ទទួលទាន​ច្រើនពេក​នឹង​ជួបប្រទះ​បញ្ហា​ទាំងនេះ​មិន​ខាន​

190
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​ប្រហែល​មិន​ធ្លាប់​គិត​ទេ​ថា​នឹងមាន​បញ្ហា​អ្វីខ្លះ​អាច​កើតឡើង​នៅពេល​ទទួលទាន​អាហារ​លើស​កម្រិត​។ ថា​តើ​បញ្ហា​អ្វី​ខ្លះទៅ​អាច​កើតឡើង​ចំពោះ រាងកាយ​ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ជ្រុល​?

១. ពិបាក​រំលាយ​អាហារ​
ជា​ញឹកញយ​បន្ទាប់ពី​ញ៊ាំ​ឆ្អែត​អ្នក​នឹងមាន​អារម្មណ៍​ថា​ចង់រក​កន្លែង​ទ្រេត​ខ្នង​សម្រាក​។ ទោះជា​យ៉ាងណា​ការ​គេង​សម្រាក​ភ្លាមៗ​ក្រោយ​ទទួលទាន​រួច​មិនល្អ​សោះឡើយ​ចំពោះ​ក្រពះ ក៏​ព្រោះ​ការរង​សម្ពាធ​នឹង​ធ្វើឱ្យ​អាស៊ីត​ក្នុង​ក្រពះ​កើនឡើង​ខុសធម្មតា ច្រាល​ដល់​បំពង់​អាហារ ហើយ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ក្រហាយ​ទ្រូង​ជាមិនខាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​អង្គុយ ឬ​ឈរ​ត្រង់​ខ្លួន​យ៉ាងហោចណាស់ ៣០​នាទី​សិន បន្ទាប់ពី​ទទួលទាន​។​

២. ងងុយគេង​
ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​រាល់ពេល​បរិភោគ​អាហារ​រួច​អ្នក​ចេះតែមាន​អារម្មណ៍​ងងុយគេង​? នោះ​ក៏​ព្រោះ​ក្រោយ​ទទួលទាន​អាហារ​ច្រើន​ឈាម​នឹង​ហូរ​បុក​ទៅកាន់​ក្រពះ ដែល​អាច​បណ្ដាល​ឱ្យអស់​កម្លាំង​។ ហើយ​ជាធម្មតា​ដំណើរការ​រំលាយ​អាហារ​នេះ ត្រូវការ​រយៈពេល ២ ម៉ោង​។ លើសពីនេះទៅទៀត​អ័រម៉ូន​ផ្សេងៗ​ដែល​ជួយ​រំលាយ អាហារ​ក៏​អាច​ជះឥទ្ធិពល​ដល់​អ័រម៉ូន​ងងុយគេង​មេ​ឡា​តូ​នី​ន​និង​អ័រម៉ូន​អារម្មណ៍ល្អ​ដែរ​សេ​រ៉ូ​តូ​នី​ន​ផងដែរ​។​

៣. រីក​ក្រពះ​
ការ​ទទួលទាន​ច្រើនពេក​អាច​បណ្ដាលឱ្យ​ក្រពះ​រីក​ខុស​ទំហំ​ធម្មតា​ដើម្បី​ផ្ទុក​អាហារ​។ នៅពេល​បញ្ហា​នេះ​កើតឡើង​អ្នក​នឹងមាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ពោះ​ជាក់​ជាមិនខាន​៕ ដោយៈ health.com.kh

#