ទទួលទាន​ទឹក​ប៉េងប៉ោះ​អាចជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មួយចំនួន

283
ចែករម្លែក

ការស្រាវជ្រាវ​ថ្មីៗ​នេះ​ត្រូវ​បានប្រកាស​លើ​ព្រឹត្តិ​ប​ត្ត័​វិទ្យាសាស្ត្រ​អាហារ​និង​អាហារូបត្ថម្ភ បាន បង្ហាញថា ទឹក​ប៉េងប៉ោះ អាច​បន្ថយ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ នៅ​ចំពោះ​អ្នកមាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង ។​

​ក្នុងការ​ស្រាវជ្រាវ​លើ​ជនជាតិ​ជប៉ុន ៤៨១ នាក់ (​ប្រុស ១៨៤ នាក់ និង​ស្រី្ត ២៩៧ នាក់​) ដែល​តម្រូវ​ឲ្យ​ទទួលទាន​ទឹក​ប៉េងប៉ោះ ក្នុង​រយៈពេល​១​ឆ្នាំ ពួកគេ​ស្រាវជ្រាវ​រកឃើញថា អ្នកមាន​ប្រវត្តិ​ជំងឺលើសឈាម ឬ លើសឈាម មិន​ត្រូវបាន​ព្យាបាល​ក្រោយពេល​ទទួល ទាន​ទឹក​ប៉េងប៉ោះ សុទ្ធតែ​បាន​ថយចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​, ប្រការនេះ​អាច​ទប់ស្កាត់​ជំងឺ​បេះដូង និង​ស្ត្រូ​ក ។ ការស្រាវជ្រាវ​នៅ​បង្ហាញថា​ទឹក​ប៉េងប៉ោះ​ល្អ សម្រាប់ ទាំង​បុរស និង​ស្ត្រី​នៅ​គ្រប់​វ័យ ។​

​គុណប្រយោជន៍​របស់​ទឹក​ប៉េងប៉ោះ ផ្តើមចេញពី​បរិមាណ​វីតាមីន​, សារជាតិ រ៉ែ​ជីវជាតិ មាន​ក្នុង​ផ្លែ​ប៉េងប៉ោះ ។ ក្នុងចំណោម​នោះ lycopene ជា​សារជាតិ​សំខាន់បំផុត ព្រោះ​វា ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​មួយ ប្រឆាំង​តប​ពពួក​រ៉ាឌីកាល់​សេរី​បង្ក​មហារីក ជួយ​បន្ថយ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ក្រៅពីនេះ ទឹក​ប៉េងប៉ោះ នៅ​ផ្តល់​គុណប្រយោជន៍​មួយចំនួនទៀត រួមមានៈ ទប់ស្កាត់​កកឈាម ជួយ​ឲ្យ​ឆ្អឹង​មាំមួន បំប៉ន​ស្បែក​ឲ្យ​ស​ស្អាត កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ ជំនួយ​រំលាយ​អាហារ ជួយ​ឲ្យ​ភ្នែក​ភ្លឺ ផ្គត់ផ្គង់​ថាមពល ៕ ប្រែ​សម្រួលៈ រតនៈ