ថ​រឹប​អួ​ស​គ្រឿងញៀន​១​គីឡូក្រាម​និង​វត្ថុតាង ជាមួយនឹង​បង្ក្រាប​ជនល្មើស​ខ្មែរ​២​នាក់

525
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ និង​ស្រុក​ក្រុង​ពាក់ព័ន្ធ​បាន​រឹប​អួ​ស​គ្រឿងញៀន​១​គ​ក្រ​និង​វត្ថុតាង ជាមួយនឹង​បង្ក្រាប​ជនល្មើស​ខ្មែរ​២​នាក់ ,​តាម​ចាប់​ជនជាតិ​ថៃ​១​នាក់​ទៀត ។ ប្រតិបត្តិការ​នោះ​ធ្វើឡើង​បន្តបន្ទាប់​កាលពី​ថ្ងៃទី​៦-៧​ខែមករា ឆ្នាំ​២០១៩ ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន២​នាក់ នៅ​ចំណុច​ខាងជើង​ស្រះ​ស្ទួ​ច​ត្រី ស្ថិតក្នុង​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោក​ឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ជួញដូរ​សារធាតុ​ញៀន​យោង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោកស្រី ឆេង ហាក់​ងិ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ។​

កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ១-​ឈ្មោះ ប៉ិក សែន​សុវណ្ណ ភេទ ប្រុស​អាយុ៣៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​ព្រៃ​តា​ហ៊ូ​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ ។ ២-​ឈ្មោះ ពេជ្រ រដ្ឋា ភេទស្រី អាយុ២៣​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ច​អាវុធហត្ថ​បាន​រឹបអូស​វត្ថុតាង​រួមមាន ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន១​ថង់​កឹ​ប ស្មើ១០១៥.២​ក្រាម​ (១,១១៥​គីឡូក្រាម​) ទូរ​ស័ព​ញ​ទ​ដៃ​ចំនួន២​គ្រឿង ​សៀវភៅ​ធនាគារ​សាធារណៈ​របស់​(​ពេជ្រ រដ្ឋា​)១​ក្បាល ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក ​សៀវភៅ​ឆ្លងដែន១​ក្បាល ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ១​ក្បាល សៀវភៅ​គ្រួសារ១​ក្បាល និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

បន្ទាប់ពី​សាកសួរ​រួចមក ជនសង្ស័យ​ខាងលើ​មាន​សារភាពថា ១-​ឈ្មោះ ប៉ិក សែន សុវណ្ណ ថា រូបគេ​បាន​បញ្ជា​ទិញ​គ្រឿងញៀន​ពី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ឈី​ន ដើម្បី​យកទៅ​ចែកចាយ​បន្ត ដោយ​ណាត់​ប្រគល់​-​ទទួល​ទំនិញ​នៅ​ម្តុំ​ស្រះ​ស្ទួ​ច​ត្រី។​
២-​ឈ្មោះ ពេជ្រ រដ្ឋា និយាយថា រូបនាង​ត្រូវបាន​ជនជាតិ​ថៃ​ឈ្មោះ ឈី​ន ប្រើ​ឲ្យ​យកតែ ០១​កញ្ចប់​ធំ​ដាក់​ក្នុង​កាបូបស្ពាយ ទៅ​ប្រគល់​ឲ្យ​ជនសង្ស័យ​ខាងលើ ហើយ​រូបនាង​មិនដឹងថា ក្នុង​កញ្ចប់​នោះ​ជា​គ្រឿងញៀន​នោះទេ ។​

ចំណែក​ជនសង្ស័យ​ឈ្មោះ ឈី​ន ជា​ជនជាតិ​ថៃ សមត្ថកិច្ច​កំពុងតែបន្ត​ស្រាវជ្រាវ​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់។ ករណីនេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕B/