(ភ្នំពេញ) ៖ បន្ទាប់ពីមានព័ត៌មានមួយចំនួនបានលើកឡើងថា ការទទួលទានធុរេនជាមួយស្រា ធ្វើឱ្យអ្នកដែលញ៉ាំហើយស្រាប់តែប្រឈមនឹងការផ្ទុះបែកពោះវៀន កំពុងតែធ្វើឱ្យប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង។
ចំពោះបញ្ហានេះ ត្រូវបានគ្រូពេទ្យជំនាញឯកទេសថៃម្នាក់ខាងចំណីអាហារ បានធ្វើការបកស្រាយថា ការទទួលទានធុរេនជាមួយស្រា គឺមិនគួរទទួនទានជាមួយគ្នាឡើយ តែករណីដែលថាទទួលទានទាំងពីរមុខនេះតំណាលគ្នា ធ្វើកម្រិតហ្គ្រាសក្នុងពោះវៀនកើនឡើយខ្លាំង រហូតដល់ថ្នាក់ឱ្យអ្នកដែលបានទទួលទានហើយ ត្រូវផ្ទុះពោះវៀនស្លាប់ នោះមិនមែនជាការពិតនោះទេ ។
លោកបានបញ្ជាក់ថា ការទទួលទានធុរេនជាមួយស្រា គឺមិនអាចធ្វើឱ្យពោះវៀនផ្ទុះបែកឡើយតែអាហារទាំងពីរមុនក៏គ្រោះថ្នាក់ចំពោះសុខភាពដូចគ្នា ដោយខាងគ្រូពេទ្យជំនាញធ្វើការណែនាំ កុំឱ្យទទួលទានជាមួយគ្នា៕ដោយ៖វិបុល