ទម្រាំ​ដឹងខ្លួន​ខុស ត្រូវ​មានទោស​ចូល​គុក​ទៅហើយ​!

167
ចែករម្លែក
ក្រោយពេល​ដឹងថា​ធ្វើ​ខុស ជនសង្ស័យ​ម្នាក់​បាន​លុតជង្គង់ ទ្រ​ហោយំ​សុំទោស​ជីដូន

ដោយៈ​ចាន់តូ​-ភ្នំពេញៈ ជនសង្ស័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅដល់​ពន្ធនាគា​រ​ព្រៃ​ស កាលពី​ព្រឹក​​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពី​ពួកគេ​ទាំង​២នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​នារី​ម្នាក់​បានសម្រេច​ច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន កាលពីវេលា​ម៉ោង​៧:២០​នាទី ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្លូវ​បេតុង ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​ត្រូវបាន​អាវុធ​ខណ្ឌដង្កោ ប្រដេញ​ចាប់បានប​ញ្ជួ​ន​ទៅកាន់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ កសាង​សំណុំរឿងទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ជា​បន្ត​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ​មឿ​ន​សុវណ្ណ ផាក​ភុង អាយុ​១៨​ឆ្នាំ ​មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិរ​កា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​
​ទី​២​ឈ្មោះ​សាត សុខ​ឌី​ណា អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ​សារិន ស្រី​លាភ អាយុ​២០​ឆ្នាំ​ មុខ​បរ​បុ​គ្គលិ​ក​ក្រុមហ៊ុន​ ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

​ដំបូង​ឡើយ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​CLICK​ពណ៌​ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ 1R- 7281​ចេញពី​ភូមិ​ម័ល​សង្កាត់​ដង្កោ​ទៅ​ភូមិ​ស្រុក​ចែក ​សង្កាត់​ជើងឯក​ ជិះ​តាមផ្លូវ​២១៧​​ពី​ជើង​ទៅ​ត្បូង ។ពេលដែល​ជិះ​មក​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​ប្ដី​របស់គាត់​បានខ​ល​ទូរស័ព្ទ​មក ហើយ​នាង​ក៏បាន​ឈប់​ម៉ូតូ​ដក​ទូរស័ព្ទ​មក​និយាយ​ តែ​មិនទាន់បាន​និយាយ​ផង ស្រាប់តែ​​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​CLICK​ពណ៌​ក្រហម​ពាក់​ផ្លាក​លេខ ភ្នំពេញ​1FL-0463 ជិះ​មកពី​ក្រោយ ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​
​តែ​ពេលនោះ​នាង​បាន​ស្រែកថា​ចោៗ​ ហើយ​បាន​ជិះ​ម៉ូតូ​ដេញតាម ។ភ្លាមៗ​នោះដែរ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ ក៏​ប្រដេញ​តាម​ចាប់បាន​ទាំង​២នាក់​តែម្តង​។​

​ក្រោយពេល​ដឹងថា​ធ្វើ​ខុស ជនសង្ស័យ​ម្នាក់​បាន​លុតជង្គង់ ទ្រ​ហោយំ​សុំទោស​ជីដូន ដែល​ធ្វើជា​អាណាព្យាបាល​ជំនួស​ឪពុកម្តាយ​ដែល​ស្លាប់បាត់ ទាំង​សោកស្តាយ​នូវ​កំហុស​របស់ខ្លួន គួរ​ឲ្យ​អាណិតអាសូរ តែ​ក៏​មិនអាច​រួចផុត​ពី​ការទទួល​ទោស​ចំពោះ​ទង្វើ​របស់ខ្លួន​បានឡើយ​៕​/Ha