ទប់ទឹក​ភ្នែក​មិនបាន !​កុមារី​អាយុ​១២​ឆ្នាំ ច្រៀង​សែន​ពីរោះ​ហើយ ថែមទាំង​មាន​ប្រវត្តិ​គ្រួសារ​កម្សត់​ទៀត ​

2223
ឃុយ ម៉ីហៀង -​ ចាំនៅតែចាំ (Blind Auditions Week 1 | The Voice K...

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 1 កុមារី៖ ឃុយ ម៉ីហៀង អាយុ 12ឆ្នាំ, កំពង់ស្ពឺ ច្រៀងបទ៖ ចាំនៅតែចាំ facebook.com/thevoicekidscambodia Youtube.com/thevoicekidscambodia IZE Cambodia Water

Posted by The Voice Kids Cambodia on Saturday, July 22, 2017
ចែករម្លែក

(​ភ្នំពេញ​) ៖ កម្មវិធី The Voice Kids Cambodia របស់​ទូរទស្សន៍​ហង្ស​មាស ទើបតែ​ចាប់ផ្តើម​ចាក់ផ្សាយ​ថ្ងៃ​ដំបូង​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី ២២ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ​។ ទន្ទឹមនឹង​រាត្រី​ដំបូង​នៃ​ការចាក់ផ្សាយ​នេះ គេ​កត់សម្គាល់ឃើញ​មាន​កុមារា ក្លាហាន​និង​ប្រកប​ដោយ​ទេពកោសល្យ​ជា​អ្នកសិល្បៈ​ជាច្រើន​ពី​គ្រប់​ខេត្ត​-​ក្រុង​នៃ​ប្រទេស​កម្ពុជា បានមក​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​​ជា​បណ្តើរៗ​បង្ហាញ​ដល់​មហាជន​និង Coach បានឃើញ​។ ដោយឡែក​ក្នុងចំណោម​កុមារា និង​កុមារី​ជា​ច្រើ​រូប​ដែល​បានមក​បង្ហាញ​សមត្ថ​​ភាព​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី ២២ ខែកក្កដា ឆ្នាំ ២០១៧ នោះ ក៏មាន​កុមារី​អាយុ ១២ ម្នាក់​មកពី​ខេត្តកំពង់ស្ពឺ មិន​ត្រឹម​តែមាន​សមត្ថភាព ព្រមទាំង​ទេពកោសល្យ​ច្រៀង​បាន​យ៉ាង​ពីរោះ​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​មាន​ប្រវត្តិ​គ្រួសារ​កម្សត់​ទៀតផង ដែល​ធ្វើ​ឲ្យ​Coach​ទាំងបី​រូប​ទប់​​ទឹកភ្នែក​មិនបាន​។​
​ ​
​កុមារី​ដែល​គេ​ចាប់អារម្មណ៍​នោះ​ឈ្មោះ ឃុ​យ ម៉ីហៀ​ង អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី ៦ ហើយ​រូបគេ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​។ កុមារី​រូបនេះ​បានធ្វើឱ្យ​កៅអី​របស់ Coach ទាំង ៣ រូប បង្វិល​ទៅរក​នាង ដោយ​គ្រាន់តែ​បង្ហើរ​សំនៀង​បាន​ត្រឹម​មួយ​ឃ្លា​ដំបូង តាមរយៈ​បទ «​ចាំ​នៅតែ​ចាំ​»​។
​ ​
​គណៈកម្មការ​ទាំង​៣ បាន​សម្ដែង​ការកោតសរសើរ​មិន​ដាច់​ពី​មាត់​ឡើយ​លើ​ទឹកដម​សំឡេង​ដ៏​ពីរោះ និង អំណោយផល​តាំងពី​ធម្មជាតិ​របស់ ម៊ី​ហៀ​ង​។ ទន្ទឹមនឹង​ការកោតសរសើរ​របស់​គណៈកម្មការ​ទាំង ៣ រូប កុមារី ឃុ​យ ម៉ីហៀ​ង បាន​ទម្លាយ​នូ​វប្រ​វត្ត​ដ៏​កម្សត់​របស់​គ្រួសារ​នាង ខណៈ​គណៈកម្មការ​ទាំង​បាន​ជជីក​សួរនាំ​នាង ដោយ​នាង​បាន​និយាយថា នាង​ជា​កូនកំព្រា​ឪពុក មានតែ​ម្តាយ និង​បងប្អូន​ប្រុស​​ស្រី​ប៉ុន្មាន​នាក់​ទៀត (​នាង​មិនបាន​បញ្ជាក់​)​។
​ ​
​កុមារី ឃុ​យ ម៉ីហៀ​ង បាន បន្តទៀតថា សព្វថ្ងៃ​ម្តាយ​របស់​នាង​មានមុខ​របរ​លក់​នំក្រូច ចេកចៀន និង​នំអន្សម​បន្តិចបន្តួច​នៅផ្ទះ​​ស្រុកកំណើត ហើយ​ក្នុងពេល​នាង​បានមក​ប្រឡង​នេះ​ម្តាយ​របស់​នាង​បាន​ផ្អាក​លក់​ដើម្បី​ចំណាយពេល​ជូន​នាង​មក​ស្វែង​រកក្តី​ស្រមៃ​ដោយ​គាត់​សុខចិត្ត​ខាត​ក្នុង​ការលក់​នំ​។
​ ​
​ ម៉ីហៀ​ង បាន​និយាយ​បន្ថែមទៀតថា ការ​មក​ប្រឡង​លើក​នេះ នាង​នឹង​ខិតខំ​ធ្វើឱ្យ​បានល្អ​ដើម្បី​បំពេញ​ក្តី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​តាំងពី​តូច​ក្រូច​ឆ្នា​រ​របស់​នាង ដើម្បី​មានឱកាស​តម​ស្នង​ម្តាយ និង ជួយ​យិ​ត​យោង​ជីវភាព​គ្រួសារ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​នេះ​។
​ ​
​តាមរយៈ​ការ​បង្ហើប​ប្រាប់​ពី​ប្រវត្តិ​គ្រួសារ​ដ៏​កម្សត់​នេះដែរ បាន​បង្ក​ឱ្យ​គណៈកម្មការ​ទាំង ៣ រូប ម្តាយ​របស់​នាង រួមទាំង​មហាជន​ផង កើតក្តី​ក្តុកក្តួល​អួលណែន​ក្នុង​ចិត្ត​ពេក​ក្រៃ រហូត Coach ឱក សុគន្ធ​កញ្ញា​, សុគន្ធ នីសា​និង​ម្តាយ ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ដែល​សូម្បីតែ​លោក ព្រាប សុ​វ​ត្តិ ក៏​ក្តុកក្តួល​មិន​ស្ទើរ​ដែរ​៕​ដោយ​៖​វិបុល​-វាសនា

(រូប៖វេបសាយ)