ថ្មី​ប្លែក ​!​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំ​មួយ​ក្លាយជា​អ្នករត់​តុ​ក្នុង​ភោជនីយដ្ឋាន​

1686
ចែករម្លែក
  • 3
    Shares

ដោយៈ​សុផល/​​ភ្នំពេញ ៖ អគ្គនាយក និង​ថ្នាក់ដឹកនាំ​ធំៗ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ត្រូវបាន​គេ​ប្រទះឃើញ​ធ្វើជា​អ្នករត់​តុ អ្នក​ចំអិន​អាហារ និង​អ្នក​គិតលុយ​ដូច​បុគ្គលិក​ធម្មតា​ក្នុង​ភោជនីយដ្ឋាន​នានា​របស់​ក្រុមហ៊ុន EFG កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨​។​

​ជា​រៀងរាល់ឆ្នាំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ដែល​ធ្លាប់តែ​ពាក់​ក្រវាត់ក​ អង្គុយ​ក្នុង​ម៉ាស៊ីនត្រជាក់​ធ្វើ​យុទ្ធសាស្ត្រ និង​ដឹកនាំ​គេ​នៃ​ក្រុមហ៊ុន​អ អិ​ម អេ​និង​អ៊ី​អេ​ហ្វ​ជី ត្រូវ​មក​ធ្វើការ​ជា​អ្នកបម្រើ​និង​ទទួល​ការបង្ហាត់បង្ហាញ​ពី​អ្នកផ្តល់​សេវាកម្ម​អតិថិជន​តាម​ភោជនីយដ្ឋាន​ ក្នុងឱកាស​ប្រារព្ធ​ទិវា​អ៊ី​អេ​ហ្វ​ជី​(EFG`S DAY)​ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​។​
​ ​
​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ​ដើម្បី​ស្វែងយល់​និង​សិក្សា​ពីគ្នា​ទៅវិញទៅមក ​បង្កើន​ទំនាក់ទំនង​និង​ភាព​ស្និទ​ស្នាល​រវាង​បុគ្គលិក​ស្នាក់ការ​កណ្តាល​ និង​បុគ្គលិក​ដែល​ផ្តល់​សេវា​អតិថិជន​រៀងរាល់ថ្ងៃ​។​

​លោក ង​ន សាំង ត្រូវបាន​គេ​ស្គាល់​ថា​ជា​អគ្គ​នាយ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​កំពុង​ស្លៀក​ឯកសណ្ឋាន​បុគ្គលិក​សេវា​អតិថិជន​របស់​ភោជនីយដ្ឋាន​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ទួលគោក បានឱ្យដឹងថា​ “​នេះ​មិនមែនជា​លើក​ទី​១​ទេ ​ដែល​រូបលោក​បាន​ស្ម័គ្រចិត្ត​មក​បំពេញការងារ​នៅតាម​ហាង​របស់​EFG ​ដែល​កន្លងមក​លោក​ធ្លាប់​ស្ម័គ្រចិត្ ត​ធ្វើជា​អ្នក​ចំអិន​ភី​ហ្សា​ក្នុង​ហាង​ដឹ​ភី​ហ្សា ខម​ផេ​នី និង​អ្នក​ឆុង​កាហ្វេ​របស់​ហាង​កាហ្វេ ខូ​ស​ស្ដា ជាដើម​”​។​

​លោក ង​ន សាំង បាន​និយាយទៀតថា “​ពួកយើង​ផ្ដួចផ្ដើម​ធ្វើបែបនេះ​ឡើង​ ដើម្បី​ឲ្យ​បុគ្គលិក​ការិយាល័យ​ទាំងអស់​ចំណាយ​ពេលវេលា​ក្នុង​ការយល់​ពី​អតិថិជន​ តាមរយៈ​ធ្វើការ​ប្រតិបត្តិការ​ដោយផ្ទាល់​ជាមួយ​បុគ្គលិក​ក្នុង​ហាង ដើម្បី​មានការ​ប្រាស្រ័យ​ទាក់ទង​និង​ទំនាក់ទំនង​ជាមួយ​អតិថិជន ព្រមទាំង​ស្វែង​យល់ដឹង​ពី​គម្លាត​និង​ការតម្រូវរ​របស់​បុគ្គ​លិ​ក និង​អតិថិជន​ក្នុងការ​អភិវឌ្ឍភាព​ពេញចិត្ត​របស់​អតិថិជន ក្រុមហ៊ុន និង​សង្គម​នាពេល​អនាគត​”​។​

​ចំណែក​លោក ទេព វិ​រៈ ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG បាន​ថ្លែងថា “​ក្នុងឆ្នាំនេះ ទិវា EFG ត្រូវបានធ្វើ​ឡើងជា​លើក​ទី ៥ ហើយ​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន RMA Cambodia ដែល​ធ្វើការ​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុងនោះ​រួមមាន​បុគ្គលិក​នៅ​ការិយាល័យ អ្នកគ្រប់គ្រង​ទូទៅ​, នាយក​ប្រតិបត្តិការ នាយក​ទីផ្សារ និង​អគ្គនាយក​ក្រុមហ៊ុន បាន​ស្ម័គ្រចិត្ត​ចំណាយពេល​ពេញ​មួយថ្ងៃ​ធ្វើការ​នៅក្នុង​ហាង​នានា​របស់​ក្រុមហ៊ុន EFG នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដោយ​ចុះទៅ​ធ្វើការ​ក្នុង​ហាង​ផ្ទាល់ មានដូចជា​ធ្វើការ​ចំអិន​អាហារ ការរក្សា​ទុក​អាហារ​ឲ្យ​មាន​អនាម័យ និង​សុវត្ថិភាព ព្រមទាំង​រៀបចំ​តុ កៅអី សម្អាត​បន្ទប់ទឹក និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង ស្វាគមន៍ ជាមួយនឹង​ការទទួល​បញ្ជា​ទិញ​ពី​អតិថិជន និង បម្រើ​ម្ហូបអាហារ​ជាដើម​”​។

​លោក វិ​រៈ ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា “​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ទទួលយក​បទពិសោធន៍​ការងារ​ប្រចាំថ្ងៃ​ជាមួយនឹង​សហការី​ជួរ​ខាងមុខ​របស់​យើង​និង​អ្វីដែល​សំខាន់​ជាង​នេះ​គឺ​ដើម្បី​មានឱកាស​បម្រើ​សេវាកម្ម​ជូន​អតិថិជន​របស់​យើង​ដោយផ្ទាល់​។ ​ខ្ងុំ​ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន​ពី​សកម្មភាព​នៅថ្ងៃនេះ ​ព្រោះ​ខ្ងុំ​អាច​ចូលមក​កាន់តែ​ខិតជិត​ដល់​បុគ្គលិក​របស់​យើង​នៅ​ហាង ញុំ​​អាហារ​រួមគ្នា ជជែក​បែប​មិត្ត​ភ័​ក្ដ ដែល​ធ្វើ​ឲ្យ​យើង​យល់ដឹង​កាន់តែច្រើន​ពីគ្នា​ទៅវិញទៅមក និង​រក​វិធី​ដើម្បី​កែលម្អ​ការងារ និង​ជីវិត​របស់​យើង​។​ខ្ងុំ​ពិតជា​រីករាយ​ជាមួយនឹង​សកម្មភាព​របស់​យើង​នៅ​EFG Day​ហើយនឹង​ចូលរួម​នៅ​ឆ្នាំក្រោយ​នៅ​ហាង​ផ្សេងទៀតៗ​”​។​

​យោងតាម​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និ​យោ​ជិ​ក ទទួលបាន​ការឈប់​ស​ម្រា​ប់ ១​ថ្ងៃ សម្រាប់​ទិវា​ពលកម្ម​អន្ដជាតិ ១ ឧសភា​នេះ​។ ដោយឡែក បុគ្គលិក និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​RMA Cambodia​ស្ម័គ្រចិត្ត​មក​ធ្វើការ​ងារ​តាម​ហាង​នានា​របស់​ក្រុមហ៊ុន EFG​។​

​លោក ង​ន សាំង បាន​បន្ថែមថា​៖«​បើទោះបីជា​បុគ្គលិក​របស់​ក្រុមហ៊ុន RMA Cambodia ស្នាក់ការ​កណ្ដាល​ទទួល​បានការ​ឈប់សម្រាក​មួ​យ​ថ្ងៃ តែ​ពួកគាត់​ស្ម័គ្រចិត្ត​មក​ធ្វើ​ការងារ​នៅតាម​ភោជនីយដ្ឋាន​។​ពួកគាត់​ទាំងនោះ​ធ្លាប់តែ​ផ្ដល់យោបល់​ដំបូន្មាន​ដើម្បី​ផ្ដល់​សេវាកម្ម​ប្រសើរ និង​មាន​គុណភាព​ខ្ពស់​ដល់​អតិថិជន​ប៉ុន្ដែ​សម្រាប់​ថ្ងៃនេះ​ពួកគាត់​ត្រូវបាន​សហសេវិក​ណែនាំ​វិញ​ម្ដង រួមទាំង​ខ្ងុំ​ផងដែរ​»៕

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​RMA​មក​ធ្វើជា​អ្នករត់​តុ​ក្នុង​ភោជនីយដ្ឋាន​(​រូប សុផល​)