ទណ្ឌិត៥១២នាក់ត្រូវបានយកមកពិនិត្យលើកលែងទោស និងបន្ធូបន្ថយទោសនាឱកាសបុណ្យអុំទូក

226
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ គណៈកម្មជាតិត្រួតពិនិត្យបន្ធូបន្ថយ និងលើកលែងទោសនាឱកាសបុណ្យអុំទុកខាងមុខនេះបានធ្វើការលើកយកទណ្ឌិតចំនួន៥១២នាក់(ស្រី ៥៨ នាក់)មកធ្វើការពិចារណាដើម្បីពិនិត្យបន្ធូបន្ថយ និងលើកលែងទោសនាឱកាសបុណ្យអុំទូកអកអំបុក និងសំពះខែដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២វិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានរៀបចំឡើងកាលពី រសៀលថ្ងៃទី២១ខែតុលឆ្នាំ២០១៩ក្រោម
អធិបតីភាពលោក អង្គ វង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មជាតិត្រួតពិនិត្យបន្ធូបន្ថយ និងលើកលែងទោស ដោយក្នុងនេះមានភាគីពន្ធនាគា ក្រសួងមហាផ្ទៃ និងតំណាងគណៈរដ្ឋមន្ត្រីក៏បានចូលរួមផងដែរ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន លោក សុច សុផាន់ណារ៉ាអគ្គនាយករង នៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានឱ្យដឹងថា សម្រាប់ការស្នើសុំលើកលែង និងបន្ធូបន្ថយទោសនាថ្ងៃនេះកិច្ចប្រជុំនឹងពិនិត្យ លើបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយក្នុងនោះមានទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) ។ក្នុងចំណោម ទណ្ឌិតដែលស្មើសុំនេះក៏មានជនបរទេសផ្សេងទៀតប្រមាណ១៥ភាគរយនៃទណ្ឌិតទាំងអស់នេះក៏ត្រូវបានគេលើកយកមកស្នើសុំ ឱ្យគណៈកម្មាធិការពិចារណាលើកលែង និងបន្ធូបន្ថយទោសផងដែរ។

បើតាមលោក សុច សុផាន់ណារ៉ាបានបញ្ជាក់ផងថាក្នុងកិច្ចប្រជុំនេះ គឺគណៈកម្មាធិការបានផ្តោតសំខាន់ ជ្រើសរើសយកតែលើទណ្ឌិតណាដែលបានកែប្រែខ្លួនបានល្អ តាមបណ្តារាជធានី ខេត្តក្រុង ដែលជាគំរូនៅក្នុងពន្ធនាគារ ហើយបានអនុវត្តស្របតាមបទដ្ឋាននៅក្នុងពន្ធនាគារ ប៉ុណ្ណោះ។ក្រៅពីនេះសម្រាប់ការស្នើសុំលើកលែង និងបន្ធូបន្ថយទោសនេះដែរគណៈកម្មាធិការនឹងពិនិត្យលើកឯកសារ ដូចជាសាលដីការតុលាការ ឬឯកសារផ្សេងៗ និងពាក់ព័ន្ធនឹងការអនុវត្តបទល្មើស។ក្រៅពីនេះគឹនឹងពិនិត្យទៅលើការបានអនុវត្តទោស២ភាគ៣ បូកនិងការកែប្រែខ្លួននៅក្នុងពន្ធនាគារ គោរពបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងអនុវត្តនូវផែនការបណ្តុះបណ្តាលត្រូវបានលើកលែងទោស និងទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោសក៏ត្រូវអនុវត្តទោស១ភាព៣នៃកម្រិតទោសនិងអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងកែប្រែខ្លួនជដើម។

ដោយឡែកលោកអ៊ុច ពង្សអគ្គនាយករងនៃពន្ធនាគារបានឱ្យដឹងថាគិតមកដល់បច្ចុប្បន្ននេះមានទណ្ឌិតសរុបចំនួនជាង៣៤០០០ពាន់នាក់ក្នុងនោះស្ត្រីមានជាង ១០០០នាក់។ ចំពោះទណ្ឌិតជាជនបរទេសគ្រប់ជាតិសាសមានសរុបជាង១០០០នាក់ ហើយភាគច្រើនជាបុរស ដោយចំណោមទណ្ឌិតបុរសមានទណ្ឌិតស្ត្រីជាជនបរទេសមាន៥០ឬ៦៩នាក់តែប៉ុណ្ណោះ។

ព្រមជាមួយគ្នាលោកបានទទួលស្គាល់នៃភាពចង្អៀតណែននៅក្នងពន្ធនាគារ ប៉ុន្តែទោះបីមានភាពចង្អៀតណែនក៏ដោយក៏ខាងពន្ធនាគារបានធ្វើការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសផ្អែកលើច្បាប់ទាំងអស់។

លោក អ៊ុច ពង្ស ក៏បានឲ្យដឹងបន្ថែមថា ជនបរទេសដែលជាប់នៅពន្ធនាគារភាគីច្រើនបានប្រព្រឹត្តបទល្មើសគ្រឿងញៀន បទល្មើសប្លន់។ បទល្មើសឆកបោកតាមអនឡាញ។ ទណ្ឌិតបរទេសនោះភាគីច្រើនជាជនជាតិចិនខ្លះ និងវៀតណាមខ្លះ ។បទល្មើសឆកបោកតាមអនឡាញ គ្រឿងញៀន ចនជាតិវៀតណាមនិងចិត្តចង់ស្នើគ្នា។

គួរបញ្ជាក់ថាបើតាមលោក អង្ក វង្សវឌ្ឍនារដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងកិច្ចប្រជុំបានឱ្យដឹងថា បទល្មើសគ្រឿងញៀន រំលោភសំលាប់មិនលើកយកមកពិភាក្សានោះឡើយ៕B/