ទប់​កំហឹង​មិនបាន ហ្វូង​ក្របី​ព្រួត​គ្នា​សងសឹក​នឹង​តោ​កំណាច​

1727
ចែករម្លែក
  • 203
    Shares

​ជាធម្មតា ក្របី​តែងតែ​រត់​ប្រាស​អាយុ​ដោយ​ភ័យ​ស្លន់ស្លោ នៅពេល​ឃើញ​តោ​កំណាច ប៉ុន្តែ​ក្របី​ទាំងនេះ​បែរជា​លែង​ខ្លាច​ងាប់​ព្រោះតែ​គំនុំសងសឹក​។
​ ​
​តាមរយៈ​រូបភាព​ដ៏​កម្រ​បានឃើញ​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​ក្របី​មួយ​ហ្វូង​សាមគ្គី​គ្នា​បើកឆាក ប្រយុទ្ធ​សងសឹក​នឹង​តោ​កំណាច​មួយ​ក្បាល បន្ទាប់ពី​តោ​នោះបាន​ស៊ី​ក្របី​គ្នា​វា​អស់​មួយ​ក្បាល​។
​ ​
​តោ​កំណាច​បាន​ក្រាបពួន​នៅ​ជិត​មាត់ទឹក​ទាំង​ភ័យ​បុក​ពោះ ពេល​ឃើញ​ក្របី​មួយ​ហ្វូង​ធំ​ដើរ សំដៅទៅរ​កវា​។ ហើយ​នៅពេល​ហ្វូង​ក្របី​ដើរ​កាន់តែ​ជិត​បម្រុង​នឹង​វ័ធ​វា តោ​ភ័យ​ក៏​លោត​ផ្លោះ​រត់ ប្រាស​អាយុ​ស្ទើរតែ​មិន​ផុត​។

​ទិដ្ឋភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​ដោយ​អ្នក​ថតរូប​ម្នាក់​ឈ្មោះ អេ​រីក បេ​សេ​ហ្គា (Eric Baccega) នៅ​ឧទ្យាន​ជាតិ​ម៉ា​សៃ ម៉ា​រ៉ា (Masai Mara National Reserve) ប្រទេស​កេ​ន​យ៉ា​៕ ប្រែ​សម្រួល​: ខុម​