ទទួល​កាដូ​ប្រើស​ស្បូវ​១៤​ក្បាល​ពី​ក្រុមហ៊ុន​មួយ​នៅ​ខេត្តបន្ទាយមានជ័យ

393
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមការងារ​ថែរក្សា និង​ដឹកនាំ​សត្វ​ប្រើស​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​បានមក​ទទួលយក​សត្វ​ប្រើស​ស្បូវ ចំនួន ១៤ ក្បាល​។ ក្នុងនោះ​មាន ញី៦ ឈ្មោល៥ និង​កូន៣ក្បាល ពី​ក្រុមហ៊ុន Grand Diamon City ដែលមាន​ទីតាំងនៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខ​ខេត្តបន្ទាយមានជ័យ​។​នេះ​បើតាម​វេ​ប​សាយ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសា ទ​ផ្សាយ​ឲ្យដឹង​កាលពី​ថ្ងៃទី​៦​ខែកុម្ភ​នេះ​។​

ដើម្បី​យកទៅ​ថែរក្សា និង​អភិរក្ស​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​ត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយរូប​បាន​ប្រាប់​រស្មីកម្ពុជា​ថា​ ប្រើស​ស្បូវ​ដែល​គេ​ឲ្យ​នេះ ដឹក​ជញ្ជូន​​មិនទាន់​អស់​នៅឡើយ​ទេ​។​ សរុប​ប្រើស​ស្បូវ​ដែលមាន​នៅក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​មាន​ដល់​ទៅ​៣៩​ក្បាល​ហើយ​៕B/