ថ្លៃ​អស់ទាស់​! ត្រី​ប៉ា​ស៊ី​អ៊ី​ធំ​មួយ​ក្បាល​ទម្ងន់​៤​គីឡូក្រាម តម្លៃ ៦០​ម៉ឺន​រៀល​

1048
ចែករម្លែក
  • 1.6K
    Shares

ដោយ​: សុខុម / ស្ទឹងត្រែង​: ប៉ា​ស៊ី​អ៊ី​គឺជា​ប្រភេទ​ត្រី​ដ៏​កម្រ​មួយ​ហើយ​ល្បី​ថា មានឱជារស​និង​មានតែ​លើទឹក​ដី​ខេត្តស្ទឹងត្រែង​មួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​។ សព្វថ្ងៃនេះ វា​កំពុង​ប្រឈម​នឹង​ការថយចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារតែ​អ្នកនេសាទ​កាន់តែច្រើន​ហើយ​ការបន្ត​ពូជ​តិចតួច និង​អាថ៌កំបាំង​បំផុត​។​

​កាលពី​ម្សិលមិញ គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​បន្ទាប់ពី​យុវជន​ម្នាក់ បាន​បង្ហោះ​រូបភាព​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម facebook ថា ត្រី​ប៉ា​សេ​អ៊ី​ធំ​មួយ​ក្បាលមាន​ទម្ងន់ ៤​គីឡូក្រាម​។ រីឯ​តម្លៃ ថ្លៃ​ណាស់ ត្រី​មួយ​ក្បាល​នោះ ៦០​ម៉ឺន រៀល​ស្មើនឹង ១៥០​ដុល្លារ​អា​មេ​រិ ក​ពោលគឺ​ថ្លៃ​ជាង​បង្កង​ដ៏​ល្បី​ប្រចាំ​ខេត្តតាកែវ​ទៅទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​យុវជន​រូបនោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​។​

​តម្លៃ​ត្រី​ដ៏​ថ្លៃ​បែបនេះ អ្នកមាន​ជីវភាព​ខ្វះខាត នឹង​មិនបាន​ភ្លក់​រសជាតិ​នោះឡើយ​។ គេ​អាច​និយាយបានថា អ្នកមាន​សំណាង​បាន​ស្គាល់​ភ្លក្ស​រសជាតិ​ត្រី​ប៉ា​ស៊ី​អ៊ី​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ គឺ​ទាល់តែ​អ្នកមាន​ប្រាក់​។ ម្ហូប​ដ៏​ពិសេស​ដែល​អ្នក​ស្ទឹងត្រែង​ចូលចិត្ត​គឺ​យកទៅ ខ ស្ងោរជ្រក់ អាំង ចំហុយ​ឬក៏​ធ្វើ​ផ្អក​ទុក​លក់​បន្ត​ក្នុង​ខែ​ក្សត់​ត្រី ជាដើម​។​

​អ្នកនេសាទ​បានលើកឡើង​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ត្រី​ប៉ា​ស៊ី​អ៊ី កាន់តែ​ខ្សត់​ទៅៗ​គួរ​ឲ្យ​ព្រួយបារម្ភ​។ វា​ទំនង​បណ្ដាលមកពី​អ្នកនេសាទ​កាន់តែច្រើន ដើម្បី​បំពេញតម្រូវការ​ម្ហូបអាហា​រ​ប្រចាំថ្ងៃ​។ អ្នកនេសាទ​ខេត្តស្ទឹងត្រែង បាន​ប្រើ​មង​ក្រឡា ដើម្បី​ចាប់​ត្រី​ប៉ា​ស៊ី​អ៊ី​ក្នុង​រដូវ រំហើយ​។ រដូវរំហើយ​អាកាសធាតុ​ប្រែជា​ចុះ​ត្រជាក់ ក្នុង​ខែវិច្ឆិកា និង​ដើមខែ​ធ្នូ គេ​តែង​ប្រទះឃើញ​វត្តមាន​ត្រី​ប៉ា​ស៊ី​អ៊ី​ធំៗ​។ តែ​មិន​លើសពី​មួយ​ឬ ពីរ គីឡូក្រាម​នោះទេ​ក្នុង​មួយ​ក្បាល​។​

​ត្រី​ប៉ា​ស៊ី​អ៊ី​មួយ​ក្បាលមាន​ទម្ងន់ ៤​គីឡូក្រាម​។ យុវជន​ខាងលើ​បាន​អះអាងថា ខ្លួន​បាន​ទិញ​ពី​អ្នកនេសាទ​នៅ​ឃុំ​កោះ​ព្រះ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​ម្សិលមិញ ក្នុងតម្លៃ ៦០​ម៉ឺន​រៀល​។​

​បើទោះបីជា​យ៉ាងណា ជំនាញ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បារម្ភ​ថា ការនេសាទ​ត្រី​កាន់តែច្រើន​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ និង​ម្ហូបអាហារ ការកើនឡើង​របស់​អ្នកនេសាទ​អាច​នឹង​ធ្វើអោយ​ត្រី​កាន់តែ​ខ្សត់​ទៅៗ​។ ពីព្រោះថា​ជំនាញ​មិនទាន់បាន​សិក្សា​ឲ្យ​បានច្បាស់លាស់​ដើម្បី​បង្កាត់​ពូជ​ត្រី​ប៉ា​ស៊ី​អ៊ី ដ៏​កម្រ​មួយ​ប្រភេទ​នេះ នៅឡើយ​ទេ​។ ត្រី​ដែល​គេ​នេសាទ​បាន​សព្វថ្ងៃ គឺជា​ត្រី​ទន្លេ​បាន​ពី​ធម្មជាតិ​ពិត ៗ​តែប៉ុណ្ណោះ​៕ ល​