ថ​មមី អា​ប្រា​ហាំ នឹងធ្វើ​ការ សម្រេចចិត្ត​ពី​អនាគត បន្ទាប់ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​អូសទាញ​ឲ្យ​បោះបង់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

271
ចែករម្លែក

​ថ​មមី អា​ប្រា​ហាំ (Tammy Abraham) ខ្សែប្រយុទ្ធ​ក្លិប​ឆេ​ល​ស៊ី​ប្រឈម​នឹង​ការសម្រេច ចិត្ត​ដ៏​ពិបាក​ជុំវិញ​អនាគត​ជម្រើសជាតិ បន្ទាប់ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​ព្យាយាម អូសទាញ​កីឡាករ​រូបនេះ​ចេញពី​ជម្រើសជាតិ​អង់គ្លេស​។​

​បើទោះបីជា​ចាប់ផ្តើម​បានល្អ​នៅ​រដូវ​កាល​នេះ​សម្រាប់​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​និង អាច រកបាន​បួន​គ្រាប់​ក្នុង​ពីរ​ប្រកួត អា​ប្រា​ហាំ មិន​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ដែល​ដឹកនាំ​ដោយ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) សម្រាប់​ការប្រកួត ជម្រុះ Euro 2020 ជាមួយ​ក្រុម​ប៊ុលហ្គារី​និង​កូ​សូ​វ៉ូ​នោះទេ​។​

​ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូបនេះ​ធ្លាប់​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លើកដំបូង អំឡុង​ប្រកួត​មិត្តភាព​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ហើយ​ក្រោយ មក​បានបង្ហាញ​មុខ​លើក​ទី​២ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​មួយ​សប្តាហ៍ ក្រោយ​។​
​ ​
​ទោះបីជា​យ៉ាងណា អា​ប្រា​ហាំ នៅមាន​សិទ្ធិ​ប្តូរ​ក្រុម​ជម្រើសជាតិ ដោយសារតែ​កីឡា ករ​រូបនេះ​មិនទាន់បាន​លេង​ក្នុងការ​ប្រកួត​សម្រាប់​ប្រទេស​កំណើត​របស់ខ្លួន​នៅឡើយ​ទេ​។​
​ ​
​តាម​ព័ត៌មាន​ថា នី​ហ្សេ​រី​យ៉ា​បាន​ទាក់ទង​មក​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ ក្នុងការ​ព្យា យាម​អូសទាញ​ឲ្យ​បោះបង់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។​
​ ​
​ទោះបីជា​យ៉ាងណា ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​ទៅវិញ​ថា ខ្លួន​នឹងមិន​ធ្វើការ​សម្រេច ចិត្ត​ចុងក្រោយ​រហូតដល់​ខែមេសា ដោយ​រង់​ចាំមើល​អាជីព​អន្តរជាតិ​របស់ខ្លួន​សិន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​