ថ្នាំ​អ្វីខ្លះ​ដែល​អ្នក​មិន​គួរឱ្យ​កូនតូចៗ​អ្នក​ប្រើ​? អាន​អត្ថបទ​នេះ​នឹង​ជួយ​អ្នក​បាន​!

1171
ចែករម្លែក

​តើ​ថ្នាំ​ណាខ្លះ​ដែល​អាចឱ្យ​កូន​អ្នក​ប្រើ ហើយ​ថ្នាំ​ណាខ្លះ​ដែលមាន​គ្រោះថ្នាក់ ចំពោះ​គេ​? វា​គឺជា​សំណួរ ដ៏​សំខាន់​មួយ ដែល​ឪពុកម្តាយ​គ្រប់រូប​ប្រឈមមុខ​។ ការ​ស្វែងយល់ថា អ្វី​ទៅជា​ជម្រើស​ដ៏ មាន​សុវត្ថិភាព​នោះ គឺ​មានតែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​។ ទោះបីជា​យ៉ាងណា ក៏ដោយ​អ្នក​គួរតែ​កុំ ឱ្យ​កូនតូចៗ​អ្នក ប្រើប្រាស់​ថ្នាំ​ខាងក្រោម​នេះ​អី​៖
​ ​
​អាស្ពីរីន​
​ថ្នាំ​អាស្ពីរីន​ត្រូវបាន​គេ​រកឃើញ ថា​ធ្វើឱ្យ​ក្មេង​មាន​បញ្ហា Rey’s Syndrome ប៉ុន្តែ​កម្រ​កើតមាន ណាស់​។ ការ​ប្រឈម នេះ គឺ​ខ្ពស់​នៅពេល​ក្មេង​ដែល​ប្រើ​វា នេះ​មាន​ជំងឺ​បង្កឡើង​ដោយ​វីរុស​ដូចជា ផ្តាសាយ ឬ​អ៊ុត​ស្វាយ ។ ចូរ​ប្រាកដថា មិនត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន​គ្រប់​ប្រភេទ​ទាំងអស់​ព្រមទាំង​ថ្នាំ ដែលមាន​ធាតុ​ផ្សំ​ជា Salicylate, Acetylsalicylate, Acetylsal icylic Acid, salicylamide និង Phenyl Salicylate​។​
​ ​
​ថ្នាំ​ទប់​ក្អួត​
​ក្មេង​មិនគួរណា​ឱ្យគេ​បើ​ថ្នាំ​ទប់ ក្អួត​ឡើយ​ដោយសារតែ​ក្មេង​ច្រើនតែ មានការ​ច្រាល​ទឹកដោះ ឬ​ក្អែល​ទឹកដោះ ចេញ​ធម្មតា ។ ការ​ច្រាល​ទឹកដោះ​បែប នេះ គឺជា​រឿង​ធម្មជាតិ និង​កើត​ឡើងជា ញឹកញាប់​ចំពោះ​ទារក​ភាគច្រើន​ហើយ វា​ក៏​មិនមែនជា​ពេលវេលា​ដែល​គេ​ត្រូវ ប្រើ​ថ្នាំ​ទប់​ក្អួត​ដែរ ។ បើសិនជា​កូន​អ្នក ហាក់បីដូច​ជាមាន​ជំងឺ​ខុសធម្មតា (​ក្អួត ញឹក និង​ទៅជា​ខ្សោះ​ជាតិ​ទឹក​) ការឱ្យ​ថ្នាំ គេ​លេប​មិនមែនជា​ជម្រើស​ដែល​អ្នក ត្រូវធ្វើ​ឡើយ​តែ​ត្រូវ​នាំ​គេ​ទៅ​ពេទ្យ​ភ្លាម​។​
​ ​
​ថ្នាំ​គ្រាប់ និង​ទំពារ​
​មិន​ខ្វល់​ថា​ថ្នាំ​ប្រភេទ​ណា​ឡើយ បើសិនជា​វា​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ឬ​ទំពារ ចូរ​កុំ​ឱ្យគេ​ញ៉ាំ​អី​ព្រោះ​វា​អាច ធ្វើឱ្យ​ក្មេង ឆ្លាក់​បាន​គ្រប់ពេល​។​

​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ឬ​ថ្នាំ​ផ្តាសាយ​
​តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ថ្នាំ​គ្មាន​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​ក្អក និង​ផ្តាសាយ​មាន តិចតួច​ណាស់ ដែល​អាចឱ្យ​កូនក្មេង​អាយុ​ក្រោម​៤​ឆ្នាំ ប្រើ​បាន​។ តាមពិតទៅ​វា​អាចមាន​ផល រំខាន​ធ្ងន់ធ្ងរ និង​ធាត់​ផ្សំ​ដែល​នៅក្នុង ខ្លួនគេ​យូរ​ជាង​ថ្នាំ​ផ្សេងទៀត​។​

ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ប្រើ​ជាមួយ​ថ្នាំ មាន​វេជ្ជបញ្ជា​
​ដោយសារតែ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា (Ibuprofen) ហាក់បីដូច​ជាមាន​សុ​វិ​ត្ថ​ភាព​សម្រាប់​ក្មេង​តូចៗ តែ​វា​មិនមែន មានន័យថា អ្នក​អាច​ឱ្យគេ​ញ៉ាំ​ដោយ​មិន បាន​ពិចារណា​លើ​អ្វីដែល​អ្នក​ផ្សំ​បន្ថែម ទៀតឡើយ ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូ ពេទ្យ​ជានិច្ច​មុននឹង​ឱ្យ​ថ្នាំ​ច្រើន​គ្រាប់​ដល់ កូន​ញ៉ាំ​។​
​ ​
​ថ្នាំ​ប្រឆាំង​អា​លែ​ហ្ស៊ី​
​ថ្នាំ​ប្រភេទ​នេះ​នឹង​ទប់ស្កាត់​ប្រតិកម្ម អា​លែ​ហ្ស៊ី ហើយក៏​មិនគួរណា​ឱ្យ​ក្មេង អាយុ​ក្រោម​២​ឆ្នាំ​ប្រើ​ដែរ ។ ថ្នាំ​ប្រឆាំង អា​លែ​ហ្ស៊ី​ជាធម្មតា​នឹង​ធ្វើឱ្យ​ងងុយគេង ហើយក៏​ងា​ច​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់ ក្មេង​ដែរ​។​

​ថ្នាំ​មាន​វេជ្ជបញ្ជា​សម្រាប់​ប្រើ​លើ​អ្នកផ្សេង
​ការដែល​ឱ្យ​កូនតូច​អ្នក​ប្រើ​ថ្នាំ មាន​វេជ្ជបញ្ជា​សម្រាប់​ប្រើ​លើ​ម្នាក់ ផ្សេងទៀត​ទោះបីជា​ក្នុង​កម្រិត​ទាប ក៏ដោយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បានដែរ​។ ដូច្នេះ​មិនត្រូវ​ចែក​ថ្នាំ​ដែល​អ្នកដទៃ​ប្រើ​មក​ប្រើ​ខ្លួនឯង ឬ​កូន​ខ្លួនឯង​ឱ្យសោះ​ទោះ បី​ជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ៕ ដោយ​: health.com.kh