ទន្ទឹងរង់ចាំ​យូរហើយ​មែន​ទេ​?​នេះ​នែ​ក្រុមហ៊ុន​អិន​ស៊ី​អិ​ច​ដាក់លក់ ZOOMER-X ស៊េរី​ថ្មី​ជា​ផ្លូវការ​…

587
ចែករម្លែក

ក្រុមហ៊ុន អិន ស៊ី អិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​តំឡើង និង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​លក់​ម៉ូតូ​ម៉ាក Honda ZOOMER-X ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​តាម​តម្រូវការ​ដល់​អតិថិជន Honda ទាំងអស់គ្នា​។​

​កាន់តែ​ពិសេស​ជាមួយ​ម៉ូតូ​HondaZOOMERX​ស៊េរី​ថ្មី​បាន​កែប្រែ​មុខមាត់​ថ្មី​ជាមួយនឹង​ការ​រចនា​ម៉ូត​បែប​គ្រង​ដែក​INDUSTRAIL​មាន​ភាពរឹងមាំ​និង​ស្រស់​សង្ហា​ដែល​ធ្វើឱ្យ​អ្នក​ពោរពេញ​ដោយ​ភាព​រីករាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​លើសពីនេះ Honda ZOOMER-X ថ្មី​មាន​ជម្រើស​ពណ៌​បែប MONOTONE COLOR:

​និង​មាន​លក្ខណៈពិសេសៗ​ជាច្រើន​ទៀត​ដូចជា​៖HEADLIGHT​រឹតតែ​លង់​ចិត្ត​ជាមួយ​ចង្កៀង​មុខ​បែប X-CITE STYLE ទាក់ទាញ និង​ផ្ដល់​ពន្លឺ​ច្បាស់​ល្អ គ្រប់​ស្ថានភាព​នៃ​ការបើកបរ​។​UPSIDEDOWNSHOCKABSORBER​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ប្រកបដោយ​ភាពជឿជាក់​គ្រប់​ស្ថានភាព​ផ្លូវ ម៉ូតូ Honda ZOOMER-X បានធ្វើការ​រចនា​បន្ថែ​ម​មក​ព្រមជាមួយ​បូម​ថ្មី បែប UPSIDE DOWN ផ្ដល់​ភាពជឿជាក់​ដល់​អ្នក​ទ្វេដង ។​

XMETER​មិន​ត្រឹមតែ​ការផ្តោត​លើ​ការ​រចនា​រូបរាង​យ៉ាង​ស្រស់​សង្ហា​នោះទេ​ថែមទាំង​មានការ​រចនា​រូបរាង​កុង​ទ័​រ​ថ្មី​របស់​ម៉ូតូ Honda ZOOMER-X​បែប​រូបរាង​ជា​អក្សរ X ប្លែក ស្អាត​ដាច់​គេ​។​COLOR PIPE​កាង​រឹងមាំ​ជាមួយ​ពណ៌​មាស​ថ្មី កាន់តែ​លេចធ្លោ និង​រស់​រវើក​។​

SEAT OPENED FROM THE SIDE WITH X-CITE FREE SPACE
​ក្រៅពី​ការ​រចនា​ម៉ូត​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ទាន់សម័យ ម៉ូតូ Honda ZOOMER-X កែប​បើក​ចំហៀង​ប្លែក បែប X-CITE FREE SPACE ធំ​ទូលាយ ងាយស្រួល​ដាក់​ឥ​វ៉ាន់​។​​បញ្ជាក់​៖​អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០១៩ នេះ​តទៅ​៕S/

​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ​៖ http://bit.ly/2YKal6a​ព័ត៌មាន​បន្ថែម​ពី​ក្រុមហ៊ុន អិន ស៊ី អិ​ច​៖

  • FB: https://www.facebook.com/ncxhonda.kh/
  • IG: https://www.instagram.com/hondacambodiancx/
  • YouTube: https://youtu.be/bxtDrN6FDOU
  • Line: http://nav.cx/a7TS5Kc

#