ទទួលទាន​ទឹក​ក្តៅ​ឧណ្ហៗ​លាយ​ម្សៅល្មៀត គឺ​ដើម្បី​សំអាត​រាងកាយ​គឺ​ល្អ​

502
ចែករម្លែក

​វិទ្យាស្ថាន​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​, រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​របស់​អាមេរិក ទើបនឹង​ឲ្យ​ដឹងថា ការប្រើ​ម្សៅល្មៀត​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ទទួលទាន​នឹងមាន​ប្រសិទ្ធភាព​សំអាត​រាងកាយ​, ជំនួយ​រំលាយ​អាហារ​ល្អ​បំផុត​, ជំនួស ឲ្យ​ការ ប្រើ​ផលិតផល​កែច្នៃ​គីមី​មាន​ប្រសិទ្ធ​ភាពដូចគ្នា តែ​អម​ជាមួយ​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​ជាច្រើន ។​

​ផ្ទុយ​ជាមួយនឹង​ទឹក​ត្រជាក់​, ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​រំញោច​សកម្មភាព​ប្រព័ន្ធ​ឈាម​រត់​ឲ្យ​ដំណើរការ​ទៀងទាត់​, រវៀសរវៃ​ជាង​, ជួយ​កម្ចាត់​ជាតិពុល​, សម្រួល​សីតុណ្ហភាព​, លាប​រំអិល​សន្លាក់​, ធ្វើ​និយ័តកម្ម​ប្រព័ន្ធ​រំលាយ​អាហារ ។​

​ពេល​ម្សៅល្មៀត​ត្រូវបាន​លាយ​ជាមួយ​ទឹក​ក្តៅ​, ល្មៀត នឹង​ជា​ទឹកប្រមាត់​មួយ​ប្រភេទ​ដូច គ្នា​នឹង​ទឹក​រំលាយ​អាហារ​សំខាន់​មួយ​មាននៅ​ក្នុង​ថ្លើម ជួយ​បំផ្លាញ​ជាតិ​ខ្លាញ់ ។ ទឹកប្រមាត់​នេះ​នឹង​សំអាត​ឈាម​ក្នុង​រាងកាយ​, កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កោសិកា​ឈាមក្រហម​ចាស់ៗ ។​

​ទឹក​ម្សៅល្មៀត ក៏មាន​ឥទ្ធិពល​អាល់​កា​ឡាំង​លើ​រាងកាយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រីកចម្រើន​ខ្លាំង ក្នុង​បរិស្ថាន​អាស៊ីត ។ លក្ខណៈពិសេស​ប្រឆាំង​រលាក​របស់ Curcumin, សារជាតិ​ដ៏​ខ្លាំងក្លា​មួយ​របស់​ល្មៀត ក៏​អាចជួយ​បន្ថយ​ការឈឺចាប់​ដោយសារ​រលាក សន្លាក់​, កម្ចាត់​កំណក Amyloid ពាក់ព័ន្ធ​ដល់​ជំងឺ Alzheimer ៕ ប្រែសម្រួល: រតនៈ

#