ថ្នាំ​ពន្យា​កំណើត​ធ្លាប់តែ​លេប​តែមួយ​គ្រាប់ ចុះបើ​លេប​លើស ឬ​ប្រើ​ជាប្រចាំ​?

372
ចែករម្លែក

​ថ្នាំ​ពន្យា​កំណើត​ក៏​អាចមាន​ផល​រំខាន​របស់​វា​ដែរ​ជាពិសេស​ថ្នាំ​ពន្យា​កំណើត​បន្ទាន់ តែម្តង​។ ថ្នាំ​ប្រភេទ​នេះ​គឺ​ត្រូវការ​ប្រើតែ​ពេល​បន្ទាន់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​មិន​ខ្វល់​អំពី​ការរួម​ភេទ​ដោយ​ប្រុងប្រយ័ត្ន និង​ការពារ​នោះទេ​។

​មាន​ក្មេងស្រី​ច្រើនណាស់​ដែល​មក​ពិនិត្យ​ជំងឺ​កន្លែង​ខ្ញុំ​ដោយសារតែ​មក​រដូវ​មិន​ទៀត ឬ​អតុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​។ ហើយ​ករណី​ភាគច្រើន​មូលហេតុ​ចំបង​របស់​វា​គឺ​ពួកគេ ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​នេះ​តែម្តង​។

​ការ​លេបថ្នាំ​ពន្យា​កំណើត​បន្ទាន់​មួយគ្រា​ប់​អាច​បណ្តាល​ឲ្យ​រំខាន​ដល់​អ័រម៉ូន​ជាច្រើន​ក្នុង​ស្ត្រី​វ័យក្មេង​។ ដូច្នេះ​បើសិនជា​ប្រើ​ច្រើនជាង​នេះ ពិតណាស់​វា​នឹង​បង្ក​ជា​ផល​រំខាន យ៉ាងធ្ងន់ធ្ងរ​បាន​។ ផល​រំខាន​តិចតួច​មួយចំនួន​មានដូចជា ក្អួតចង្អោ​ឡើង​កន្ទួល លើ​ស្បែក ធ្លាក់​ឈាមរដូវ​នៅ​ចន្លោះពេល​មក​រដូវ និង​ធ្លាក់​ឈាមរដូវ​ច្រើនៗ​។ ករណី​ខ្លះទៀត វា​អាចធ្វើ​ឲ្យ​កើតជា​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ថែមទៀត​។

​ជា​ចុងក្រោយ ខ្ញុំ​សូម​ឲ្យ​បងប្អូន​ស្ត្រីៗ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ខណៈពេល កំពុងតែ​រួម​ផេ​ទ ហើយ​ចូរ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​តែ​ក្នុងពេល​បន្ទាន់​បាន​ហើយ (​ក្រោយ​រួម ភេទ​មិនបាន ការពារ​)​។ ថ្នាំ​តែមួយ​គ្រាប់​គឺ​គ្រប់គ្រាន់​នឹង​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​ហើយ ដូច្នេះ​មិនត្រូវ ប្រើ​ច្រើនជាង​មួយ​គ្រាប់​ឡើយ​បើសិនជា​មិន​ចង់​ឲ្យ​មាន​ផល​រំខាន​ចំពោះ សុខភាព​៕ ដោយៈ health.com.kh