ទព្វសម្ភារៈ, ទិន្នន័យ, ​ទិនានុប្បវត្តិ, ​ទិនានុលេខន៍, ​ទិព្វ, ​ទិនាវសាន, ​ធូរ, ​ធារ, ​ធុរៈ, ​ធនធាន, ​ធនសារ, ​ធានា, ​ព្រឹក, ​ព្រឹត្តិការណ៍

882

ទព្វសម្ភារៈ ទ័​បពៈ​ស័​ម​ភារៈ បា​.; សំ​. ( ន​. ) (​ទ្រ​វ្យ​–) គ្រឿង​ប្រុង គឺ​គ្រឿង​ប្រដាប់​សម្រាប់​ផ្គុំ​, សម្រាប់​ផ្សំ​, ដំឡើង ដូច​យ៉ាង​គ្រឿង​គេហដ្ឋាន និង​គ្រឿងរទេះ​ជាដើម : មុននឹង​សង់​គេហដ្ឋាន គប្បី​រក​ទព្វសម្ភារៈ​ឲ្យ​បាន​សព្វគ្រប់​សិន ។

ទិន្នន័យ ទិន​-​នៈ នៃ បា​. ( ន​. ) (​ទិន្ន​+​ន​យ​) ន័យ​ឬ​សេចក្ដីពន្យល់​ដែល​គេ​បាន​ឲ្យ​ហើយ​, ចំណុច​សំខាន់​យ៉ាងពិត​ប្រាក​ដដែល​បាន​ពន្យល់​រួចហើយ : គប្បី​ធ្វើតាម​ទិន្នន័យ​នេះ​ចុះ​មិន​ខុស​ទេ ។

​ទិនានុប្បវត្តិ ទិ​នា​នុប​-​ប៉ៈ វ័ត បា​. ( ន​. ) (​ទិន “​ថ្ងៃ​” + អនុ “​តាម​, លំដាប់​, ហូរហែ​…” + បវត្តិ “​ដំណឹង​” > ទិនានុប្បវត្តិ​) ដំណឹង​ដែលមាន​រាល់ថ្ងៃ​; សំបុត្រ​ឲ្យ​ដំណឹង​តាម​លំដាប់​ថ្ងៃ គឺ​សំបុត្រ​ចេញ​ប្រាប់​ដំណឹង​ផ្សេងៗ រាល់ថ្ងៃ​ឲ្យ​អ្នក​ទាំងពួង​ដឹង (​កាសែត​) ។

​ទិនានុលេខន៍ ទិ​-​នា​-​នុ​-​លេក បា​. ( ន​. ) (​កំណត់​តូច ឬ​កូនសៀវភៅ​សម្រាប់​កត់ត្រា​កិច្ចការ ដែល​ត្រូវធ្វើ​រៀងរាល់ថ្ងៃ : ទិនានុលេខន៍​ជាវ​ត្ថុ​មាន​ប្រយោជន៍​សំខាន់​មួយ​ក្នុងការ​កត់ត្រា​ចំណាំ​នូវ​កិច្ចការ​ផ្សេងៗ​រៀងរាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ភ្លេច ឬ​ភ័ន្តច្រឡំ ។

​ទិព្វ ទិ​ប ឬ ទឹប បា​.; សំ​. ( គុ​. ) (​ទិ​វ​, ទិព្យ​) ដែលជា​របស់​ទេវតា​, ដែល​ទាក់ទង​គ្នា​នឹង​ពួក​ទេវតា​, ដែលមាន​នៅក្នុង​ទេវលោក : ញាណ​ទិព្វ​, ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, វិមាន​ទិព្វ ។​ល​។ ព​. ប្រ​. ដែល​ប្រហែល​នឹង​របស់​ទេវតា : ភ្នែក​ទិព្វ​, មាត់ទិព្វ ។​ល​។
​ប្រើ​ជា​បទ​សមាស​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ឯទៀត អ​. ថ​. ទិព្វៈ ដូចជា ទិព្វចក្ខុ (–​ច័ក​ខុ ឬ​–​ច័ក​) ន​. (​បា​.; សំ​. ទិ​វ្យ​ចក្សុ​ស៑ ឬ ទិព្យ​–) ភ្នែក​ទិព្យ ។ ព​. ប្រ​. ភ្នែក​ដូចជា​ទិព្វ ។ ទិព្វជង្គត (–​ជង់​គត់​) កិ​. ឬ គុ​. (​បា​. ច្រើន​ឃើញ​ប្រើ​ជា ទិវង្គត (​ម​. ព​. នោះ​), ទិព្វជង្គត នេះ​ជា​ពាក្យ​ផ្សំ​ប្រើ​, មកពី បា​. ទិ​វ > ទិព្វ + ជ​ង្គ​ម “​ដំណើរ​ទៅ​” ឬ ជ​ង្គ​ត “​ទៅហើយ​, ដែល​ទៅហើយ​”) ទៅកាន់​ទេវលោក​ហើយ (​ស្លាប់​); ដែល​ទៅ​កើតជា​ទេវតា​ហើយ (​ដែល​ស្លាប់​ហើយ​); ខ្មែរ​យើង​ប្រើ​ជា​រាជសព្ទ : ទ្រង់​សោយ​ទិព្វជង្គត​…​។​

​ទិនាវសាន –​វៈ​– សំ​. បា​. ( ន​. ) (​ទិន “​ថ្ងៃ​” + អវសាន “​ទីបំផុត​, ទី​បង្អស់​” > ទិនាវសាន​) ទីបំផុត​នៃ​ថ្ងៃ គឺ​វេលា​ថ្ងៃ​អស្ដង្គត (​ពេល​ថ្ងៃ​លិច​) ។ ដូចគ្នា​នឹង ទិនក្ស័យ ដែរ ។

​ធូរ ( គុ​. ) ទីទៃ​ពី​តឹង គឺ​ងាយ​, ទូលាយ ។ កិ​. ស្រាក​, ស្បើយ (​ជំងឺ​) : ជំងឺ​ជីតា​ខ្ញុំ ថ្ងៃនេះ​បាន​ធូរ​បន្តិច ។

​ធារ សំ​. បា​. ( ន​. ) (​ធារ “​ទ​, សំណុំ​, ដំណើរ​ហូរ​ចុះ​”) ពំនូក​ស្រូវ​, អង្ករ​ឬ​គ្រាប់​អ្វីៗ ដែល​ចាក់​បង្ហូរ​គរ​ទុក : ធារស្រូវ​, ធារទឹក​; ចាក់​ធារ ។ ការ​ទ្រទ្រង់​, ទប់ទល់​, ធន់​ទ្រាំ​, ឋិត​នៅ : មើលទៅ​ប្រហែលជា​មិន​ធារ​ទេ​ដឹង (​ព​. សា​.)​។

​ធុរៈ សំ​. បា​. ( ន​. ) (​ធុ​រ​) រវល់​, ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ : ខ្ញុំ​ទៅ​ពុំបាន​ដោយមាន​ធុរៈ ។

​ធនធាន ធន់​- បា​. សំ​. ( ន​. ) (​ធន “​ទ្រព្យ​, ស​ម្ប​តិ្ត​”+ ធាន “​ការ​ទ្រទ្រង់​” ទ្រព្យ​របស់​ផ្សេងៗ​ដែល​គង់នៅ : គេ​មាន​ធនធាន​ច្រើន ។

​ធនសារ ធៈនៈសា បា​. សំ​. ( ន​. ) ទ្រព្យ​មាន​ខ្លឹម​, ខ្លឹមទ្រព្យ : ប្រា​ក់មាស​ជា​ធនសារ​របស់​មនុស្ស ។

​ធានា សំ​. បា​. ( ន​. ) (​ធានា “​ដំណើរ​ទ្រទ្រង់​…”) ដំណើរ​ទទួល​អះអាង​, ទទួល​រ៉ាប់រង​លើ​ខ្លួន ។ ប្រើ​តាម​ទម្លាប់​ជា កិ​. ឬ ន​. ក៏បាន : ដំណើរ​នុ៎ះ​កុំ​ឲ្យ​អ្នក​ព្រួយ ចាំ​ខ្ញុំ​ធានា​ជូន​អ្នក​; បានជា​ខ្ញុំ​ហ៊ាន ឲ្យ​ព្រោះ​មាន​ធានា​ដោយ​មាំមួន​; អ្នកណា​ជា​អ្នកធានា​ឲ្យ​គាត់ ?; មាន​សំបុត្រ​ធានា ឬទេ ?

​ព្រឹក ( ន​. ) វេលា​ចាប់តាំងពី​ព្រះអាទិត្យ​បំព្រាង​ដល់​ថ្ងៃ​ពេញ​ពន្លឺ​ធំ​; ឬ​ដរាប​ដល់​ថ្ងៃត្រង់​ក៏​នៅ​ហៅ ព្រឹក បានដែរ : ព្រឹកល្ងាច​, ទាំង​ព្រឹក​ទាំង​ល្ងាច ។ ព្រឹកព្រាង វេលា​ដែល​ព្រះអាទិត្យ​ទើប​រះ​ព្រាងៗ​, វេលា​បំព្រាង ។ ព្រឹកស្អែក​វេលា​ព្រឹក​ក្នុង​ថ្ងៃស្អែក ។

​ព្រឹត្តិការណ៍ ព្រឹ​ត​-​តិ​កា សំ​.; បា​. ( ន​. ) (​វ្ឫ​ត្តិ​; វុត្តិ + ការណ​) ហេតុ​ឬ​ដំណើរ​ប្រព្រឹត្ត​ទៅតាម ប្រក្រតី​, ហេតុ​ឬ​ដំណើរ​ដែល​ប្រព្រឹត្តិ​ទៅតាម​ប្រក្រតី​, ហេតុដែល​តែងមាន​ជាធម្មតា : មាន​ព្រឹត្តិការណ៍​ប្លែក គួរ​ឲ្យ​ចាប់អារម្មណ៍ ៕ ដកស្រង់ពីវចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត