ទទួលទាន “​បន្លែ​បៃតង​” បើ​ចង់​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ​ទាំងនេះ​

390
ចែករម្លែក

បន្លែ​បៃតង​មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ចង់​រក្សា​រាង​ស្លី​ម​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​បន្លែ​បៃតង​ក៏​ចាំបាច់​ដើម្បី​សុខភាព​រឹងមាំ​ផងដែរ​។ ថា​តើ​ការទទួល​ទាន បន្លែ​បៃតង​ប្រសើរ​យ៉ាងណា​ខ្លះទៅ​?

១. ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​
បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម សារធាតុ Folate ជាតិ​ស​សៃ ជាតិ​ដែក ប៉ូ​តា​ស្យូ​ម វីតាមីន A វីតាមីន C និង​វីតាមីន K​។ ហើយ​ពិតណាស់​ការទទួល​ទាន​បន្លែ​បៃតង​អាច ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ក៏ដូចជា​ទល់លាមក​ដែល​កើតឡើង​កំឡុងពេល មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​។​

២. កម្ចាត់​ខ្លាញ់​មិនល្អ​ក្នុង​ឈាម​
ការរួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ជា​វិធី​ដ៏​ប្រសើរ និង​ងាយ​បំផុត ប្រសិនបើ អ្នក​ចង់​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ triglycerides ក្នុង​ឈាម​។ នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​ជា ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​រាងកាយ​ក៏ដូចជា ស​សៃ​ឈាម​។ លើសពីនេះទៅទៀត បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ alpha-lipolic acid ដែល​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់ triglyceride ក្នុង​ចរន្តឈាម​បាន ដល់​ទៅ ៦០ ភាគរយ​ឯណោះ​។​

៣. កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​
បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate វីតាមីន C វីតាមីន k ជាតិ​ស​សៃ ក្លរ៉ូភីល និង​សារធាតុ phytonutrients ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្សាប​ជាតិពុល ហើយ​ថែមទាំង​ប្រយុទ្ធប្រឆាំង​ការ​រលាក​ទៀតផង​។​

៤. ពង្រឹង​សុខភាព​ឆ្អឹង​
​បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម​ដូច​ទៅនឹង​ម្ស៉ៅ​ធញ្ញជាតិ​ដែរ​។​ដូច្នេះ​ការបន្ថែម​បន្លែ បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក គឺ​សំខាន់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ ទាំងមូល រួមទាំង​ឆ្អឹង​ល្អប្រសើរ​ចៀស​ផុតពី​បញ្ហា​ផ្សេងៗ​។​

៥. ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់​
​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សក់​រឹងមាំ​។ កង្វះ​ជាតិ​ដែក​អាច​បង្ក​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែលជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជ្រុះ​សក់ ក៏​ព្រោះ​ឬ​ស​នៃ​សក់​ទទួលបាន​សារធាតុចិញ្ចឹម​តាមរយៈ​ការផ្គត់ផ្គង់​របស់​ឈាម​។​

៦. ពង្រឹង​សុខភាព​ថ្លើម
​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​អោយបាន​ច្រើន​ក៏​ព្រោះ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ក៏ដូចជា​អង់ស៊ីម​ដែល​ល្អ​បំផុត​ចំពោះ សុខភាព ថ្លើម​និង​ការ​បន្សាប​ជាតិពុល​។​

៧. សុខភាព​ភ្នែក​
​បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ zeaxanthin និង lutein ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ ជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ភ្នែក​ឡើងបាយ និង​ជំងឺ​ខ្សោយ​ភ្នែក​គួរឱ្យកត់សម្គាល់​។​

៨. ទប់ស្កាត់​ជំងឺមហារីក​
នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​សំខាន់ៗ ជាតិ​រ៉ែ​សារធាតុ​ប្រឆាំង​អុក ស៊ីត​កម្ម និង​អង់ស៊ីម​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​កាត់បន្ថយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ មហារីក​។​

៩. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
​ប​ន្លៃ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ស​សៃ​ដែលមាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ក៏ដូចជា​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​

១០. ពង្រឹង​សុខភាព​ខួរក្បាល​
បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​ពិសេស វីតាមីន b12 ជួយ​ការពារ​កោសិកា​ខួរក្បាល​ដែល​ធ្វើឱ្យ​មុខងារ​នៃ​ខួរក្បាល​កាន់តែ​មាន លក្ខណៈ​ប្រសើរឡើង​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្សោយ​ការចងចាំ ឬ​សមត្ថភាព​នៃ​ការ ចងចាំ​មាន​លក្ខណៈ​អន់ថយ​ជាង​មុន​ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ វីតាមីន b12៕ ដោយៈ health.com.kh