ថ្មើរជើង១០០នាក់ចូលរួមដើរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ

161
ចែករម្លែក

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ថ្មើរជើង១០០នាក់ចូលរួមដើរដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ក្នុងខេត្តបន្ទាយមានជ័យដែលធ្វើឡើង៣ថ្ងៃ៤យប់ពីថ្ងៃទី៥-៦-៧ខែមករា​២០២០ ។កម្មវិធីនេះផ្តួចផ្តើមនិងរៀបចំដោយចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្នែកឯកជនពាក់ព័ន្ធ។

នៅរាត្រីថ្ងៃទី៤និងព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២០ លោកជា សុវណ្ណធួន ប្រធានអ្នកចលនាយុវជនកម្ពុជាក្រុម១៥៧ ក្រុងសិរីសោភ័ណជាអ្នកផ្តួចផ្តើមដឹកនាំនិងសហកាឧបត្ថម្ភ លោកសុះ រ៉ូហ្សាលី សមាជិកនិងជាអ្នកចាត់ចែងព្រមទាំងក្រុមការងារបានរៀបចំដឹកជញ្ជូនថ្មើរជើង១០០នាក់ពីបរិវេណសាលាខេត្តបន្ទាយមានជ័យឆ្ពោះទៅបោះជំរុំស្នាក់ពេលយប់នៅរមណីយដ្ឋានអាងត្រពាំងថ្មសម្រាប់កម្មវិធី ” ដើរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ក្នុងខេត្តបន្ទាយមានជ័យ “។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជូនដំំណើរនិងជូនពរអោយកម្មវិធីនេះជោគជ័យ។

លោកជា សុវណ្ណធួន ប្រធានអ្នកចលនាយុវជនកម្ពុជាក្រុម១៥៧ ក្រុងសិរីសោភ័ណជាអ្នកផ្តួចផ្តើមដឹកនាំនិងសហកាឧបត្ថម្ភ លោកសុះ រ៉ូហ្សាលី ជាសមាជិកប្រាប់BTVថ្ងៃទី៥ខែមករាឆ្នាំ២០២០ថា ៖ កម្មវិធីនេះមានបំណង៣ រួមមាន : ១ -ជម្រុញលើកកម្ពស់ ផ្សព្វផ្សាយតំបន់ទេសចរណ៍គ្រប់ប្រភេទក្នុងខេត្តបន្ទាយមានជ័យ។ ២-មិត្តភាព សុខភាព សាមគ្គីភាព ការជួយគ្នា និង៣-អបអរទិវាជ័យជំនះ៧មករា ។

កម្មវិធី ” ដើរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ក្នុងខេត្តបន្ទាយមានជ័យ ” លើ​គម្រោង​តម្រាយផ្លូវលំបាក(off road )និងផ្លូវស្រួល (on road ) នៃប្រវែង៥៦គម ក៏មានបោះតង់សម្រាកនៅរមណីយដ្ឋានធម្មជាតិ កែច្នៃអាងត្រពាំងថ្មដែលជាងទឹកធំជាងគេកសាងកាលរបបកម្ពុជាប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដោយសម្រាក១យប់ ។ហើយព្រឹកឡើងផ្តើមដំណើរចេញពីអាងនេះនៃឃុំប៉ោយចារស្រុកភ្នំស្រុក កាត់ខ្នងប្រឡាយ ភ្លីស្រែ វាលស្រែ ផ្លូវកោស៊ូ អាងពន្លៃ ឆ្លងអូរ ជិះទូកចម្លង កាត់ផ្លូវរទេះ ឃុំផ្គាំស្រុកស្វាយចេក សម្រាក១យប់នៅលានដំឡូងក្នុងភូមិតាសៀវឃុំគោកកឋិនស្រុកថ្មពួក ។

លុះព្រឹកបន្ទាប់បន្តដំណើរកាត់ចម្ការដំឡូង ផ្លូវលំ ទីរមណីដ្ឋានធម្មជាតិធម្មជាតិនិងប្រវត្តិសាស្ត្រភ្នំព្រះ រួចទៅរមណីដ្ឋានវប្បធម៌ប្រាសាទបន្ទាយទ័ព រមណីយដ្ឋានវប្បធម៍ស្ពានភ្ជាប់និស្ស័យបារាយណ៍និងប្រាសាទមេបុណ្យឃុំបន្ទាយឆ្មារ ហើយសម្រាក់១យប់ទៀត និងព្រឹកចុងក្រោយបន្ទាប់ ក៏បន្តដើរតាមឆ្លងស្ពានឈើថ្មើរជើងវែងជាងគេនៅប្រទេសកម្ពុជា ,កាត់តាមផ្លូវបូរាណសម័យអង្គរ ផ្លូវខេត្ត ផ្លូវជាតិ ចូលប្រសាទបន្ទាយឆ្មារ រួចបន្តដំណើរដល់ទៅដល់ទីដៅបញ្ចប់គឺនៅរមណីដ្ឋានធម្មជាតិ អេកូទេសចរណ៍អាងជើងគ្រុះ ឃុំបន្ទាយឆ្មារស្រុកថ្មពួក ។

នាពេលបើកកម្មវិធីនាព្រឹកថ្ងៃទី៥ខែមករា លោកសុក រិទ្ធី អភិបាលរងស្រុកភ្នំស្រុកបានស្វាគមន៍និងថ្លែងអំណរគុណដល់ចលនាយុវជនក្រុម១៥៧ខេត្តបន្ទាយមានជ័យនិងអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធដែលយកទីតាំងរមណីយដ្ឋានអាងត្រពាំងថ្មនេះជាទីចាប់ផ្តើមកម្មវិធីនេះ។

ចំណែកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តចំពោះមុខថ្មើជើងប្រុសស្រីក្នុងវ័យកុមារ យុវជន វ័យកណ្តាលដែលមានសុខភាព សម្បទា ហើយស្ម័គ្រចិត្តចូលរួមចំនួន១០០នាក់បានមានប្រសាសន៍ថា ៖ កម្មវិធី ” ដើរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ក្នុងខេត្តបន្ទាយមានជ័យ ” នេះជាចលករមួយទៀតដែលនឹងជួយជម្រុញ លើកកម្ពស់វិស័យទេសចរណ៍ក៏ដូចវិស័យផ្សេងទៀតក្នុងមែក​ធាងនៃសេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងខេត្ត ។ ដោយឡែកឹបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍គ្រប់ប្រភេទ ច្រើនកន្លែងនៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកលី សារី លើកឡើងថា ៖ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងនៅថ្ងៃទី២ធ្នូ១៩៧៨ បាននាំមកនូវជ័យជម្នះថ្ងៃទី៧មករាឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នាំមកនូវរស់រានមានជីវិតឡើងវិញនៃប្រជាជននិងប្រជាជាតិកម្ពុជា ក៏ដូចជាការស្តារនិងអភិវឌ្ឍន៍ប្រទេស។

បន្ថែមលើនោះកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣តុលា១៩៩០ បានបង្រួបបង្រួមជាតិ និងសន្តិភាព។

ជាពិសេសទៅទៀត គឺនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនាឆ្នាំ១៩៩៦ ដែលបានបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមជាង​៣០ទសវត្សរ៍នៅកម្ពុជា ហើយនាំមកនូវការឯកភាពជាតិ ទឹកដី ការផ្សះផ្សារជាតិនិងសន្តិភាពបរិបូរណ៍ព្រមទាំងការស្តារនិងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន ស្ថេរភាពនិងមោទនភាពជាតិ។

ហេតុនេះហើយបានជាសម្តេចតេជោបានផ្តល់អនុសាសន៍អោយយើងទាំងអស់គ្នាថែរក្សាសុខសន្តិភាព អរគុណសន្តិភាពដែលជាប្រភពនៃអ្វីទាំងអស់។

ក្នុងនោះ កម្មវិធីពេលនេះ ក៏ដើម្បីឧទ្ទិសដល់សុខសន្តិភាពនេះដែរ៕B/