ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​បុណ្យអុំទូក​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរ​អំពាវនាវ​អ្នកបើកបរ​ប្រុងប្រយ័ត្ន

128
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​នៅ​ថ្ងៃ​បុណ្យអុំទូក​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​អ្នកបើកបរ​ធ្វើការ​ប្រុងប្រយ័ត្ន​នៅពេល​បើក​ឬ​ធ្វើដំណើរ​តាម​ដងផ្លូវ​។​ក្នុង​កាល​:​ទេស​:​ដែល​កម្ពុ​ជាមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នាំឱ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​។​

ពួកគាត់​អាច​ទិញ​យានយន្ត​និង​ធ្វើដំណើរ​កំសាន្ត​យ៉ាង​មមាញឹក​ក្នុងឱកាស​បុណ្យជាតិ​និង​ថ្ងៃ​ឈប់សម្រាក​នានា​។​​ជាពិសេស​ក្នុងឱកាស​ដ៏​រីករាយ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​ភ្ជាប់​ជាមួយនឹង​បុណ្យ​ឯករាជ្យ​ជាតិ​និង​ពិធី​ពិសារ​អំបុក​ខ្មែរ​ថែ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ចាប់ពី​ថ្ងៃទី​៩​រហូតដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​ចូលរួមចំណែក​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ដើម្បី​ថែរក្សា​ការពារ​ការបាត់បង់​អាយុជីវិត​និង​កាយសម្បទា​មនុស្ស​ជាទី​ស្រឡាញ់​ឬ​រងរបួស​ពិការ​និង​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់​រដ្ឋ​និង​ឯកជន​ក្នុង​គ្រោះថ្នាក់​ចរាចរ​ដោយ​សូម​យកចិត្តទុកដាក់​លើកកម្ពស់​ការប្រុងប្រយ័ត្ន​ក្នុងពេល​ដំណើរ​តាមផ្លូវ​ថ្នល់ ។​

​គណៈកម្មាធិការ​បាន​អំពាវនាវ​ចំនួន​១០​ចំណុច​ដូចខាងក្រោម​៖១,​ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែលមាន​គុណភាព​ឱ្យបាន​ត្រឹមត្រូវ​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។​២,​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ព្រោះ​អាច​បាត់បង់​ស្មារតី​គ្រប់គ្រង​យានយន្ត​ពេល​ជួប​ឧបសគ្គ​ជាយថាហេតុ​។​៣,​មិនត្រូវ​បើកបរ ក្រោយ​ការ​ពិសារ​គ្រឿង​ស្រវឹង​។​៤,​ត្រូវគោរព​សិទ្ធិ​អាទិភាព​ដោយ​ត្រូវ​ទុកឱ្យ​អ្នកបើកបរ​ផ្លូវធំ​ហើយ​ត្រង់​ទៅមុន​គោរព​សញ្ញា​ចរាចរណ៍​និង​ប្រកាន់​ស្តាំ​ជានិច្ច​។​៥,​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។​

៦,​មិនត្រូវ​បត់​ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​និង​មិនត្រូវ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​បន្ត​សំឡេង​ក្នុងពេល​បើកបរ​។​៧,​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ម៉ត់ចត់​ពិសេស​ពិនិត្យ​កង់​ច​ង្កេ​ត​ឈឿង​ភ្លើង​បំភ្លឺ​។​ល​។​៨,​មិនត្រូវ​ផ្ទុក​អ្នកដំណើរ​ឬ​ទំនិញ​សំពីងសំពោង​លើស​ចំនួន​ផ្ទុក​ឬ​លើស​ទម្ងន់​កំណត់​ក្នុង​ច្បាប់​និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ដឹកជញ្ជូន​។​៩,​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយ​ជាដាច់ខាត​។​

១០,​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកបដោយ​សីលធម៌​យោគយល់​អា​ធ្យា​ស្រ័យ​។​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម​សំដែង​នូវ​សេចក្តីសង្ឃឹម​ជឿជាក់​លើ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​នឹង​បង្កើន​ស្មារតី​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរ​ផ្លូវគោក​។​ក៏ដូចជា​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ​ដើម្បី​សុវត្ថិភាព​សណ្តាប់ធ្នាប់​និង​ភាព​សុខដុម​ក្នុងសង្គម​ជួបជុំ​សប្បាយរីករាយ​ក្នុង​ក្រុមគ្រួសារ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព នៅ​ទូទាំង​ព្រះរាជា​៕S/