ទប់ស្កាត់​បញ្ហា​សក់​ឆាប់​ស្កូវ ជាមួយ​អាហារ​ទាំងនេះ​

172
ចែករម្លែក

សក់ស្កូវ​អាចជា​បញ្ហា​គួរឱ្យ​រំខាន​មួយ ជាពិសេស​ប្រសិនបើ​វា​កើតឡើង​ក្នុងពេល​យើង​មាន វ័យក្មេង​នៅឡើយ​។ បញ្ហា​សក់ស្កូវ​មុន​វ័យ​អាច​បណ្ដាលមកពី​បរិមាណ​នៃ​មេឡានីន​ដែល ផលិត​ដោយ​ឬ​ស​សក់​ធ្លាក់ចុះ​ទាប​។ ជួនកាល​សារធាតុ​គីមី​ដែល​អ្នក​បាន​ប្រើប្រាស់​លើស​ក់ ក៏​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​!

១. ផ្លែ​បឺ​រី​
ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ដែលចាំបាច់សម្រាប់​សុខភាព​ស្បែក​និង​សក់​។ វីតាមីន C ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក៏​ដូចជា​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ ឬ​បង្កបញ្ហា​សក់​ឆាប់ ស្កូវ​ផងដែរ​។ ដូច្នេះ​ដើម្បី​ចៀស​ផុតពី​បញ្ហា​សក់ស្កូវ​មុន​វ័យ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រី​។​

២. បន្លែ​បៃតង
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជាតិ​ស​សៃ រួមទាំង​វីតាមីន B ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ស្បែក ក្បាល​។ ហើយ​ស្បែក​ក្បាលមាន​សុខភាព​ល្អ ក៏ដូចជា​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ជួយ​ទប់ស្កាត់​បញ្ហា​សក់​គ្រប់​ប្រភេទ រួមទាំង​សក់ស្កូវ​។ វីតាមីន B12 ក្នុង​បន្លែ​បៃតង​ក៏​ចាំបាច់ សម្រាប់​ការផលិត​អ័រម៉ូន​សុខភាព​ល្អ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សក់​ឆាប់​ស្កូវ​ផងដែរ​។​

៣. ត្រី​សាល​ម៉ុ​ន
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ព្រមទាំង​សេ​លេ​ញ៉ូ​ម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់ សម្រាប់​ការផលិត​អ័រម៉ូន​បាន​ត្រឹមត្រូវ​ក្នុង​រាងកាយ​និង​រក្សា​សុខភាព​សក់​ល្អប្រសើរ​។ លើស ពីនេះ​ទៅទៀត​សេ​លេ​ញ៉ូ​ម​ថែមទាំង​ជួយ​ការពារ​រាល់​កោសិកា​ពី​សកម្មភាព​នៃ​រ៉ាឌីកាល់​សេរី​ទៀតផង​។​

៤. សូកូឡា​
ទង់ដែង​ជា​ជាតិ​រ៉ែ​មួយ​មាន​សមត្ថភាព​ជួយ​ជម្រុញ​ការផលិត​មេឡានីន​ដែល​ផ្ដល់​ពណ៌​ឱ្យ​សក់​និង​ស្បែក​។ ដូច្នេះ​ការទទួល​សូកូឡា​ក្នុង​កម្រិត​មធ្យម​អាចជួយ​ទប់ស្កាត់​បញ្ហា​សក់​ឆាប់ ស្កូវ​បាន​យ៉ាង​ប្រសើរ​។​

៥. គ្រាប់​អាល់​ម៉ុ​ន​
​ក៏​ដូច​ទៅនឹង​សូកូឡា​ដែរ​គ្រាប់​អាល់​ម៉ុ​ន​មាន​ផ្ទុក​ជាតិ​ទង់ដែង​ដែល​ចាំបាច់​សម្រាប់​ការផលិត ជាតិ​មេឡានីន​។ ម្យ៉ាងវិញទៀត​គ្រាប់​ធញ្ញជាតិ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែលចាំបាច់​សម្រាប់​ការលូតលាស់​និង​រក្សា​សុខភាព​ស្បែក ក្រចក ព្រមទាំង​ សក់​រឹងមាំ​៕ ដោយៈ health.com.kh