ទណ្ឌិត សម រង្ស៊ី កាន់តែ​អស់​ផ្លូវ !

523
ចែករម្លែក

​ទណ្ឌិត​សម រង្ស៊ី កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​ទើបតែ​ត្រូវបាន​អន្តរ​សភា​អន្តរជាតិ​ឬ​អាយ​ភី​យូ (IPU)​លុបឈ្មោះ មិន​ឲ្យ​ឡើង​ថ្លែងការណ៍​ក្នុង​មហាសន្និបាត អាយ​ភី​យូ​លើក​ទី​១៤១ នៅ​ទីក្រុង ប៊ែ​ល​ក្រា​ត ប្រទេស​ស៊ែ​ប៊ី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទណ្ឌិត សមរង្ស៊ី និង​ភរិយា​ក៏ត្រូវ​បាន​បណ្តេញ ចេញពី​បន្ទប់​ប្រជុំ​អាយ​ភី​យូ​ថែមទៀត ដោយសារតែ​បុគ្គល​ទាំងពីរ​នេះ បាន​បន្លំ​ខ្លួន​ក្នុង​ចលនា សេរីនិយម​អន្តរជាតិ (Liberal International)​។​
​ ​
​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី​លទ្ធផល​ការចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា លើក​ទី​១៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​រដ្ឋសភា​កម្ពុជា​បាន​លើក ឡើង​អំពី ករណី​អាយ​ភី​យូ លុបឈ្មោះ ទណ្ឌិត សម រង្ស៊ី ចេញពី​បញ្ជី​អ្នក​ឡើង​ថ្លែង​សុន្ទរកថា​។​
​ ​
​សេចក្តីប្រកាស​លើកឡើងថា ក្រៅពី​ការចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា និង​កិច្ចប្រជុំ ពាក់ព័ន្ធ គណៈប្រតិភូ​សភា​កម្ពុជា បានដាក់​សំណើ ដើម្បី​សុំ​ដក​ឈ្មោះ ទណ្ឌិត សម រង្ស៊ី​ចេញពី បញ្ជី​អ្នក​ឡើង​ថ្លែង​សុន្ទរកថា ទៅកាន់ ប្រធាន​ដឹកនាំ​អាយ​ភី​យូ ដែល​ក្នុងនោះ​មាន លោកជំទាវ កា​ប្រ៊ី​យ៉ែ​ល​ឡា គូ​អេ​វ៉ាស បា​រ៉ុ​ន ប្រធាន​សហភាព​អន្តរ​សភា អាយ​ភី​យូ និង​លោកស្រី ម៉ា​ចា ហ្ស​កកូ​វិច ប្រធានរដ្ឋសភា​ស៊ែ​ប៊ី និង​ជា​ប្រធាន​មហាសន្និបាត អាយ​ភី​យូ​លើក​ទី​១៤១​។

សេចក្តី ប្រកាស​របស់​រដ្ឋសភា បន្តថា ឈ្មោះ​របស់​ទណ្ឌិត សម រង្ស៊ី ដោយ​ដាក់​ត្រឹមតែ (R. Sam) ដែល ជ្រក​ក្រោម​ចលនា​សេរីនិយម​អន្តរជាតិ (Liberal International) ត្រូវ​បានឃើញ​បញ្ចូល​នៅក្នុង​បញ្ជី អ្នក​ឡើង​ថ្លែង​សុន្ទរកថា នៅ​លេខ​រៀង​ទី​៦៤ ដែលជា​លេខ​រៀង​ចុងក្រោយ​គេ មួយ​ថ្ងៃមុន​កិច្ចប្រជុំ ចាប់ផ្តើម​ជា​ផ្លូវការ ដើម្បី​ជ្រៀត​ចូលក្នុង​មហាសន្និបាត​លើក​ទី​១៤១​។ ប៉ុន្តែ​បន្ទាប់ពី​មាន​សំណើ​របស់ គណៈប្រតិភូ​សភា​ពេញសិទ្ធិ​កម្ពុជា ដែល​បញ្ជាក់​អំពី​ពិរុទ្ធភាព​ជននេះ ទើប​ឈ្មោះ​របស់​ទណ្ឌិត សម រង្ស៊ី (R. Sam) នេះ ត្រូវបាន​លុបចេញ​ពី​បញ្ជី​អ្នក​ដែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា តាំងពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ រហូតមក​តែម្តង​។​

​បន្ទាប់ពី​អាយ​ភី​យូ លុបឈ្មោះ​ទណ្ឌិត សម រង្ស៊ី ចេញពី​បញ្ជី​អ្នក​ឡើង​ថ្លែង​សុន្ទរកថា​ហើយ​នោះ ក្រុម​ពិធីការ​នៃ​មហាសន្និបាត អាយ​ភី​យូ ក៏បាន​បណ្តេញ​ទណ្ឌិត​សមរង្ស៊ី និង​ភរិយា ចេញពី​បន្ទប់ ប្រជុំ​ថែមទៀត​ផង​។ នេះ​ស​បញ្ជាក់ថា សូម្បីតែ​អន្តរ​សភា​អន្តរជាតិ អាយ​ភី​យូ​ក៏​ឈប់​ទទួលស្គាល់ ទណ្ឌិត សម រង្ស៊ី បន្ទាប់ពី​សហគមន៍​អន្តរជាតិ ដូចជា សហភាព​អឺរ៉ុប​ជាដើម​ក៏​លែង​នឹកនា​រឿង សមរង្ស៊ី ទៀតឡើយ​។ ពិសេស​នៅពេល​ចុងក្រោយ​នេះ ដែល​ទណ្ឌិត សមរង្ស៊ី​បានប្រកាស​វិល ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ក៏​មិនមាន​សហគមន៍​អន្តរជាតិ​ណា​ប្រកាស គាំទ្រ​ចំពោះ​ផែនការ​នៃ​ការវិលត្រឡប់​របស់​ស​មរ​ង្ស៊ី ដែលជា​គម្រោង​ជួបជុំ​ធ្វើ​រដ្ឋប្រហារ​នោះដែរ​។​
​ ​
​ដូច្នេះ​ទាំង​សហគមន៍​អន្តរជាតិ ពិសេស អាយ​ភី​យូ​និង​គណបក្សនយោបាយ​ក្នុងស្រុក​រួមទាំង ក្រុម​លោក​កឹម​សុខា ក្នុងនាម​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​មិនបាន​នឹកនា​ដល់​ករណី​ទណ្ឌិត សមរង្ស៊ី​ដែល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទណ្ឌិត​សមរង្ស៊ី បាន​ប្រើ​ពាក្យសម្តី​ប្រមាថ​ព្រះមហា ក្សត្រ កម្ពុជា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។ ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​នេះ​ប្រជារាស្ត្រ ខ្មែរ​ភាគច្រើន​មិនអាច​ទទួលយក​និង​អត់ឱន​ឲ្យ​បានឡើយ​។​និយាយ​ដោយ​សាមញ្ញ ទណ្ឌិត សមរង្ស៊ី កំពុង​ជីករណ្តៅ​កប់​ខ្លួនឯង​បន្ទាប់ពី​ការប្រកាស​យ៉ាង​លេលា​អំពី​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប ច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​និង​ការប្រមាថ​ព្រះមហាក្សត្រ​ដែល​ត្រូវបាន​ការពារ​ដោយ រដ្ឋធម្មនុញ្ញ​និង​ទទួល​ការគោរព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។​
​ ​
​សរុបមក​នៅពេលនេះ ទណ្ឌិត សម រង្ស៊ី កាន់តែ​អស់​ផ្លូវ​ទៅៗ ហើយ​បើ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ទណ្ឌិត សមរង្ស៊ី បែរជា​ក្រឡាស់សម្តី​មិន​ហ៊ាន​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩​វិច្ឆិកា ដោយហេតុ ផល​ដូច​លើក​មុនៗ វិញ​នោះ គឺ​ទណ្ឌិត​សមរង្ស៊ី ពិតជា​បានធ្វើ​អត្តឃាត​នយោបាយ​របស់ខ្លួន​យ៉ាង ពិតប្រាកដ ព្រោះថា ពេលនេះ ទណ្ឌិត​សមរង្ស៊ី គ្រាន់តែ​ប្រកាស​ពី​គម្រោង​វិលត្រឡប់​ចូល​ប្រទេស កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា គឺមាន​អ្នកគាំទ្រ​មិនតិចជាង ៥០​នាក់​ទេ ដែល​ត្រូវបាន​ចោទប្រកាន់ ហើយ​ក្នុងនោះ ក៏មាន​អ្នក​ក្នុងស្រុក ប្រមាណ​ជិត ២០​នាក់​ហើយ ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ ដោយសារតែ​ចាញ់បោក សម រង្ស៊ី ចូលរួម​អំពើ​ក្បត់ ដែលជា​ផែន​ការធ្វើ​រដ្ឋប្រហារ តាមរយៈ​ការ អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្តុំ​ទៅ​ទទួល​សមរង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ ប៉ុន្តែ​មែនទែនទៅ​បើតាម មើល គឺ​ទៅ​ទទួល​ខ្យល់ នៅ​ថ្ងៃទី​៩​វិច្ឆិកា​នោះ​៕ ដោយ​: ម៉េង​ឆៃ​