ថ្លឹង​ទម្ងន់​រាល់ថ្ងៃ​នឹង​ជួយ​អ្នក​បញ្ចុះទម្ងន់​

1112
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​បង្ហាញថា ការ​ថ្លឹង​ទម្ងន់​ដោយ​ខ្លួនឯង​រាល់ថ្ងៃ​អាច ជួយ​អ្នក​បញ្ចុះទម្ងន់​ប្រសិទ្ធភាព ។​
​ ​
​ពួក​អ្នកជំនាញការ​នៅ​សកល​វិទ្យាល័យ Drexel (​អាមេរិក​)​ឱ្យដឹងថា ការ​ឈរលើ​ជញ្ជាំង​នាំមក​នូវ​ប្រសិទ្ធ ភាព “​ហួស​ពី​ការ​ស្មាន​” ដោយ​ធ្វើឱ្យ​គ្រប់ គ្នា​កាត់បន្ថយ​ការបរិភោគ​កំប៉ិកកំប៉ុក​។ ការមើលឃើញ ជាប្រចាំ​សមិទ្ធផល​តូចៗ ក្នុង​សង្គ្រាម​យូរអង្វែង​ប្រឆាំងនឹង​ភាព ធាត់​លើកទឹកចិត្ត​មនុស្ស​ឱ្យ​ច្បាម​យក របប​ហូប​តម និង​ទម្លាប់​ហាត់ប្រាណ​។​
​ ​
​បណ្ឌិត Meghan Butryn ស្ថិតក្នុង​ក្រុម​ស្រាវជ្រាវ​ថ្លែងថាៈ “​ការត្រួត ពិនិត្យ​ទម្ងន់​ជាប្រចាំ​អាច ជំរុញ​អ្នក​ឱ្យ​ចេះ ទប់ស្កាត់​ការបរិភោគ​ជ្រុល និង​ហាត់ ប្រាណ ដើម្បី​សុខភាព ។ វា​បង្ហាញ ភស្តុតាង​ថា ទង្វើ​នេះ​នាំមក​នូវ​ប្រសិទ្ធ ភាព​ក្នុង​ការជួយ​បញ្ចុះទម្ងន់ និង​ទប់ ស្កាត់​ការឡើង​ទម្ងន់ ។ ដូចគ្នានេះ អ្នក នឹង​ឃើញថា ខ្លួន​ត្រូវ​ផ្លាស់ប្តូរ​ប្រសិន ឃើញ​ខ្លួន​ធ្ងន់​ជាង​មុន ។​
​ ​
​លទ្ធផល​ខាងលើ​ទទួលបាន ក្រោយ​ការស្រាវជ្រាវ​លើ​និស្សិត​ស្រី ២៩៤ នាក់ មាន​ទម្ងន់​ខុសៗ​គ្នា ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​ពេល​សង្កេតឃើញថា ស្ត្រី ដែល​ថ្លឹង​ទម្ងន់​រាល់ថ្ងៃ​ពុំ​ត្រឹមតែ បញ្ចៀស​បានការ​ឡើង​ទម្ងន់​តែ​ថែម ទាំង​អាច​បញ្ចុះទម្ងន់​បាន​ទៀតផង ។ រីឯ​ក្រុម​មិន​តាមដាន​ទម្ងន់ ជាប្រចាំ​មាន និន្នាការ​ឡើង​ទម្ងន់​យ៉ាងច្រើន ។​
​ ​
​លទ្ធផល​ស្រាវជ្រាវ​នេះ ត្រូវ បានប្រកាស​លើ​ទស្សនា​វ​ដ្តី Journal of Behavioral Medicine ៕ ប្រែ​សម្រួលៈ​រតនៈ​