ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី កំពុង​ដើរ​រាប់​ដួងតារា​លើ​មេ​ឃា​

522
ចែករម្លែក

ទណ្ឌិត សម រង្ស៊ី ជន​ក្បត់ជាតិ​បំផ្លាញ​ស្រុកទេស គ្រោង​នឹង​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ខាងមុខនេះ ក្នុង​គោលបំណង​បំពេញ ទស្សនកិច្ច​រយៈពេល​ពី​រ​ថ្ងៃ ដើម្បី​ជួបពិភាក្សា​ជាមួយ​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធ សភា​អាមេរិក​មួយចំនួន​តូច ដែល​បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ថា ចង់​អមដំណើរ​ជន​ក្បត់ ជាតិ​នេះ ក៏ដូចជា​ថ្នាក់ដឹកនាំ​អតីត​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មាតុភូមិ​និវត្ត​មក កម្ពុជា​វិញ ។ ពេលនេះ​ទណ្ឌិត​ក្បត់ជាតិ​កំពុងធ្វើដំណើរ «​ដើរ​ដួស​»​ជនបរទេស​ឲ្យ​ជួយ​ធ្វើ ជា​កងការពារ​ខ្លួន បើសិនជា​ខ្លួន​វិល​មក​កម្ពុជា ។ សួរថា តើ​មាន​ជនបរទេស​ប៉ុន្មាន​នាក់ ល្ងង់​ដល់​ថ្នាក់​បន្ទាបខ្លួន​មក​ធ្វើអំពើ​យ៉ាងនេះ ? ក្នុង​កាលៈទេសៈ​នេះ តើ​អ្នកណា​មិនដឹង ថា ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី កាន់តែ​វិលវល់​កាន់តែ​បាត់​សតិ និង​កំពុង​ធ្វើ​គោចរ​ចោល ភ្នែក​សម្លឹង​រាប់​ដួងតារា​នៅលើ​មេឃ ?
​ ​
កន្លងមក សម រង្ស៊ី និង​បក្ខពួក​ដែល​សុទ្ធតែ​ជន​ចិញ្ចឹម​គំនិត​បំផ្លាញ​ជាតិ បានប្រកាស ថា នឹង​វិល​មក​កម្ពុជា​វិញ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ ។ ជាមួយនឹង​ការ ប្រកាស នេះ ពួកគេ​បាន​ទៅ​លន់តួ​អង្វរករ សូម​ឲ្យ​សមាជិកសភា​អឺរ៉ុប ៦​នាក់ ដែល​មិនបាន​យល់ ដឹង​ពីអ្វី​ទាំងអស់ អំពី​ស្ថានភាព​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ក៏ដូចជា​មិនដែល​បានដឹង​ពី អ្វី​គ្រប់យ៉ាង​នៅ​កម្ពុជា​ឲ្យ​ជួយ​អមដំណើរ​ពួកនេះ​វិលត្រឡប់​មកវិញ ។ ប្រហែលជា​នឹក ឃើញថា ទើបតែ​អូស​ជនបរទេស​បាន​ត្រឹម ៥-៦​នាក់ មិនទាន់​កក់ក្តៅ​ក្នុង​ឱ​រ៉ា ទើប សម រង្ស៊ី អន្ទះអន្ទែង​ក្នុង​ចិត្ត ធ្វើដំណើរ​ទៅ​អាមេរិក​ក្រែងលោ​អូស​បាន​សមាជិកសភា​អាម៉េរិក ប៉ុន្មាន​នាក់​ទៀត មកជួយ​អមដំណើរ ។​
​ ​
​យើង​ពិនិត្យមើល​ឲ្យ​ច្បាស់​ថា គ្រប់​សកម្មភាព​នយោបាយ​ទាំងអស់​របស់​ក្រុម​ក្បត់ជាតិ នេះ ទើប​ឃើញថា មិន​ត្រឹមតែ​ដើរតួ​ជា​កូនជឹង​នយោបាយ​ជា​ខ្ញុំកញ្ជះ​បម្រើ​នយោបាយ របស់​បរទេស​នោះទេ គ្រាន់តែ​រឿង​ដែល​ទាក់ទិន​នឹង​ការសម្រេចចិត្ត​វិល​មក​កម្ពុជា​វិញ ក៏ត្រូវ​ទៅសុំ​យោបល់​ពី​បរទេស និង​ទៅសុំ​ការ​អមដំណើរ​ពី​ជនបរទេស​ដែរ ។ តាមពិត ច្បាប់​របស់​កម្ពុជា មិនបាន​ហាមឃាត់​ដល់​សិទ្ធ​របស់​ជនជាតិ​កម្ពុ​ជាណា​ម្នាក់​ក្នុង​ការចេញ ឬ​ចូល​កម្ពុជា​នោះទេ គ្រាន់តែ​ថា មាន​ជនកម្ពុជា​ខ្លះ​ដែលមាន​សាលក្រម​របស់​តុលាការ តម្រូវ​ឲ្យ​ចាប់ខ្លួន ច្បាប់​ត្រូវតែ​អនុវត្ត​ដោយ​ជៀស​មិន​រួច ។ ឯ​ជនបរទេស​ណាក៏ដោយ ដែល​ចង់​ចូល​ប្រទេស​កម្ពុជា​ក៏ត្រូវ​មានការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​កម្ពុជា នោះ​គឺ​ការទទួល បាន​នូវ​ទិដ្ឋាការ​ក្នុង​ការចូល​មកជា​ទេសចរណ៍​ក្តី ជា​វិនិយោគិន​ក្តី ឬក៏​សូម្បីតែ​ចូលមក ជា​កងការពារ​អមដំណើរ​ដល់​ទណ្ឌិត​ណា​ម្នាក់​ក្តី ។ អត់​បញ្ហា​ទេ ។ ផ្ទុយទៅវិញ បើ​មិន មាន​ទិដ្ឋាការ​ទេនោះ ច្បាប់​របស់​កម្ពុជា​នឹងត្រូវ​យកមកអនុវត្ត​ដោយ​មិន​លើកលែង​ឡើយ ទោះ​ជន​នោះ​ជា​អ្នកណា​ក៏ដោយ ។​
​ ​
​ជនបរទេស​ទាំងឡាយ ដែលមាន​បំណង​ចង់​អមដំណើរ​ទណ្ឌិត​ក្បត់ជាតិ​មក​កម្ពុជា ប្រហែលជា​មនុស្ស​មិនធម្មតា​ទេ ព្រោះ​សុទ្ធតែជា​អ្នកតាក់តែង​ច្បាប់​នៅក្នុង​បណ្តា ប្រទេស ដែល​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ និង​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។ ពាក្យ​ថា​មនុស្ស​មិនធម្មតា ដែល​យើង​លើក​យកមក​និយាយ​នៅទីនេះ​មិនមែន​មានន័យ ថា មនុស្ស​នោះ​បាត់​សតិ ឬ​ក្រឡក​ខួរ​នោះទេ ។ ប៉ុន្តែ​ជនបរទេស​ទាំងនោះ​ត្រូវ​ដឹងថា តាំងពីដើម​រៀងមក ក្រុម​ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី នេះ​មិនដែល​គោរព​ច្បាប់​ម្តងណា ឡើយ ។ គេ​ធ្លាប់បាន​និយាយ​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត​ដោយ​ប្រមាថ​ទៅលើ អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​របស់​ប្រជាជន ប្រមាថ​ទៅលើ​ស្ថាប័ន​នីតិបញ្ញតិ នីតិប្រតិបត្តិ និង​តុលាការ ព្រមទាំង​ប្រមាថ​ទៅលើ​ឆន្ទៈ និង​ការ សម្រេចចិត្ត​របស់​ប្រជា ជន​ទៀតផង ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ពួក​ទណ្ឌិត​ក្បត់ជាតិ​ថែមទាំង​អូសទាញ​ឲ្យ​ប្រជាជន មិន​គោរព​ច្បាប់ ធ្វើ​សកម្មភាព​បំពាន​ទៅលើ​ច្បាប់​ដើម្បី​តែ​បំពេញ​ឲ្យ​ម​ហិ​ច្ច​តាន​យោ បាយ របស់ខ្លួន រហូត​ធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​ត្រូវ​ជាប់ពន្ធនាគារ និង​រត់ចោលស្រុក រត់ចោល​ក្រុមគ្រួសារ ។ គេ​បាន​យក​ការឈឺចាប់​នេះ របស់​ប្រជាជន​ទៅ​ឃោសនា ដើម្បី​ផលប្រយោជន៍​នយោបាយរ​បស់​ពួកគេ​បន្ថែមទៀត និង​បាន​វាយប្រហារ​ទៅ លើ​រាជរដ្ឋាភិបាល​ថា​ផ្តាច់ការ និង​កៀបសង្កត់​សិទ្ធិសេរីភាព​របស់​ប្រជាជន ។ មិន​អស់ ចិត្ត​ត្រឹម​ប៉ុណ្ណឹង​ទេ ក្រុម​ទណ្ឌិត​ក្បត់ជាតិ​ទាំងនេះ​បាន និងកំពុង​ទៅ​កៀងគរ​ជនបរទេស ឲ្យ​មកជួយ​រំលោភបំពាន​ច្បាប់​របស់​កម្ពុជា​ថែមទៀត ដោយ​ហៅ​ពួកនេះ​មក​អមដំណើរ ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ខ្លួន ដោយ​អត់​ខ្វល់​ពី​រឿង​ច្បាប់ និង​ពីអ្វី​ទាំងអស់ ។ ពន្ធនាគារ​កម្ពុជា​រង​ចាំ​ស្វាគមន៍​ដំណើរ​វិលត្រឡប់​របស់​ទណ្ឌិត​ក្បត់ជាតិ​នេះ​យ៉ាង​អន្ទះសារ​បំផុត ។ វិល​មកដល់​ម៉ោង​ណា​ទ្វារ​ពន្ធនាគារ​នឹង​បើកចំហរ​ទទួល​នៅ​ម៉ោង​នោះ ភ្លាម ។ ប៉ុន្តែ​ជនបរទេស​ដែល​មកជា​មួយ​ទណ្ឌិត​នោះ បើ​មក​ដោយ​គ្មាន​ការអញ្ជើញ ដោយ​គ្មាន​ទិដ្ឋាការ គឺជា​ដំណើរ​ចូលមក​ដោយ​ខុសច្បាប់ បានន័យថា ចូលមក​តាម​ណា ចេញ​តាម​នោះ​វិញ​ភ្លាម​ជាបន្ទាន់ ។ យើង​សង្ឃឹមថា សមាជិកសភា សមាជិក​ព្រឹទ្ធសភា ដែលជា​ឥស្សរជន​ន​យោ បាយ​ជាន់ខ្ពស់​របស់​អារ្យ​ប្រទេស​ទាំងនោះ គឺ​សុទ្ធតែជា​មនុស្ស ធម្មតា​ទៅ​ចុះ ចេះ​គិតគូរ និង​ចេះ​ពិចារណា មិនគួរ​ចាញ់បោក​ទណ្ឌិត សម រង្ស៊ី ទេ ។
​ ​
យើង​គិតថា សម រង្ស៊ី កុំ​បក​ក្រោយ​ឲ្យ​សោះ ក្នុងការ​តាំងចិត្ត​វិល​ត្រឡប់មក​កម្ពុជា ។ ធ្លាប់​ភូតកុហក អំពី​រឿងនេះ ច្រើនដង​ណាស់​មកហើយ សូមកុំ​ភូតកុហក​ម្តងទៀត​ឲ្យ សោះ ។ តែ​ទោះយ៉ាងណា​យើង​នៅតែ​ជឿថា ទណ្ឌិត​រូបនេះ មិនមាន​សេចក្តីក្លាហាន នោះទេ គ្រាន់តែ​ថា បើ​នៅតែ​សម្ងំស្ងៀម​មិន​ស្រែក​ឲ្យ​ឮ​សម្លេង​ខ្លះ​ទេនោះ​ប្រាកដជា​ត្រូវ គេ​បំភ្លេចចោល រាប់ទាំង​អ្នកស្រី ជូ​ឡុង សូ​ម៉ូ​រ៉ា ដែលជា​ប្រពន្ធ​របស់គាត់​ផង ៕ ដោយៈ​លី​ទួង​

#