ទទួលទាន​ភេសជ្ជៈ​នេះ​តែមួយ​សប្តាហ៍​អាច​សម្អាត​ស្អាត​ពោះវៀន​បាន​

1345
ចែករម្លែក
  • 13
    Shares

​រូបមន្ត​ដ៏​ពិសេស​ខាងក្រោម​នេះ មិន​ចំណាយ​ពេលវេលា​ច្រើន​, ងាយស្រួល​ធ្វើ តែ​អាចជួយ​អ្នក ឱ្យ​រក្សាបាន​នូវ​តុល្យភាព​មុខងារ​ផ្លូវ​ពោះវៀន​, កម្ចាត់​កាកសំណល់​ជាតិពុល​ក្នុង​ពោះវៀន​យ៉ាង មាន​ប្រសិទ្ធភាព ។​
​ ​
​របស់​ត្រូវការ​រួមមាន​:
– ទឹក​ម្នាស់​ពីរ​លីត្រ​
– ខ្ញី​ស្រស់ ៤៥០ ក្រាម​


​ ​
​របៀប​ធ្វើ​ភេសជ្ជៈ
​ចិត​សម្បក ខ្ញី​ឱ្យ​ស្អាត​រួច​ចិញ្ច្រាំ ឱ្យ​ល្អិត បន្ទាប់មក​ដាក់ចូល​ក្នុង​ម៉ាស៊ីន​ក្លិន ផ្លែឈើ​កិន​រួមជាមួយ ទឹក​ម្នាស់ ។ កិន​ក្នុង​រយៈពេល​ប្រមាណ ៥ នាទី អ្នក នឹងត្រូវ​ច្រោះ​យក​កាក​ចោល ហើយ ផ្នែក​ទឹក​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក ។​


​ ​•
​របៀប​ប្រើប្រាស់​:
​អ្នក​គួរ​ទទួលទាន​ម្តង​ប្រមាណ ២៥០ មិ​ល្លី​លីត្រ​មួយថ្ងៃ​បី​ទៅ​បួន​ដង ។
​ ​
​ក្រៅពី​ជួយ​សម្អាត​ពោះវៀន​, បង្ការ​មហារីក​, ភេសជ្ជៈ​នេះ​នៅមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង រលាក សន្លាក់​, ជួយ​ឱ្យ​ធ្មេញ និង​ឆ្អឹង​រឹងមាំ​, បន្ថយ​រលាក​បំពង់ក​, ល្អ​សម្រាប់​ចក្ខុប្រសាទ​, បង្កើន​ថាមពល ៕ ប្រែ​សម្រួល​: រតនៈ​