ថ្លើម​ស្ថិតក្នុង​គ្រោះថ្នាក់​មិន​ខាន បើ​នៅតែ​ធ្វើបែបនេះ​

417
ចែករម្លែក

​ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ដែល​រវល់​ជាប់​ពេញ​មួយថ្ងៃ​ហើយ​ដំណើរ ការ​មុខងារ យ៉ាង​ល្អឥតខ្ចោះ​ដោយ​គ្មាន​កំហុស​។​វា​ដើរតួនាទី​ចាំបាច់​ក្នុងការ​រក្សា​ឱ្យ​រាងកាយ​ក៏ដូចជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាពល្អ​។ លើសពីនេះទៅទៀត ថ្លើម គឺមាន​មុខងារ​បន្សាប​ជាតិពុល ក្នុង​រាងកាយ និង​រក្សា​ឲ្យ​កម្រិត​នៃ​ការរំលាយ​អាហារ​មាន​តុល្យភាព​។ អ្វីដែល​អ្នកទទួល និង ទម្លាប់​ផ្សេងៗ​របស់​អ្នក គឺ​សុទ្ធ​តែមាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។

១. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​
ថ្លើម គឺមាន​តួនាទី​សំខាន់​ក្នុងការ​បញ្ចេញ​នូវ​រាល់​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​។ ការទទួល​ទាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​ហួសពេក​ជាប្រចាំ​អាចធ្វើឱ្យ​មានការ​បំផ្លាញ ដល់​សមត្ថភាព​នៃ​ថ្លើម​។ ប្រសិនបើ​អ្នកទទួល​ទាន​ស្រា​ច្រើន​រាល់​ថ្ងៃនោះ​ថ្លើម​នឹង​រវល់​តែ​ធ្វើការ កម្ចាត់​នូវ​ជាតិពុល​នៃ​ស្រា ហើយ​គ្មាន​ពេល​ដើម្បី​បំពេញ​មុខងារ​ផ្សេង​ទៀតឡើយ​។ គ្រឿង ស្រវឹង​សម្លាប់​កោសិកា​ថ្លើម​ដែលមាន​សុខភាព​ល្អ ហើយ​កាត់​បន្ថយថាមពល​ថ្លើម​បន្ទាប់មក ថ្លើម​នឹង​ប្រែជា​ងាយ​កើតមាន​ជំងឺ​ផ្សេងៗ រួមទាំង​ការ​រលាក​ជាច្រើន​ផងដែរ​។ ដូច្នេះ​សូម​ព្យាយាម ជៀសវាង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ពេក បើ​អ្នក​ចង់ឱ្យ​ថ្លើម​មាន​សុខ​ភាពល្អ​។​

២. ជក់បារី​
ការជក់បារី​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព​ថ្លើម ក៏ដូចជា​សមត្ថភាព ក្នុងការ​បំពេញមុខ​ងា​រ​។ ការជក់បារី​ផលិត​នូវ​សារ​ធាតុគីមី​គ្រោះថ្នាក់​ដែល​បំផ្លាញ​កោសិកា​ថ្លើម និង​ពន្យឺត​ដំណើរការ​នៃ​មុខងារ​របស់​ថ្លើម​ដែល​ធ្វើ​ឲ្យ​ថ្លើម​ប្រែជា​គ្មាន​ប្រយោជន៍ ហើយ​បណ្ដាល ឲ្យ​ខ្សោយ​ថ្លើម​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ឈប់ ឬ​កែប្រែ​ទម្លាប់​នៃ​ការជក់បារី​របស់​អ្នក​ដើម្បី​រក្សាបាន នូវ​សុខ​ភាពល្អ​។​

៣. គេង​មិន​គ្រប់​
ការ​គេង​មិន​គ្រប់​មិន​ត្រឹមតែ​ធ្វើអោយ​អ្នក​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​ខ្លាំងក្លា​ចំពោះ សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ថ្លើម​។ ក្រៅពី​បង្ក​ភាព​ស្ត្រេ​ស​លើ​ថ្លើម​ហើយ​នោះ​ការ​គេង មិន​គ្រប់​ក៏​អាច​បង្ក​ជា​ជំងឺ​ធាត់​ជ្រុល​ដែល​ផ្សារភ្ជាប់​នឹង​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ផងដែរ​។​

៤. របប​អាហារ​មិនល្អ​
​ទម្លាប់​នៃ​ការទទួល​ទាន​អាហារ​កែច្នៃ ឬ​ការ​ទទួលទាន​អាហារ​កំប៉ុង និង​កញ្ចប់​ច្រើន​បង្ក​ឱ្យ​ប្រព័ន្ធភាពស៊ាំ​ចុះខ្សោយ ហើយ​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ធ្វើឱ្យ​អ្នក​ធាត់​។ ការ ទទួល​ទាន​អាហារ មិន​ត្រឹមត្រូវ​ដែល​គ្មាន​សារធាតុចិញ្ចឹម​អាចបង្កើត​ជាតិ​ខ្លាញ់​ព័ទ្ធជុំវិញ​ថ្លើម​ហៅថា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​បណ្ដាលមកពី​ជាតិ​អាកុល​។ ថ្លើម​ត្រូវ​ប្រឹង​ធ្វើការ​កាន់តែខ្លាំង​ឡើង​ដើម្បី​កម្ចាត់​ខ្លាញ់ នេះ ដែល​បណ្ដាលឱ្យ​កោសិកា​នៃ​ថ្លើម​ទទួលរង​ការខូចខាត ហើយ​វា​ក៏​អាច​បង្ក​ឱ្យ​ខ្សោយ​ថ្លើម ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ជំនួស​អាហារ​កែច្នៃ​វិញ ទើប​ប្រសើរ​។​

៥. ធាត់​ជ្រុល​
​ភាពធាត់​ជ្រុល​ក៏​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផងដែរ ដោយ​វត្ត​មាននៃ​ជាតិ​ខ្លាញ់​ច្រើន ពេក ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ រួមទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។

៦. ទទួលទាន​ថ្នាំ​ច្រើនពេក​
ហេតុផល​ដ៏​សំខាន់​មួយ​ផ្សេងទៀត​ដែល​អាចធ្វើឱ្យ​ខូច​ថ្លើម​នោះ គឺ​ការ​ទទួលទាន​ថ្នាំ​ច្រើន លើស​ពេក​។ មនុស្ស​មួយចំនួន​តែង​ទទួលទាន​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឬ​ការយល់ដឹង​ផ្នែក វេជ្ជសាស្ត្រ​ច្បាស់លាស់ ហើយ​ពួកគេ​មិន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​ការធ្វើ​បែបនេះ គឺ​ផ្ដល់​ផល ប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ថ្លើម​។​

៧. ទប់​នោម​
នៅពេល​អ្នកមាន​អារម្មណ៍​ឈឺ​នោម ចូរ​ប្រញាប់​ទៅ​នោម​ភ្លាម កុំ​ព្យាយាម​ទប់ ឬ​ទ្រាំ​ក៏​ព្រោះ​វា អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​និង​តម្រងនោម​បាន​។ ជាពិសេស​ចំពោះ​ការឈឺ​នោម​នៅពេល​ព្រឹក គឺ​អ្នក​មិនគួរ​ទប់​ឡើយ​។​

៨. ឧស្សាហ៍​ទទួលទាន​ប្រៃ​
ការទទួល​ទាន​អំបិល ឬ​អាហារ​ប្រៃ​ច្រើ​ង​ជាង​ពី ២០០០ ទៅ ២៤០០ មី​លី​ក្រាម​ជាប្រចាំ​អាច​បង្ក ផលប៉ះពាល់​ដល់​ថ្លើម​គួរឱ្យ​ព្រួយបារម្ភ​។ ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ជា​កត្តា​ចម្បង​នៃ​ការ​រលាក ក្នុង​រាងកាយ រួមទាំង​ការរក្សា​ជាតិ​ទឹក​លើស​កម្រិត​ដែល​បង្កើន​បន្ទុក​លើ​មុខងារ​នៃ​ថ្លើម​៕ ដោយៈ health.com.kh​