ថ​មមី អា​ប្រា​ហាម ខកខាន​ជើងហោះហើរ​មក​ទីក្រុង​ឡុង​ដ៍ ដោយសារ​ការធ្វើ​តេស្ត រក​សារធាតុ​ញៀន​

380
ចែករម្លែក

ខ្សែប្រយុទ្ធ ថ​មមី អា​ប្រា​ហាម (Tammy Abraham) ខកខាន​ជើងហោះហើរ​ត្រឡប់ ទៅ​ទីក្រុង​ឡុង​ដ៍​វិញ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ចំណាយពេល​ពីរ​ម៉ោង ដើម្បី​បញ្ចប់​ការ ធ្វើតេស្ត​រកសារ​ធាតុ​ញៀន នេះ​បើតាម​ការលើកឡើង​រប​ស់កា​សែត ដឹ សាន់​(The Sun) ។​
​ ​
​អា​ប្រា​ហាម ដែល​រកបាន​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី និង​ជួយ​ឲ្យ ពួកគេ​យកឈ្នះ​ក្រុម Norwich ៣-២ នៅពេល​ពហុ​កីឡដ្ឋាន Carrow Road នោះ​គ្រោង នឹងធ្វើ​ដំណើរ​ត្រឡប់មក​ជាមួយ​ក្រុម​ជម្រើស​ដំបូង​វិញ បន្ទាប់ពី​ចប់​ការប្រកួត​។​
​ ​
​ប៉ុន្តែ​បន្ទាប់ពី​ជួយ​រកបាន​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្លិប​ឆេ​ល​ស៊ី អា​ប្រា​ហាម​ត្រូវ​បង្ខំ​ឲ្យ ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​ដែលជា​កាតព្វកិច្ច​។​
​ ​
​ប្រហែលជា​ដោយសារ​ខ្សោះ​ជាតិ​ទឹក បន្ទាប់ពី​ប្រកួត​នៅក្រោម​កម្តៅថ្ងៃ​ប្រមាណ ៣០​ដឺ​ក្រេ ដូច្នេះ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​មិនអាច​ផ្តល់​សំណាក​ទឹកនោម​រហូតដល់ ម៉ោង​ប្រហែល ៤:៣០ ល្ងាច​។​
​ ​
​មានន័យថា អា​ប្រា​ហាម ខកខាន​ជើងហោះហើរ​ជាមួយ​ក្រុម​ហើយ​បានធ្វើ​ដំណើរ តាម​រថយន្ត​ទៅ​ទីក្រុង​ឡុង​ដ៍​ជាមួយនឹង​មន្ត្រី​ក្លិប​វិញ​។​
​ ​
​រឿងនេះ​វា​ហាក់ដូចជា​មិន​ប៉ះពាល់​ដល់ អា​ប្រា​ហាម​ដែលមាន​អារម្មណ៍​សប្បាយចិត្ត បន្ទាប់ពី​ស្វែងរក​គ្រាប់​បាល់​ជួយ​ក្រុម​ឆេ​ល​ស៊ី​រកបាន​ជ័យជម្នះ​លើកដំបូង​នៅ​រដូវ​កាល​នេះ​នោះទេ​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ