ទន្លេ​នូ​ជាំ​ង​កិច្ចការពារ​អេកូ​-​បរិស្ថាន ធ្វើឱ្យ​ភ្នំ​រហស្ថាន​ក្លាយទៅជា “​ភ្នំ​មាស​”

779
ចែករម្លែក

​នៅពេល​និយាយ​ចំពោះ​ការ ផ្លាស់ប្តូរ​របស់​ខេត្ត​យូ​ណាន​ក្នុង​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនោះ លោក យីន សៀង​ម៉េង​លេខា​បក្ស​នៃ​ភូមិ​ឈុ​ង យឹ​ន ក្រុង​លូ​សួយ​មណ្ឌល​ស្វយ័ត ជនជាតិ​លី​ស៊ូ​នូ​ជាំ​ង ខេត្ត​យូ​ណាន​បាន ប្រាប់​អ្នកកាសែត​ថា កាលពីមុន​អ្នកភូមិ រកស៊ី​ដោយ​កាប់​អុស​និង​លក់​ឈើ ។ តែ​បច្ចុប្បន្ន​ពួកគេ​មាន​ល័ក្ខខ័ណ្ឌ​រស់នៅ កាន់តែ​ល្អប្រសើរ​ហើយ​បានទទួល ចំណូល​កាន់តែច្រើន ជាពិសេស​អេកូ​-​បរិស្ថាន​ត្រូវបាន​ថែរក្សា​ការពារ​ឱ្យ​កាន់ តែមាន​ភាពល្អ​ប្រសើរឡើង ។​
​ ​
​លោក​យីន សៀង​ម៉េង មាន អាយុ​៦៦​ឆ្នាំ​ហើយ​។ លោក​បាន​បញ្ជាក់ថា កាលពីមុន​ឧបករណ៍ ដែល​ប្រើប្រាស់ ច្រើនជាងគេ គឺ​ពូថៅ​ទាំងចាស់​ទាំង ក្មេង​សុទ្ធតែ​កាន់​ពូថៅ​ទៅ​កាប់​អុស​លើ ភ្នំ​ដែល​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ អេកូ​-​បរិស្ថាន​។ ប៉ុន្មាន​ឆ្នាំនេះ សាលា រដ្ឋបាល​មូលដ្ឋាន​បាន លើកទឹកចិត្ត​ឱ្យ​អ្នក ភូមិ​ដាំ​ដើម​វ៉ុល​ណាត់​លើ​ភ្នំ​។ ចម្ការ ដើម​វ៉ុល​ណាត់​មាន​ទំហំ​កាន់តែ​ធំ​ពូថៅ បាន​ត្រូវគេ​ប្រើ​កាន់តែ​តិច​។ បច្ចុប្បន្ន​អ្នក ភូមិ​ស្ទើរ​គ្រប់​គ្រួសារ​នៅ​ភូមិ​ឈុ​ង​យឹ​ន បាន​ដាំ​ដើម​វ៉ុល ណាត់​របស់ខ្លួន ដែល មាន​ទំហំ​សរុប​ប្រហែល​៥០០​ហិកតា ។​
​ ​
​លោក​បាន​បន្តទៀតថា ក្រោយ ពី​ដុះ​លូតលាស់​ច្រើន​ឆ្នាំ ដើម​វ៉ុល​ណាត់ ទាំងនោះ​សុទ្ធតែ​ចេញ ផ្លែ​ទាំងអស់​។ អ្នកភូមិ​ដែល​ដាំ​បាន​ច្រើន​អាច​ទទួល ចំណូល​៧-៨​ម៉ឺន​យ័ន តាមរយៈ​ការ លក់​ផ្លែ​វ៉ុល​ណាត់​។ ដើម​វ៉ុល​ណាត់​លើ ភ្នំ​បានធ្វើឱ្យ​កាបូប​លុយ​របស់​អ្នកភូមិ រីក​កាន់តែ​ធំ ហើយ​ក៏បាន​នាំមក​នូវ ការរស់នៅ​ដែល​ប្រកបដោយ​ពណ៌ បៃតង​ដល់​ពួកគេ​ដែរ ៕​