លងទៅ ឥឡូវនេះ បុរស​នឹងមាន​ផលិតផល​មួយ​ដូចគ្នា ។​

​កាលពី​ថ្ងៃទី​២៦ ខែមីនា ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បានប្រកាស​លទ្ធផល​ពិសោធន៍​កម្រិត​សុវត្ថិភាព​ចំពោះ​មនុស្ស​របស់​ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស ។ ថ្នាំ​នេះ​ជាការ​គួបផ្សំ​រវាង​អរ​ម៉ូ​ន​២​ប្រភេទ​គឺ progestin និង testosterone ដើម្បី​ជួយ​រក្សា​បរិមាណ​មេជី​វិត​នៅ​កម្រិត​ទាប​ដោយ​មិន​ធ្វើ​ឲ្យ​ថយ​ចំណង់​ផ្លូវភេទ​របស់​អ្នកប្រើប្រាស់ ។​

​ការពិសោធន៍​អូ​សប​ន្ល​យ ២៨ ថ្ងៃ លើ​អ្នកស្ម័គ្រចិត្ត ៣០ នាក់ ជាមួយនឹង​ថ្នាំ​គ្រាប់​មាន​កម្រិត 200 – 400 mg ក្នុង​គោលបំណង​វាយតម្លៃ​ភាព​សុវត្ថិភាព​របស់​ថ្នាំ​ចំពោះ​មនុ​ស្សគឺ​ពុំមែន​ដើម្បី​បញ្ជាក់​លក្ខណៈ​ប្រសិទ្ធភាព ។​

​ក្រោយ​ការពិសោធន៍ គ្មាន​អ្នកស្ម័គ្រចិត្ត​រូប​ណា​ជួប​ឥទ្ធិពល​បន្ទាប់បន្សំ​ធ្ងន់ធ្ងរ ដោយសារ​ខ្វះ testosterone ដូចជា​លើសឈាម​, ធ្លាក់​ទឹកចិត្ត ។ ប៉ុន្តែ មនុស្ស ២០ នាក់ ក្នុងចំណោម​នោះ មាន​រោគសញ្ញា​ដូចជា​ចេញ​មុន​, ឈឺក្បាល​, ថយ​ចំណង់​ផ្លូវភេទ​, អសមត្ថភាព​ស្រាល និង​ឡើង​ទម្ងន់ ។​

​តាម​ពួក​អ្នកស្រាវជ្រាវ ថ្នាំ​ចាំបាច់​ត្រូវ​ពិសោធន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង ហើយ​ពេលវេលា​វែង​ជាង ដើម្បី​វាយតម្លៃ​ឥទ្ធិពល​របស់​ថ្នាំ​ដល់​សុខភាព​យូរអង្វែង ។​

«​ប្រសិន​ឥទ្ធិពល​បន្ទាប់បន្សំ ត្រូវបាន​ជំនះ​, ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស​នេះ អាច​នឹងមាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​ប្រមាណ​១០​ឆ្នាំ​ទៀត​», នេះ​បើតាម​បណ្ឌិត Christina Wang នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវសាស្ត្រ​អូស​អេ​ន​ជឺ​ឡេស​បាន​ឲ្យ​ដឹង ។​

​លោក​បណ្ឌិត ក៏​បញ្ជាក់ថា គោលដៅ​ចុងក្រោយ​របស់​ការស្រាវជ្រាវ​នេះ គឺ​បង្កើត​ថ្នាំ​ចាក់​គឺ​ពុំមែន​ថ្នាំ​គ្រាប់ ព្រោះ​តាម​អ្នកស្រី «​ពុំមែន​បុរស​ទាំងអស់​សុទ្ធតែ​ចង់​លេបថ្នាំ​រាល់ថ្ងៃ​នោះ​តេ​» ៕ ប្រែ​សម្រួលៈ រតនៈ​