ទទួល​ពី​ព្រលានយន្តហោះ​សៀមរាប​ទៅ​ប៉ោយប៉ែត រថយន្តបុក​គូ​រថយន្ត​ស្លាប់​ជនជាតិ​ចិន​២​នាក់ ខ្មែរ​២​នាក់​របួសធ្ងន់ ស្រាល​ម្នាក់​

579
ចែករម្លែក

ដោយ​: ប​.​ជ័យ – វង​ធូ / បន្ទាយមានជ័យ​: រថយន្ត​ដែល​ទទួល​ដឹក​ភ្ញៀវ​បន្ទាន់​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ជួប​គ្រោះរ​គឺ​ទៅបុក​គូ​រថយន្ត​១​គ្រឿង​ទៀត​ដែល​ដឹក​ទូរ បណ្តាលអោយ​ស្លាប់​ជនជាតិ​ចិន​២​នាក់ ,​ខ្មែរ​២​នាក់​របួសធ្ងន់ ស្រាល​ម្នាក់​។​

​ឧ​ប​ទ្ទ​ហេតុ​នោះ​កើតឡើង​នៅ​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​ខៃ​ដន​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​

​អ្នកឃើញ​ហេតុការណ៍​និង មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​អូរជ្រៅ​អោយដឹងថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​៣៣០ ពណ៌​ផ្សែង​បារី​ស្លាក​លេខ បាត់ដំបង 2B 1401 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ពី​ព្រលានយន្តហោះ​សៀមរាប​មក​ក្រុង​ប៉ោយប៉ែត បើក​ពី​ទិស​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ក៏​ជែង​រថយន្ត​ផ្សេងទៀត រួច​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក់​ហ៊ី​យ៉ាន់​ថា​យ​ព​ណ័​ខៀវ​ដឹក​ទូរ អ្នកបើកបរ​មិនទាន់​ស្គាល់ឈ្មោះ បណ្តាល​ឲ្យ​រួញ ហើយ​ក្រឡាប់​។ នៅនឹងកន្លែង​កើតហេតុ ខាង​ផ្នែក​រថយន្ត​ឡិច​សីស គេ​ឃើញ​បរ​សម្នាក់ ស្ត្រី​ម្នាក់ ជា​ជន​ជាតិចិន​បាន​ស្លាប់​។ អ្នកបើកបរ​រថយន្ត​រងរបួស​ធ្ងន់​។​

​ចំណែក​ផ្នែក​រថយន្ត​ដឹក​ទូរ​វិញ អ្នកបើកបរ​រងរបួស​ស្រាល​។ តែ​ស្ត្រី​ជា​ប្រពន្ធ ដែល​រួម​ដំណើរ​លក់ដូរ បាន​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង​។​

​មន្ត្រីនគរបាល​បន្តថា មកទល់ពេលនេះ សមត្ថកិច្ច​បាន​នឹង​កំពុង​ដឹកជញ្ជូន​សព​ទៅ​រក្សាទុក​នៅ​វត្ត​។ ឯ អ្នករបួស ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។ ក្រៅពី​នោះបាន​សម្អាត និង​សម្រួល​ចរាចរណ៍​ទី​គ្រោះថ្នាក់​៕ ល​