ថ្មីចែស​! មុខរបរ​ជា​អ្នកស៊ើប​តាមរក​សត្វ​ដែល​បាត់​ខ្លួន​កំពុង​កាក់កប​ខ្លាំង​

194
ចែករម្លែក

​ភ្នាក់ងារ​ស៊ើប​ឯកជន ស៊ុន ជីន​យ៉ុង (Sun Jinrong) ប្រដាប់​ដោយ​ឧបករណ៍​ចាប់​សញ្ញា​កម្ដៅ (heat detector) កាមេរ៉ា​សុវត្ថិភាព និង​ព្រួញ​គប់​បំពាក់​សឺ​រ៉ាំ​ង​ថ្នាំ​សន្លប់​ដើម្បី​តាម​ស្វែងរក​ឆ្មា បាត់​ខ្លួន មួយ​ក្បាល​ឈ្មោះ ទ័​រ​ទ័​រ (Duoduo) ឱ្យ​អតិថិជន​របស់គាត់​។​
​ ​
បុរស​ដែល​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ចាត់ទុកជា​ភ្នាក់ងារ​ស៊ើបរក​សត្វ​ចិញ្ចឹម​ដំបូង​គេ​នៅក្នុង ប្រទេស​ចិន រូបនេះ​គឺជា​អ្នក​ស្រលាញ់​សត្វ​ដែល​តែងតែ​ជួយ​តាម​ស្វែងរក​សត្វ​វង្វេង​ឬ​បាត់​ពី​ផ្ទះ ដោយ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​មានតម្លៃ​រាប់ពាន់​ដុល្លារ​។
​ ​
ចាប់តាំងពី​ចាប់យក​មុខរបរ​នេះ​កាលពី ៧ ឆ្នាំមុន លោក ស៊ុន ជួយ​រកឃើញ​សត្វ​វង្វេង ឬ​បាត់ រហូតដល់​ទៅ​ប្រមាណ ១.០០០ ក្បាល​ឱ្យបាន​ជួបជុំ​ជាមួយ​ម្ចាស់​របស់​ពួកវា​វិញ​។​
​ ​
អតិថិជន​ហ៊ាន​ចំណាយ​ប្រាក់ ៨.០០០ យ៉េន (​ប្រមាណ ១.១៥០​ដុល្លារ​អាម៉េរិក​) ថ្លៃ​សេវា​ជួយ រក​ផ្តល់ ដោយ​ក្រុមហ៊ុន​របស់គាត់​ដែលមាន​បុគ្គលិក​ចំនួន ១០ នាក់​និង​មាន​ទីតាំង​ស្ថិតនៅ ក្នុង​ក្រុង​សៀង​ហៃ​។
​ ​
​ជា​ញឹកញាប់ លោក ស៊ុន ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី​ម្ចាស់​សត្វ​កណ្ដាលយប់​ហើយ​ប្រញាប់ ប្រញាល់​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ក្រុង​ទូទាំងប្រទេស​ដើម្បី​ជួយ​តាម​ស្វែងរក​សត្វ​ដែល​វង្វេង ឬ​បាត់​ខ្លួន​។​
​ ​
យោងតាម Pet Fair Asia និង​គេហទំព័រ​សត្វ​ចិញ្ចឹម Goumin.co បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ឆ្មា និង​សុនខ​រហូតដល់​ទៅ ៩១,៥ លាន​ក្បាល​នៅក្នុង​ប្រទេស​នេះ​។​
​ ​
លោក ស៊ុន និយាយថា ពេលខ្លះ​សត្វ​ចិញ្ចឹម​ត្រូវគេ​លួច​ចាប់​យកទៅ មិនមែន​វង្វេង​នោះទេ ហើយ​ជួនកាល​សុនខ​ត្រូវគេ​លក់​យកទៅ​កាប់សាច់​៕ ប្រែ​សម្រួល​: ខុម​