ទទួលទាន​ផ្លែ​ផាស​សិន តាមរបៀប​នេះ ពុំ​ខុស​អ្វី​ពី​ការសម្លាប់​ខ្លួនឯង​

502
ចែករម្លែក

​ផ្លែ​ផាស​សិន មាន​ប្រភពពី​ប្រទេស​ប្រេ​ស៊ី​ល ជា​ប្រភេទ​ផ្លែឈើ សម្បូរ​ជីវជាតិល្អ​បំផុតសម្រាប់​សុខភាព​មនុស្ស ។ ផ្លែ​ផាស​សិន ផ្ទុក​យ៉ាងច្រើន​នូវ​វីតាមីន A, C ជាតិ​ដែក ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ​… ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ជួយ​ទប់ស្កាត់​ការរីកចម្រើនកោសិកា​មហារីក និង​មាន​ប្រសិទ្ធភាព​រម្ងាប់​អារម្មណ៍ ។ ទោះបី​ផ្តល់​គុណប្រយោជន៍​ច្រើន​ដូច្នេះ ប៉ុន្តែ ប្រសិន​ទទួលទាន មិនបាន​ត្រឹមត្រូវ នោះ​វា​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរដល់​សុខភាព​ទៅវិញ ។ ខាងក្រោម​នេះ គឺជា​ប្រការ​គួរ​ចៀសវាង ពេល​ប្រើប្រាស់​ផ្លៃ​ផាស​សិន​៖

បរិភោគ​ច្រើន​ជ្រុលៈ ប្រើប្រាស់​ផ្លែ​ផាស​សិន​ច្រើនពេក និង​ជាប្រចាំ នឹង​បណ្តាល​ឲ្យ​អស់កម្លាំង ចង់​ក្អួត រសេះរសោះ ។ ជួនកាល វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​វិលមុខ​និង​ចង្វាក់បេះដូងមិន​ប្រក្រតី ។​

បរិភោគ​ទាំង​គ្រាប់ៈ សារជាតិ​របស់​ផ្លែ​ផាស​សិន មាន​ច្រើន​នៅ​ស្រទាប់​រំអិល​ស្រោប​ជុំវិញ​គ្រាប់ ។ ប៉ុន្តែ ក្នុង​គ្រាប់បែរជា​ពុំមាន​ជីវជាតិ​ណាមួយ​ឡើយ ហើយ​ថែមទាំងនឹង​ពិបាក​រលាយ ។ ពេល​បរិភោគ​ច្រើន នឹងធ្វើ​ឲ្យ​គ្រាប់​ទាំងនេះ​មិន​កម្ចាត់​ចេញក្រៅ​បាន ។ ក្នុងពេល​បន្លាស់​ទី ប្រសិន​ដោយ​អ​ចេតនា ធ្លាក់​ចូលក្នុង​ខ្នែងពោះវៀន នឹងធ្វើ​ឲ្យ​អ្នក​ត្រូវ​រលាក​ខ្នែងពោះវៀន (​ឬថាពោះវៀន​ដុះ​ខ្នែង​) ។​

បង្ក​ជំងឺ​ក្រួសតម្រងនោមៈ អ្នក​រលាក​ដំបៅ​ក្រពះ ប្រសិន​ទទួលទាន​ផ្លែ​ផាស​សិន និង​ជាប្រចាំ នឹងមាន​ហានិភ័យកើត​ក្រួសតម្រងនោម ៕ ដោយ​៖ រតនៈ​/Ha