ទង់ជាតិ​កម្ពុជា​ត្រូវ​លើក​ជាថ្មី​នៅ​ច្រក​តំបន់​ផ្សារ​អានសេះ​ព្រំប្រទល់​កម្ពុជា​-​ថៃ​

414
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ទង់ជាតិ​ដែលជា​តំណាងឱ្យ​អត្តសញ្ញាណ​ជាតិ​សាសនា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ត្រូវបាន​លើកដាក់​ជាថ្មី​នៅមុខ​រូបសំណាក់​លោកតា​អ៊ុ​នៅ​ច្រក​តំបន់​ផ្សារ​អានសេះ​ព្រំប្រទល់​កម្ពុជា ថៃ​។​

កាលពីពេល​ថ្មីៗ​ក្នុង​ខែតុលា​ឆ្នាំ​២០១៩​កន្លងទៅនេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​ក្រុម​កា​ងារ​ថ្នាក់​ខេត្ត​និង​ស្រុក​អញ្ជើញ​ឡើងទៅ​ត្រួតពិនិត្យ​កំណាត់​ផ្លូវ​បេតុង​១​ខ្សែរ​ឡើងទៅ​ផ្សារ​ច្រក​តំបន់​អានសេះ​ដែល​រង​ការបាក់​ច្រោះ​ដាច់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានលើកឡើង​លើ​បញ្ហា​ទង់ជាតិ​ខាង​ភាគី​កម្ពុជា​ដែលមាន​ទីតាំង​នៅមុខ​រូបសំណាក​លោកតា​អ៊ុ​ច្រក​ផ្សារ​តំបន់​អានសេះ​ថា​រហែក​ដាច់​និង​ពុកផុយ​គល់​បង្គោល​ដង​ទង​ជាតិ​ផង​នោះ​។​

​លោក​អភិបាលខេត្ត​ក៏បាន​ឯកភាព​នឹង​ទទួលយក​នូវ​ការលើកឡើង​របស់លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​ដើម្បី​សុំ​ដាក់​ដង​ទង​ជាតិ​នឹង​ទង​ជាតិ​ថ្មី​ជំនួស​ទង់ជាតិ​ចាស់​ដែល​រហែក​នឹង​ពុក​ដងនោះ​។​លោក​ប្រាក់​សុវណ្ណ​បាន​ចាត់​ឱ្យ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ចុះ​ផ្ទាល់​ដើម្បី​ដឹកនាំ​កម្លាំង​ក្រុមយុវជន​ស្រុក​ឡើងទៅ​ផ្លាស់ប្តូរ​បង្គោល​ដង​ទង​ជាតិ​នឹង​ប្តូរ​ទង់ជាតិ​ខាងលើនេះ​ដាក់​ថ្មី​វិញ​ផងដែរ​។​

​កាលពីមុន​ដង​ទង​ជាតិ​នេះ​គឺ​ធ្វើ​អំពី​ឈើ​តែ​ប្តូរ​ថ្មី​នាពេលនេះ​ដោយ​ដាក់​ដែក​អ៊ី​ណុ​ក​ជំនួស​ឈើ​វិញ​។​លោក​អភិបាលស្រុក​ក៏បាន​បញ្ជាក់ថា​ដោយ​កាលពីមុន​ដង​ទង​ជាតិ​ដែល​ធ្វើ​អំពី​ឈើ​នេះ​គឺមាន​កម្ពស់​ត្រឺ​ម​តែ​៣​ម៉ែត្រ​។​តែ​ដងទង់​ជាតិ​ដែល​ធ្វើ​ប្តូរ​ដាក់​ថ្មី​ធ្វើ​អំពី​ដែក​អ៊ី​ណុ​ក​ដាក់​នាពេល​បច្ចុប្បន្ននេះ​គឺ​លោក​បានធ្វើ​រហូតដល់​ទៅ​៩​ម៉ែត​ឯណោះ​។​

​សូមបញ្ជាក់ថា​កា​ផ្លាស់ប្តូរ​ដងទង់​ជាតិ​នឹង​ប្តូរ​ទង់ជាតិ​នេះ​គឺ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​នេះ​ក្រោម​ការដឹកនាំ​ផ្ទាល់​ដោយ​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​។​អាជ្ញាធរ​ស្រុក​ក៏បាន​លើកឡើង​ផងដែរ​ថា​ដោយ​កាលពីមុន​ទង​ជាតិ​ដែល​បានដាក់​នៅខាងមុខ​រូបសំណាក់​លោកតា​អ៊ុ​នៅលើ​ច្រក​ផ្សារ​តំបន់​អានសេះ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ​នេះ​គឺ​មានតែ​ស្លាក​សញ្ញា​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តែ​ទង់ជាតិ​ដែល​លោក​លើកដាក់​ថ្មី​នាពេលនេះ​គឺ​លោក​បានដាក់​នូវ​ទង់ជាតិ​ដែលមាន​អត្ត​ញាណ​សំខាន់ៗ​ទាំង​៣​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង​។​ក្នុងនោះ​មាន​បាវចនា​ទាំង​៣​ទង​ជាតិ​សាសនា​ព្រះ​ចៅ​ក្រុង​កម្ពុជា​ផងដែរ​៕S/​